« Jungkook!! អូនចង់ញ៉ំាការ៉េម » រាងតូចកេះដៃ នាយញាប់ស្អេកពេលឃើញក្មេងៗកាន់ការ៉េមពណ៌ចម្រុះដើរចេញពីតូបតាមផ្លូវមួយ តែមើលមុខគេចុះ សប្បាយអរជាងក្មេងទៅទៀត ។
« ការ៉េមបងក៏មានតែអូនមិនទាន់បានសាកញ៉ំាសោះ ចង់ញ៉ំាយប់នេះជំនួសវិញទេ? » សុខៗសម្ដីព្រាន របស់គេក៏មកវិញហើយធ្វើឲ្យ Taehyung សម្លក់ទាំងក្នាញ់លើកដៃទះមាត់គេមិនខ្លាចអ្នកផ្សេងឃើញទេ ។
< ផាច់!! >
« អួយ៎!! » នាយភ្ញាក់ព្រើតសម្លឹងរាងតូចទាំងមិនចង់ជឿថាគេហ៊ានធ្វើបែបនេះនៅកន្លែងសុទ្ធតែមនុស្ស ។
« ជាសង្សារគ្នាក៏ដោយតែអូនមិនចូលចិត្តលឺបងនិយាយបែបហ្នឹងទេ បើនិយាយទៀតអូនខឹងមិនខាន » រាងតូចស្ដីឲ្យផាំងៗរួចហើយក៏ដើរចេញពីនាយបាត់ ទាំងដែល Jungkook ឈរហួសចិត្តត្រង់នេះព្រោះនាយចង់និយាយពីការ៉េមសូកូឡាដែលអ្នក sponsor គេធ្លាប់ផ្ញើពីបរទេសជាកាដូឲ្យស្តុកក្នុងទូទឹកកកនៅផ្ទះមួយគំនរឯណោះសោះបែរជា Taehyung គិតផ្ដេសផ្ដាសខឹងគេតែខ្លួនឯងទៅវិញ ។
« អីយ៉ានោះគឺ Jeon Jungkook មែនទេ? នៅក្រៅសង្ហារជាងក្នុងFacebookឆ្ងាយណាស់!!!»ពួកហ្វេន ស្រីៗរបស់នាយស្រាប់តែដើរកាត់ហើយបានឃើញ នាយភ្លាមក៏នាំគ្នាផ្អើលឈូឆរស្រែកពេញផ្លូវដូចជា ហៅឲ្យ Taehyung ដែលកំពុងងរខ្ទើតនោះចាប់ អារម្មណ៍ហើយងាកមកភ្លាម ដំបូងក៏ធ្វើមុខស្លើព្រោះស្មានតែជាហ្វេនធម្មតាៗតែមានឯណា យូរទៅកាន់តែយូរទៅ ពួកនាងសុំថតរូបហើយនៅនាំគ្នាអោបដៃរាងក្រាស់ប្រទាញដណ្ដើមគ្នាទៅមកធ្វើមើលតែ Jungkook របស់គេជាតុក្កតាទៅហើយ ។
« យ៉ា!! ពួកនាងកំពុងធ្វើស្អីហ្នឹង? » រាងតូចដើរមកច្រត់ដៃនឹងចង្កេះស្រែកដាក់ពួកនាងយ៉ាងខ្លាំងធ្វើឲ្យនាំគ្នាជាពិសេស Jungkook ស្ងៀមមួយរំពេច ព្រោះមិនដែលឃើញរាងតូចធ្វើមុខកាចសំឡុតដាក់អ្នកណាបែបនេះពីមុនមកទេ ។
« ពួកយើងកំពុងថតរូបជាមួយបង Jungkook ហ្នឹងណា៎មិនឃើញទេហ្អេ៎? » Girl1 តបទាំងមិនគោរពចាស់ទុំទាំងដែល Taehyung អាយុច្រើនជាង1ជួរទៅហើយ ។
« គិតថាខ្លួនឯងជាស្អីបានជាមកស្រែកបែបនេះ? បើថាចង់ថតរូបដែរចាំសិនទៅយី...!! » Girl2 ស្រែកដាក់រាងតូចបន្ថែមទៀតធ្វើឲ្យ Taehyung ក្ដៅងំពេញទ្រូងឈរសម្លក់ពួកនាងហើយក៏សម្លក់ដាក់ Jungkook ម្ដងទើបនាយគ្រាន់តែឃើញហើយក៏យល់បានភ្លាមមុននឹងលែងដៃដកខ្លួនពីពួកនាងមករករាងតូចវិញ ។
![](https://img.wattpad.com/cover/334338686-288-k417517.jpg)
ESTÁS LEYENDO
♡︎ជំនះស្នេហ៍អ្នកអង្គម្ចាស់♡︎
Romanceស្នេហាដែលស្ថិតនៅចំកណ្ដាលរវាងសែស្រឡាយនិងសម្ពាធជាច្រើន... 🝮 𝐉𝐞𝐨𝐧 𝐉𝐮𝐧𝐠𝐤𝐨𝐨𝐤 𝐱 𝐊𝐢𝐦 𝐓𝐚𝐞𝐡𝐲𝐮𝐧𝐠 🝮