ℰ𝓅𝒾𝓈ℴ𝒹ℯ 80

1.2K 88 0
                                    

< ង៉ឺត!! > ទីបំផុត Jungkook ក៏ជូនរាងតូចមកវិមានវិញតាមការចង់បានរបស់គេនៅពេលព្រឹកនាថ្ងៃបន្ទាប់ ដោយគ្រាន់តែឡានបានចតភ្លាម Taehyung ក៏បើកទ្វារចុះភ្លាមតែម្ដងមុននឹងដើរសំដៅចូលទៅខាងក្នុងវិមានជួបប្អូនស្រីតែម្នាក់របស់ខ្លួនឯង ។

« សួស្ដីអ្នកអង្គម្ចាស់ » អ្នកបម្រើស្រីម្នាក់កំពុងបោស សម្អាតបានឃើញគេក៏ចូលមករាក់ទាក់ ។

« សួស្ដី និយាយចឹងលឺថាប្អូនស្រីខ្ញុំមកពីបារាំងវិញហើយត្រូវទេ ពេលនេះគេនៅឯណា? »

« អ្នកនាងម្ចាស់កំពុងនៅក្នុងបន្ទប់របស់លោកម្ចាស់ចាស » បានលឺដូច្នោះ Taehyung ក៏ញញឹមរំភើប ងាកមករករាងក្រាស់សឹមទាញដៃនាយឲ្យឡើងទៅជាមួយគេ ព្រោះគិតថានាយក៏ប្រហែលចង់ជួបនាងដូចគេដែរហើយ ។ លុះពេលមកដល់ចំពេលទ្វារ បន្ទប់បើកចំហរស្រាប់ធ្វើឲ្យរាងតូចមើលឃើញយ៉ាង ច្បាស់នូវមុខមាត់មនុស្សស្រីសក់ខ្លីពណ៌ខ្មៅអង្គុយនៅជិតគ្រែរបស់លោកប៉ា មុខមាត់នាងស្រដៀងគេប្រាកដជាប្អូនស្រីហើយ ។

« Taehyung មកពីសេអ៊ូលវិញហើយហ្អេ៎កូន? » លោកស្រីម្ចាស់ជាម្ដាយងាកមកឃើញក៏ហៅទើប Yumii លឺហើយបែរក្រសែរភ្នែកទៅរកបងប្រុសដែលបានបែកគ្នាអស់យ៉ាងយូរដោយសារតែចិត្តអាត្មានិយមរបស់នាងព្រោះតែកាលនោះ ៖

@Flashback (4ឆ្នាំមុន)

« ម៉ែដោះចាំបន្តិច ខ្ញុំសិតសក់រួចចុះទៅញ៉ំាហើយ » រាងតូចលឺសម្លេងគោះទ្វារស្មានថាជាម៉ែដោះមកហៅញ៉ំាអាហារពេលព្រឹកម្ដងទៀតព្រោះគាត់ទើបតែមកមុននេះទេ ។

« ខ្ញុំ Yumii ទេបងប្រុស » កាលបើលឺថាជាប្អូនស្រី Taehyung ក៏នឹកឆ្ងល់មុននឹងដើរទៅបើកទ្វារឃើញនាងហើយគេនឹកឃើញដល់រឿងកាលពីយប់មិញភ្លាមៗ ។

« ឯងមករកបងដល់បន្ទប់មានការអី? »

« ខ្ញុំចង់និយាយរឿងខ្លះចង់និយាយជាមួយបងសុំចូលបន្ទប់បានទេ? » Yumii សួរទាំងទឹកមុខញញឹមតិចៗទើបរាងតូចមិនបដិសេធងក់ក្បាលអនុញ្ញាត ព្រោះក៏ចង់ដឹងថានាងមានការអីនិយាយជាមួយខ្លួនដែរ ។

« អង្គុយទៅ ហើយមានការអីនិយាយជាមួយបង? » Taehyung សួរបន្ទាប់ពីទាញកៅអីឲ្យនាងអង្គុយ ។

♡︎ជំនះស្នេហ៍អ្នកអង្គម្ចាស់♡︎Donde viven las historias. Descúbrelo ahora