បន្ទាប់ពីមកដល់កន្លែងញ៉ំាអីហើយ Jungkook ក៏ឲ្យរាងតូចនិង Yumii អង្គុយចាំដើម្បីនាយទៅកម្ម៉ង់គេនៅខាងក្នុង ។
« បងប្រុសមើលទៅដូចជាត្រូវគ្នាជាមួយបងប្រុស Jungkook វិញហើយត្រូវទេ? » Yumii ចាប់ផ្ដើមសួរឡើងភ្លាមបន្ទាប់ពីរាងក្រាស់ទៅបាត់ ។
« មែនហើយ នេះម្ចាស់ម៉ាក់មិនបានប្រាប់ឯងទេហ្អេ៎? »
« ប្រាប់ហើយតែខ្ញុំចង់សួរបញ្ជាក់ ព្រោះក៏ល្អណា៎បើថ្ងៃក្រោយទៅ ខ្ញុំនិងបងប្រុសJungkook រៀបការជាមួយគ្នា ពួកបងនឹងមិនពិបាកមើលមុខគ្នានោះអី » នាងនិយាយហាក់បីដឹងរឿងចាស់ទុំចង់ឲ្យរៀបការជាមួយរាងក្រាស់ហើយក៏ប្រហែលពេញចិត្តផងដែរ ។
« ឯងចង់រៀបការជាមួយ Jungkook មែនឬអត់? » Taehyung សួរទាំងចង់ដឹងជាខ្លាំង ។
« ចាស »
« មិនមែនព្រោះម្ចាស់ម៉ាក់ផ្សំផ្គុំឲ្យទេហ្អេ៎? បើចឹងមែនចាំបងជួយនិយាយឲ្យគាត់ឈប់ធ្វើបែបនោះ ឯងក៏អាចរៀបការជាមួយអ្នកដែលឯងស្រឡាញ់ពិត មែនបានណា៎ » ព្រោះនាងនៅក្មេង ប្រហែលជាស្រឡាញ់ Jungkook ត្រឹមមួយឆាវដោយសារភាព សង្ហាររបស់នាយប៉ុណ្ណោះ បើរៀបការជាមួយគ្នាបែបមិនមែនជាអ្វីដែលនាងមិនទាន់យល់ហើយត្រៀមខ្លួននៅឡើយ គេមិនចង់ឲ្យនាងលង់ខ្លួនជ្រៅទេ ប៉ុន្តែតាមមើលទៅគេគិតខុសហើយ ។
« មិនមែនទេ ខ្ញុំស្រឡាញ់បងប្រុសJungkook ពិតមែន!! នេះបងប្រុសមើលមិនដឹងទេហ្អេ៎? » Yumii សួរបកវិញទាំងចិញ្ចើមចងចូលគ្នាដាក់បងប្រុសធ្វើឲ្យ Taehyung គាំងជាមួយនាង ។
«ឯងស្រឡាញ់ Jungkook?» គេសួរទាំងអារម្មណ៍ចាប់ផ្ដើមហែលហើរ នាងស្រឡាញ់សង្សាររបស់គេ ចំណែកគេវិញក៏កំពុងស្រឡាញ់គ្នាជាមួយអនាគតគូ ដណ្ដឹងរបស់ប្អូនស្រី នេះគ្រប់យ៉ាងទៅជាស្អីអស់ហើយ?
« បងប្រុសJungkook!! មកអង្គុយទីនេះមក ឆាប់ឡើង » កំពុងនិយាយគ្នាសុខៗ Yumii ក៏បក់ដៃហៅរាងសង្ហារដែលហៅអាហាររួចដើរចូលមកទាំងដែលការពិតនាយចង់អង្គុយជាមួយរាងតូច ប៉ុន្តែ Taehyung នឹកឃើញដល់ប្អូនស្រីស្រឡាញ់គេ ខ្លួនក៏ប្រញាប់យកកាបូបដែលដាក់នៅលើភ្លៅនោះទៅដាក់លើកៅអីក្បែរខ្លួនភ្លាមទើប Jungkook ឃើញបែបនេះរៀងចម្លែកចិត្តដែរតែមិនអាចសួរបានព្រោះមាន Yumii នៅជាមួយទើបគេទៅអង្គុយក្បែរនាងតែម្ដង ។
![](https://img.wattpad.com/cover/334338686-288-k417517.jpg)
ESTÁS LEYENDO
♡︎ជំនះស្នេហ៍អ្នកអង្គម្ចាស់♡︎
Romanceស្នេហាដែលស្ថិតនៅចំកណ្ដាលរវាងសែស្រឡាយនិងសម្ពាធជាច្រើន... 🝮 𝐉𝐞𝐨𝐧 𝐉𝐮𝐧𝐠𝐤𝐨𝐨𝐤 𝐱 𝐊𝐢𝐦 𝐓𝐚𝐞𝐡𝐲𝐮𝐧𝐠 🝮