ℰ𝓅𝒾𝓈ℴ𝒹ℯ 53

1.2K 102 2
                                    

« អ្ហាយ៎...!! » Haneul ស្រែកឡើងភ្លាមពេលព្យាយាមឈានជើងថយក្រោយហើយទាក់នឹងថ្មធ្វើឲ្យធ្លាក់ចូលទឹកភ្លាមៗទាំងដែលខ្លួនឯងមិនចេះហែលទឹកទៀតផង ។

« ជួយផងលោក!! ជួយ អ៊ុប... » រាងតូចស្រែកហៅ Jungkook ដែលឈរមើលគេកំពុងលង់ទឹកស្រវ៉ាលើកដៃឡើងឲ្យជួយតែនាយមិនធ្វើអីគិតតែមើលមកគេព្រោះតាមដែលនាយដឹង Taehyung ធ្លាប់រៀនហែលទឹកតាំងពីក្មេងហើយធ្លាប់ប្រកួតហែលទឹកនៅសាលាបានប័ណ្ណសរសើរថែមទៀត តែពេលនេះមកធ្វើជាលង់ទឹកទៅវិញចឹងហ្អេ៎?

« ជួយផង លង់ស្លាប់ឥឡូវហើយ!! » មិនដូចគេគិតទេ រាងតូចមើលទៅមិនចេះហែលទឹកសោះ បានតែស្រែកសុំជំនួយហើយក៏លិចចូលទៅក្នុងទឹកបាត់សម្លេងធ្វើឲ្យរាងក្រាស់ចាប់ផ្ដើមឆ្ងល់ចាំមើលមួយសន្ទុះមិនឃើញគេងើបពីទឹក Jungkook ក៏បោះកាំបិតក្នុងដៃចោលហើយហក់ចូលទៅក្នុងទឹកតែម្ដង។

< ប្រូង!! > បន្ទាប់ពីហក់ចូលហើយ នាយក៏ហែលរកមើលរាងតូចតែទឹកបឹងរៀងល្អក់នាំឲ្យពិបាកមើលឃើញណាស់ តែគេនៅតែព្យាយាមហែលរកទម្រាំឃើញ Haneul កំពុងបិទភ្នែកស្ងៀមក្នុងសភាពមនុស្សលង់ទឹកទើបនាយប្រញាប់ហែលសំដៅទៅរក រួចអោបគេនាំឡើងទៅខាងលើភ្លាម ។

« Tae យ៉ាងម៉េចហើយ? Tae..!! » រាងក្រាស់ទះមុខគេតិចៗពេលងើបចេញពីទឹកបានដកដង្ហើមស្រួលក៏ស្រាប់តែរាងតូចបើកភ្នែកឡើងរួចហើយក៏ចាប់នាយជ្រមុជក្បាលចូលទឹកវិញម្ដង អ្នកណាទៅដឹងថាតាមពិត Haneul ចេះហែលទឹកសោះតែមុននេះធ្វើពុតជាលង់បញ្ឆោតឲ្យ Jungkook ជួយគេហើយឆ្លៀតឱកាសយករួចខ្លួនប៉ុណ្ណោះ ។

« ឯងពូកែធ្វើបាបយើងហ្អេ៎ ងាប់ទៅអាចង្រៃ!! » មាត់ជេរ ដៃវិញចាប់ក្បាលរាងក្រាស់ជ្រមុជចូលទឹក ពេលឃើញគេនៅស្ងៀមហើយ Haneul ក៏យករួចខ្លួនងើបឡើងគោក បន្ទាប់មកក៏រកមើលសោរម៉ូតូក្នុងអាវក្រៅរបស់នាយ ពេលរកឃើញក៏យកវាទៅចាក់ បញ្ឆេះម៉ាស៊ីនម៉ូតូហើយក៏បានផលពិតមែន គេសប្បាយចិត្តណាស់ក៏ងាកមើលទៅអ្នកនៅក្នុងទឹក អ្វីៗក៏ផ្លាស់ប្ដូរទាំងស្រុង ។

« ឈប់សិន នេះយើងកំពុងសម្លាប់មនុស្សមែនទេ? » រាងតូចសួរខ្លួនឯងទាំងភិតភ័យ ថ្វីត្បិតថានាយនោះអាក្រក់ដាក់ខ្លួនតែយ៉ាងហោចណាស់ក៏គេមិនគួរសម្លាប់ជីវិតនាំឲ្យមានបាបដែរ ។

♡︎ជំនះស្នេហ៍អ្នកអង្គម្ចាស់♡︎Donde viven las historias. Descúbrelo ahora