ℰ𝓅𝒾𝓈ℴ𝒹ℯ 26

1.5K 85 0
                                    

@Restaurant

« អេ៎ត្រង់នេះ!! » សម្លេងហៅរបស់ Yoongi បន្លឺឡើងទៅកាន់គូស្នេហ៍មួយគូដែលកំពុងដើរចូលមកតាមការណាត់ទាំងសងខាងទាំងដែលនាយក៏មាន Jimin ជាសង្សារនៅអង្គុយជាប់គ្នាស្រាប់ដែរ ។

« សួស្ដី Hyung » Jungkook និយាយស្របពេលចាប់ដៃគ្នាជាមួយ Yoongi សឹមនាយទាញកៅអីឲ្យ Taehyung អង្គុយ ។

« អរគុណ » រាងតូចញញឹមអរគុណយ៉ាងស្រទន់ឲ្យអ្នកដែលបានឃើញហើយមិនច្រណែនមិនបានមែន។

« អេ៎ហេ៎ ឥឡូវនេះផ្អែមល្ហែមដល់ហើយន៎? យ៉ាងម៉េច ឈប់ធ្វើបងប្អូនគ្នាហើយហ្អីនៀក? » Jimin សួរបែបញ៉ោះ ដឹងហើយថា Taehyung ពូកែអៀនផង ។

« ឈប់ហើយតែធ្វើជាសង្សារវិញ » Jungkook ឆ្លើយទាំងស៊កដៃអោបចង្កេះរាងតូចបង្ហាញទំនាក់ទំនងពួកគេធ្វើឲ្យ Taehyung រឹតតែអៀន ។

« និយាយមិនចេះកាច់កុងសោះឯង មើលTaeចុះ អៀនដូចស្រីក្រមុំចឹង » Jimin

« មែនហ្អេ៎? សុំមើលតិចមើល៎ » រាងក្រាស់ដឹងហើយតែញ៉ោះធ្វើជាអោនមើលមុខរាងតូចដែលអៀនញញឹមខ្ជឹបមាត់ប៉ុនគូទម្ជុលទៅហើយ កាន់តែគួរឲ្យស្រឡាញ់ខ្លាំងឡើង ។

« នែ៎ៗខ្ញុំហៅពួកឯងមកជួបញ៉ំាបាយជាមួយគ្នាមិនមែនមកមើលពួកឯងសារសងគ្នាទេ ឆាប់កម្ម៉ង់ម្ហូបទៅ » Yoongi ជាអ្នកអាយុច្រើនជាងគេនិយាយ ឡើងមុននឹងហៅអ្នករត់តុយកមីនុយមើលដើម្បីកម្ម៉ង់អាហារប៉ុន្មានមុខព្រមទាំងស្រាក្រហមមួយដបផឹកអបអរដែលTaehyung និងJungkook ក្លាយជាសង្សារគ្នាពិតប្រាកដ ។

« ខ្ញុំសុំទៅបន្ទប់ទឹកមួយភ្លែតសិនណា៎ » រាងតូច និយាយឡើងស្របពេលងើបពីកៅអីតែត្រូវ Jungkook ចាប់ដៃជាប់ភ្លាម ។

« បងទៅជាមួយដែរ » Jungkook

« ឡប់ទេហ្អី អូនទៅបន្ទប់ទឹកមិនមែនទៅទិញនំញ៉ំា ទេ នៅត្រង់ហ្នឹងហើយ » Taehyung ស្ដីឲ្យមនុស្សដែលមុខដូចក្មេងហើយ ចរិតកាន់តែដូចក្មេងទៀត សុំតាមខុសបែបបទ ។

« Yoongi Hyung ជួយមើលគេឲ្យខ្ញុំផង » រាងតូច នៅផ្ដែផ្ដាំនាយសង្ហារដូចផ្ដាំឲ្យមើលកូនទៅហើយសឹមលែងដៃពី Jungkook រួចដើរទៅបន្ទប់ទឹកធ្វើឲ្យរាងក្រាស់ពេបមាត់អន់ចិត្តបែរមកក៏ឃើញ Jimin និង Yoongi មើលមុខគេព្រមគ្នា ។

♡︎ជំនះស្នេហ៍អ្នកអង្គម្ចាស់♡︎Donde viven las historias. Descúbrelo ahora