ℰ𝓅𝒾𝓈ℴ𝒹ℯ 51

1.2K 109 1
                                    

« អ្ហឹម... » សម្លេងគ្រហឹមចេញពីបំពង់ករបស់រាងតូចខណៈដែលគេសន្លប់អស់ច្រើនម៉ោងហើយទើបតែដឹងខ្លួនប៉ុណ្ណោះមុននឹងបើកភ្នែកព្រឹមៗសម្លឹងមើលឃើញដំបូលផ្ទះជាលក្ខណៈឬស្សីក៏ដឹងថាមិនមែននៅខុនដូដែលគេនៅឡើយ ។

« នៅឯណាអញ្ចេះ? » Haneul និយាយតិចៗព្យាយាមក្រោកអង្គុយក្រឡេកមើលជុំវិញខ្លួនឃើញកាន់តែច្បាស់ ទីនេះដូចជាកូនផ្ទះមួយធ្វើឡើងពីឬស្សី គ្មានអ្វីទាំងអស់ក្រៅតែពីគ្រែដែលគេកំពុងគេងពីលើនេះប៉ុណ្ណោះ ។

< ក្រាក > សម្លេងបើកទ្វារង៉ឺតង៉កបន្លឺឡើងហៅឲ្យរាងតូចបែរទៅក៏បានឃើញមនុស្សប្រុសរាងខ្ពស់ មាឌធំ មុខមាត់សង្ហារតែដូចជាបង្កប់រឿងអ្វីម្យ៉ាងកំពុងដើរចូលមកឈរនៅចំពោះមុខរបស់គេ ។

« ភ្ញាក់ហើយហ្អេ៎? » Jungkook សួរឡើងដោយសម្លេងរឹងមាំ ភ្នែកក៏សម្លឹងមើលរាងតូចមិនដាក់ភ្នែក បើទោះបីជាខានជួបអស់ប៉ុន្មានឆ្នាំហើយក្ដីក៏គេមិនអាចបដិសេធបានថា Taehyung នៅពេលនេះមុខមាត់ស្អាតជាងមុន តែងខ្លួនសាមញ្ញមិនដូចកាលនៅជាអ្នកអង្គម្ចាស់តែក៏គួរឲ្យស្រឡាញ់ដែរប៉ុន្តែក្ដីស្រឡាញ់មិនបាននៅក្នុងបេះដូងនាយឡើយពេលនេះមានតែភាពស្អប់ប៉ុណ្ណោះ ។

« លោកជាអ្នកណា? ហេតុអីក៏ខ្ញុំនៅទីនេះចឹងព្រោះខ្ញុំចាំបានថាមុននេះខ្ញុំនៅកន្លែងពិព័រណ៌សៀវភៅតើស » រាងតូចសួរទាំងមិនដឹងអ្វីទាំងអស់ ស្រាប់តែរាងក្រាស់ដើរចូលមកវារឡើងលើគ្រែយឺតៗធ្វើឲ្យគេខ្លាចខិតខ្លួនថយក្រោយដូចគ្នា ។

« សួរបងបែបនេះឬមួយអូនមិនចាំថាបងជាអ្នកណាទេ? Kim Tae Hyung... » សម្លេងហៅឈ្មោះសង្កត់សម្លេងខ្លាំងៗនិងយឺតៗហាក់បីធ្វើឲ្យរាងតូចលឺ ហើយព្រឺសម្បុរមួយរំពេច គេមិនដឹងឡើយថានាយទៅដឹងមកពីណាថាគេឈ្មោះ Kim Taehyung អ្វីនោះ គេដឹងត្រឹមថាសភាពនាយម្នាក់នេះគួរឲ្យខ្លាចខ្លាំងណាស់ ។

« លោ...លោក ខ្ញុំឈ្មោះ Haneul មិនមែន Tae...Taehyung អីនោះទេ ខ្ញុំថាលោកចាប់មនុស្សមកច្រឡំហើយណា៎ ដោះលែងខ្ញុំវិញទៅសុំអង្វរ » រាងតូចខំអង្វរក្រែងគេលែងខ្លួនតែ Jungkook គិតថាគេធ្វើពុតជាមិនចាំនាយហើយចង់ចាកចេញពីគេម្ដងទៀតទើបគេខឹងណាស់ក៏លូកទៅច្របាច់ដើមដៃទាំងសងខាងរបស់រាងតូចហើយច្របាច់មួយទំហឹងសឹងតែបាក់ឆ្អឹងគេទៅហើយ ។

♡︎ជំនះស្នេហ៍អ្នកអង្គម្ចាស់♡︎Where stories live. Discover now