ℰ𝓅𝒾𝓈ℴ𝒹ℯ 67

1.1K 102 0
                                    

« នេះណា៎បង្អែមដែលអ្នកអង្គម្ចាស់ចូលចិត្ត ឆាប់ញ៉ំាទៅ » ម៉ែដោះលើកវាដាក់នៅលើតុទាំងញញឹមឯ Taehyung ក៏មើលមុខគាត់ភ្លឹះៗ ។

« អ្នកអង្គម្ចាស់មានការអីចង់សួរខ្ញុំមែនទេ? » គ្រាន់តែឃើញទឹកមុខគេ រាងចំណាស់ក៏អាចយល់បានដែរទើបរាងតូចទាញដៃគាត់ឲ្យអង្គុយចុះក្បែរខ្លួន ។

« គឺថាអញ្ចេះទេ...ខ្ញុំចង់សួរថាកាលពីមុន ខ្ញុំពិតជាឈ្មោះ Kim Taehyung ហើយរស់នៅទីនេះពិតមែនឬអត់អ៊ំស្រី? »

« នេះអ្នកអង្គម្ចាស់មិនចាំអ្វីទេឬ? » ម៉ែដោះចងចិញ្ចើមសួរឡើងទើបរាងតូចដកដង្ហើមធំព្រោះត្រូវរៀបរាប់រឿងបាត់បង់ការចងចាំរបស់គេឲ្យស្ដាប់ជាលើកទី3ហើយបន្ទាប់ពី Jungkook និង Jimin ជាមួយ Yoongi នោះ ។ លុះពេលស្ដាប់គេនិយាយចប់ ម៉ែដោះក៏ភ្ញាក់ផ្អើលជាខ្លាំងមុននឹងឡើងទៅយកសៀវភៅរូបថតដែលបានចងក្រងទុកនៅបន្ទប់សៀវភៅរបស់ Taehyung កាលពីមុនមកឲ្យគេមើល ។

« នេះគឺជារូបថតរបស់អ្នកអង្គម្ចាស់កាលពីនៅតូចណា៎ ពេលនោះអ្នកអង្គម្ចាស់ទើបតែអាយុ5ឆ្នាំចូលរៀនសាលាមេត្តេយ្យថ្ងៃដំបូង » រាងចំណាស់ចង្អុលបង្ហាញព្រមទាំងរៀបរាប់ប្រាប់ឲ្យ Taehyung បានឃើញច្បាស់ថាក្មេងក្នុងរូបថតពិតជាដូចគេមែន បន្ទាប់មកក្រឡេកឃើញរូបមួយទៀតក៏ចង្អុលសួរ ។

« រួចចុះម្នាក់នេះជាអ្នកណា? »

« នោះជាអ្នកនាងម្ចាស់ Yumii ជាប្អូនស្រីរបស់អ្នកអង្គម្ចាស់ប៉ុន្តែឥឡូវនេះនាងនៅប្រទេសបារាំងឯណោះ » លឺគាត់ប្រាប់ដូច្នោះ រាងតូចក៏ញញឹមរីករាយ ។

« នេះខ្ញុំមានប្អូនស្រីទៀតចឹងហ្អេ៎? តែហេតុអីនាងមិននៅទីនេះ ខ្ញុំចង់ជួបជុំគ្រួសារវិញព្រោះនៅអាមេរិកម្នាក់ឯងយូរហើយពិតជាឯការណាស់ » គេទម្លាក់ទឹកមុខតិចៗទើបម៉ែដោះចាប់ដៃគេហើយអង្អែលខ្នងលួងលោមដូចជាកូនប្រុសបង្កើតចឹង ។

« ឥឡូវអ្នកអង្គម្ចាស់ក៏ត្រឡប់មកវិញហើយ ទីនេះមានម្ចាស់ម៉ាក់ ម្ចាស់ប៉ា និងម៉ែដោះដែលស្រឡាញ់អ្នកអង្គម្ចាស់ជានិច្ចណា៎ » ពាក្យសម្ដីដ៏សែនកក់ក្ដៅរបស់គាត់បានធ្វើឲ្យ Taehyung ទទួលបានក្ដីស្រឡាញ់ម្ដងទៀតហើយញញឹមដាក់គាត់ចេញពីចិត្ត មុននឹងនឹកឃើញពីអ្វីម្យ៉ាង ។

♡︎ជំនះស្នេហ៍អ្នកអង្គម្ចាស់♡︎Onde histórias criam vida. Descubra agora