ℰ𝓅𝒾𝓈ℴ𝒹ℯ 78

1.3K 86 1
                                    

« ហ្ហឹម... » សម្លេងគ្រហឹមបន្លឺឡើងស្របពេលត្របកភ្នែកស្អាតចាប់ផ្ដើមបើកឡើងទើប Taehyung ឃើញថាខ្លួនឯងនៅក្នុងបន្ទប់របស់សណ្ឋាគារមួយថែមទាំងកំពុងគេងក្នុងរង្វង់ដៃរាងសង្ហារជាគូស្នេហ៍ទៀតផង ។

« ឃ្យូតណាស់ហិហិ » ព្រោះមើលទៅមុខ Jungkook ពេលគេងលក់ក៏គួរឲ្យស្រឡាញ់ដូចកូន ទន្សាយធ្វើឲ្យគេហាមចិត្តមិនបាន ញញឹមផង លើកដៃចុចថ្ពាល់មានសាច់តិចៗរបស់នាយលេងផង មានអារម្មណ៍ថាមានក្ដីសុខខ្លាំងណាស់ ។

« អួយ៎ Jungkook!! » កំពុងលេងសុខៗក៏ភ្ញាក់ព្រើតពេលរាងក្រាស់ចាប់ដៃគេហើយបើកភ្នែកសម្លឹងមកកាន់ខ្លួន ។

« សប្បាយណាស់ន៎លេងមុខបងបែបនេះ? »

« អ៊ីចឹងយ៉ាងម៉េច អូនលេងមិនបានហ្អ៎? » Taehyung ធ្វើមុខខឹងឌឺៗដាក់នាយតែបែបនេះរាងក្រាស់មានតែក្នាញ់ទៅវិញទេ ។

« ចង់អូនលេងពេញមួយជីវិតក៏បងមិនថាដែរ » ថាហើយក៏ចាប់ដៃរាងតូចឲ្យលេងមុខខ្លួនតទៀតធ្វើឲ្យ Taehyung ញញឹមច្របាច់ថ្ពាល់គេហើយទាញដូចម្សៅនំចឹង តែកំពុងលេងសុខៗគេក៏នឹកឃើញរឿងអ្វីម្យ៉ាង ។

« Jungkook... »

« បាទ »

« មើលទៅបងដូចជាក្មេងជាងអូនត្រូវទេ? បងអាយុប៉ុន្មានហើយ? » កាលបើលឺសំណួរនោះJungkook ក៏មើលមុខរាងតូច ព្រោះនាយមិនចង់និយាយពីរឿងអាយុអីអស់នោះឡើយ ស្នេហាដែលគេមានលើរាងតូចជាស្នេហាបរិសុទ្ធ ទោះបីរាងតូចអាយុច្រើនជាងគេ10ឆ្នាំទៀតក៏មិនថ្វីដែរ ។

« អូននិយាយអីហ្នឹង អ្នកណាក៏ថាមុខបងចាស់ដែរណា៎ មើលចុះមុខបងសុទ្ធតែឆ្អឹងមានសាច់តែបន្តិច មិនដូចអូនទេមុខមូល ថ្ពាល់ប៉ោងសម្បូរសាច់ គួរឲ្យស្រឡាញ់ដូចក្មេងជាង » នាយនិយាយធ្វើសម្លេងនិយាយជាមួយរាងតូចដូចនិយាយជាមួយកូនក្មេង ព្រោះវាក៏ពិតមែននោះអី Taehyung នៅតែជាក្មេងក្នុងភ្នែកគេរហូតហ្នឹង ។

« បងចង់ថាអូនធាត់ហ្អេ៎? » រាងតូចជ្រួញចិញ្ចើមដកដៃចេញពីមុខនាយទាំងខឹង គេគ្រាន់តែញ៉ំាច្រើនមិនបានហាត់ប្រាណទើបឡើងសាច់បែបនេះសោះ ធ្វើឲ្យ Jungkook នឹកហួសចិត្ត នេះគេខំនិយាយលួងលោមបែរជាត្រូវរាងតូចយល់ច្រឡំទៅវិញ ។

♡︎ជំនះស្នេហ៍អ្នកអង្គម្ចាស់♡︎Hikayelerin yaşadığı yer. Şimdi keşfedin