ℰ𝓅𝒾𝓈ℴ𝒹ℯ 19

1.7K 110 0
                                    

   ពេលព្រឹកព្រហាមស្រាងៗធ្វើឲ្យពន្លឺព្រះអាទិត្យចាំងជះចូលមកក្នុងបន្ទប់នៃសណ្ឋាគារបង្ហាញឲ្យឃើញមនុស្សប្រុសមួយគូកំពុងគេងអោបគ្នាយ៉ាងស្អិតរមួតហាក់បីស្រឡាញ់គ្នាខ្លាំងបេះមិនចេញនោះឡើយ ។

« ហ្ហឹម... » ម្នាក់ដែលមានរាងតូចជាងគ្រហឹមក្នុងបំពង់កមុននឹងប្រឹងឈ្មុលទៅរកដើមទ្រូងធំក្រាស់របស់ម្នាក់ទៀតទាំងមិនទាន់ដឹងខ្លួនទេទុកឲ្យ Jungkook ញញឹមមានក្ដីសុខតែម្នាក់ឯង នឹកឃើញដល់រឿងយប់មិញកាលណាក៏យល់ថាមានក្ដីសុខ ព្រោះទីបំផុតពួកគេក៏ធ្វើវាជាមួុយគ្នារួចហើយ បងប្រុសគេនឹងមិនអាចរត់គេចបានទៀតទេ ។

« ព្រឹកហើយណា៎អូនសម្លាញ់ក្រោកឡើង » នាយខ្សឹបតិចៗក្បែរមុខរាងតូចធ្វើឲ្យ Taehyung ដឹងដល់ខ្យល់ដង្ហើមក្ដៅៗប៉ះផ្ទៃមុខទើបបើកភ្នែកយឺតៗក៏បានឃើញដើមទ្រូងសុទ្ធតែសាច់ដុំនៅចំពោះមុខមុននឹងងើយឡើងលើក៏បើកភ្នែកធំៗពេលឃើញរាងក្រាស់កំពុងញញឹមស្រស់មើលមកកាន់ខ្លួន ។

« ឈប់សិន!! » រាងតូចលាន់មាត់បន្តិចរួចក៏ទាញភួយមើលខាងក្នុង គេគាំងនិយាយលែងចេញព្រោះពួកគេខ្លួនទទេរគ្មានខោអាវដូចគ្នា សំខាន់គេដេកគងជើងលើ Jungkook ថែមទៀត គួរឲ្យខ្មាសណាស់ ។

< សឺត!! > សុខៗ រាងក្រាស់ក៏អោនមកថើបថ្ពាល់គេមួយខ្សឺតមុននឹងប្រើដៃរឹងមាំចាប់ត្រកងរាងតូច ស្រឡូនឲ្យមកអង្គុយលើខ្លួនហើយអោបចង្កេះគេណែនដូចសកម្មភាពកាលពីយប់មិញរំលឹកចូលខួរក្បាល Taehyung ឲ្យចាំបានភ្លាម មុខក៏ឡើង   ក្រហមងាំងតែម្ដង ។

« យប់មិញពួកយើង... » រាងតូចមិនហ៊ានសួរតទៀតទើប Jungkook យល់បានភ្លាម ។

« ពួកយើងគេងជាមួយគ្នា អូនជាអ្នកចាប់ផ្ដើមមុន »

«ខ្ញុំ?»Taehyung ចង្អុលខ្លួនឯង នាយក៏ងក់ក្បាល ។

« មែនហើយ ឬមួយគិតថាបងកុហក? » Jungkook

« យប់មិញខ្ញុំផឹករបស់នោះអស់ហើយក៏ក្ដៅខ្លួនហើយកើតអារម្មណ៍ស្អីគេនោះតែក្រែងឯងជាអ្នកឲ្យវាមកខ្ញុំផឹកមិនចឹងហ្អេ៎? » រាងតូចជ្រួញចិញ្ចើមសួរ ។

« ពិតមែនតែបងមិនបានធ្វើស្អីវាទេ អ្នកផ្សេងក៏ផឹកដូចអូនដែរម៉េចក៏គ្រប់គ្នាមិនអី? » Jungkook

♡︎ជំនះស្នេហ៍អ្នកអង្គម្ចាស់♡︎Onde histórias criam vida. Descubra agora