Jungkook បាននាំរាងតូចមកក្រុមហ៊ុនថតដើម្បីធ្វើការតាមកាលវិភាគហើយក៏បានជួប Yunsu ដែលឈរចាំនៅពីមុខអគារល្មម ។
« អរុណសួស្ដីអ្នកប្រុស!! អរុណសួស្ដីអ្នកអង្គម្ចាស់!! » Yunsu ញញឹមលិបភ្នែកដាក់អ្នកទាំងពីរព្រោះដែលមិនបាននៅតាមធ្វើការឲ្យ Jungkook មួយរយៈដោយសារត្រូវប្រឡងនៅមហាវិទ្យាល័យឯរាងក្រាស់ក៏មិនឃាត់ឃាំងអ្វីដែរព្រោះនាយម្នាក់នេះស្មោះត្រង់ជាមួយគេហើយចូលចិត្តរៀនណាស់ទើប Jungkook ចេញលុយបង់ថ្លៃរៀនឲ្យគេពេញៗរាល់ឆ្នាំ ទុកដូចជាប្អូនបង្កើតទៅហើយ ។
« អរុណសួស្ដី!! នេះខ្ញុំមកសេអ៊ូលប៉ុន្មានថ្ងៃហើយមិនបានជួបឯងសោះ » Taehyung
« គេជាប់ប្រឡងទើបបងឲ្យសម្រាកទៅ យ៉ាងម៉េចដែរការប្រឡងឯងនោះ? បើហ៊ានតែមិនជាប់ យើងវាយឯងមិនខាន » Jungkook ឆ្លើយជំនួសហើយនៅគម្រាមជំនួយការបែបលេងសើចទៀត ។
« បានអ្នកប្រុសចេញលុយឲ្យរៀនប៉ុណ្ណឹងហើយ រឿងអីថាខ្ញុំមិនជាប់នោះត្រូវទេ? » កាលបើលឺ Yunsu និយាយដូច្នោះ Taehyung ក៏មើលមុខរាងក្រាស់ដែលញញឹមប្រឡែងជាមួយកូនចៅ មិននឹកស្មានថានាយក៏មានចិត្តល្អដល់ម្លឹងឡើយ ។
« អ៊ីចឹងល្អហើយ បន្តិចទៀតត្រូវជួបជាមួយ CEO ឯងមានយករបស់របរត្រូវប្រជុំមកហើយនៅ? » Jungkook
« ត្រៀមអស់ហើយបាទ នៅក្នុងនេះ » Yunsu
« Okay តោះពួកយើងឡើងទៅៗ » ថាហើយនាយក៏កាន់ដៃរាងតូចដើរទៅជាមួយគ្នាឯ Yunsu ដើរពីក្រោយបានឃើញហើយក៏រៀងចម្លែកចិត្តតែគិតថាវាជារឿងធម្មតាវិញព្រោះចៅហ្វាយនាយគេជាព្រាននារី កាលពីមុនដូរស្រីរាល់ថ្ងៃតែឥឡូវប្ដូររសជាតិមកយកមនុស្សប្រុស សំខាន់ជាបងជីដូនមួយគេថែមទៀត មិនដឹងថាខ្សែរាជវង្សផ្សេងដឹងហើយឬនៅទេ?
Skip៚
« យ៉ាងម៉េច? » Jungkook សួរឡើងក្រោយពេលប្រើ Yunsu ឲ្យទៅសួរជំនួយការរបស់ CEO ក្រុមហ៊ុនផ្ទាល់ ។
« CEO នៅមិនទាន់មកដល់ទេអ្នកប្រុស ប្រហែល 5នាទីទៀត » Yunsu ប្រាប់ហើយទើបនាយងាកមករក Taehyung ដែលកំពុងអង្គុយលេងទូរស័ព្ទទាំងញញឹមផងអីផងធ្វើឲ្យគេឆ្ងល់ណាស់ ស្មានថាលេងជាមួយប្រុសផ្សេងក៏ខិតមកជិតហើយអើត ក មើល ។

ESTÁS LEYENDO
♡︎ជំនះស្នេហ៍អ្នកអង្គម្ចាស់♡︎
Romanceស្នេហាដែលស្ថិតនៅចំកណ្ដាលរវាងសែស្រឡាយនិងសម្ពាធជាច្រើន... 🝮 𝐉𝐞𝐨𝐧 𝐉𝐮𝐧𝐠𝐤𝐨𝐨𝐤 𝐱 𝐊𝐢𝐦 𝐓𝐚𝐞𝐡𝐲𝐮𝐧𝐠 🝮