ℰ𝓅𝒾𝓈ℴ𝒹ℯ 6

1.9K 136 0
                                    

   ពេលព្រឹកនៃថ្ងៃថ្មីចូលមកដល់ ។ Taehyung ជាអ្នកអង្គម្ចាស់នៅក្នុងវិមានក៏ដូចជាអ្នកគ្រប់គ្រងថ្មីផងដែរត្រូវក្រោកពីព្រលឹមដើម្បីរត់ហាត់ប្រាណក្នុងបរិវេណវិមានតាមទម្លាប់ដែលជាធម្មតាគេរត់ពីវិមាន Kim ទៅដល់វិមានJeon រួចហើយក៏ត្រឡប់មកវិញ 3-4ជុំសិនសឹមត្រឡប់ចូលក្នុងដំណាក់វិញ ។ រីឯ Jungkook វិញនាយក៏បានដឹងពីរឿងនេះតាមម្ចាស់ម៉ាក់ទើបគេរហ័សក្រោកពីព្រលឹមដែរទាំងដែលរាល់ដងនៅសេអ៊ូល ម៉ោង9ឯណោះទើបគេក្រោករួចពីគ្រែ ។

« 1!2! 1!2! 1!2! » អ្នកអង្គម្ចាស់រាងតូចច្រឡឹងរត់តិចៗផងរាប់ផងតាមទម្លាប់រហូតរត់មកដល់មុខវិមានJeon ធ្វើឲ្យ Jungkook ដែលលួចចាំមើលតាំងពីយូរហើយបានឃើញនាយក៏ឈរចាំក្បែររបង ពេលរាងតូចរត់បកមកវិញគេក៏ធ្វើពុតជាចេញមកពត់ពែនខ្លួនកំដៅសរសៃតែ Taehyung ធ្វើជាមិនឃើញ រត់កាត់មុខទើបរាងសង្ហាររហ័សរត់តិចៗពីក្រោយ ភ្នែកនាយវិញណា៎សម្លឹងមើលរាងកាយបងប្រុសពីខាងក្រោយមិនទម្លាក់ចុះ ទាំងក្នុងចិត្តលួចសរសើរមិនឈប់ ។

« នៅតែដដែលពិតមែនហើយ » Jungkook លួច និយាយក្នុងចិត្តព្រោះវាជាការពិត រាងរៅTaehyung នៅតែមិនផ្លាស់ប្ដូរពី5ឆ្នាំមុនឡើយ ដៃតូច ជើងតូច ស្រឡូនពីក្បាលដល់ចុងជើង ត្រគៀកវិញមូលក្លំល្អ ចង្កេះតូចគួរឲ្យចង់អោប ជាពិសេសក្លិនក្រអូបសាយភាយពីខ្លួនគេចូលច្រមុះរបស់នាយយ៉ាងប្រហើរត្បិតថាអ្នកអង្គម្ចាស់ម្នាក់នេះខុសពីគេ ជាមនុស្សប្រុសពិត មែនប៉ុន្តែរឿងក្លិនក្រអូបនេះ មនុស្សស្រីល្មមៗមិនអាចប្រៀបនឹងគេបានឡើយ ។

« Morning បងប្រុស!! យប់មិញគេងលក់ស្រួលដែរទេ? » នាយបន្ថែមល្បឿនរត់មកក្បែររាងតូចហើយសួរឡើងតែចៃដន្យអី Taehyung ពាក់កាស ប៊្លូធូជាប់ត្រចៀកទាំងសងខាងមិនបានលឺទេ យ៉ាងណាក៏ដោយ Jungkook នៅតែព្យាយាមនិយាយរកទៀត ។

« រាងបងស្រឡូនចឹងបងឧស្សាហ៍រត់ហាត់ប្រាណរាល់ថ្ងៃណាស់មែនទេ? ខ្ញុំក៏ចឹងដែរពេលនៅសេអ៊ូល ខ្ញុំឧស្សាហ៍ភ្ញាក់ពីព្រលឹមហាត់ប្រាណណាស់ អ៊ីចឹងបានជាខ្ញុំសង្ហារបែបនេះ បើបងចង់សង្ហារដូចខ្ញុំដែរ ចាំខ្ញុំប្រាប់ពីវិធីហាត់ណា៎ » Taehyung នៅតែមិនតបធ្វើឲ្យនាយចាប់ផ្ដើមអន់ចិត្តតែម្ដង ។

♡︎ជំនះស្នេហ៍អ្នកអង្គម្ចាស់♡︎Donde viven las historias. Descúbrelo ahora