ℰ𝓅𝒾𝓈ℴ𝒹ℯ 8

1.6K 131 2
                                    

« អ្នកអង្គម្ចាស់កើតអីហ្នឹង? » ម៉ែដោះរហ័សមកសួរពេលរាងតូចត្រូវបាន Jungkook បីចូលដល់ក្នុងដំណាក់ហើយដាក់គេនៅលើសាឡុងថ្នមៗ ។

« បងប្រុសរត់មិនប្រយ័ត្នដូចក្មេងហ្នឹងណា៎ម៉ែដោះ » នាយឆ្លើយជំនួសឲ្យ Taehyung សម្លក់គេថ្មែឯរាងចំណាស់ក៏ញញឹម យូរៗទៅ Jungkook ធ្វើដូចខ្លួនឯងអាយុច្រើនជាងរាងតូចទៅវិញ ។

« អ៊ីចឹងចាំម៉ែដោះទៅយកអីមកឲ្យរឹតណា៎ អ្នកទាំងពីរនិយាយគ្នាលេងសិនទៅ » ថាហើយគាត់ក៏ដើរទៅផ្ទះបាយឯរាងក្រាស់ក៏អង្គុយចុះក្បែរ Taehyung ធ្វើមិនដឹង ។

« នេះណា៎ថ្នាំ អ្នកប្រុសជួយរឹតឲ្យអ្នកអង្គម្ចាស់បន្តិចទៅ » ម៉ែដោះហុចវាឲ្យ Jungkook ព្រោះបើនាយជួយមើលថែទៅក្រែងលោរាងតូចទន់ចិត្តព្រមត្រូវគ្នាវិញ ។

« មិនបាច់ទេ ខ្ញុំធ្វើខ្លួនឯងបាន » Taehyung និយាយកាត់ហើយក៏លូកយកពីដៃម៉ែដោះសឹមចាប់ផ្ដើមរឹតកជើងខ្លួនឯងប៉ុន្តែជើងគេឈឺបត់ឲ្យខ្លីមិនបានទើបលូកទៅក៏ពិបាកដែរ ។

« ច្បាស់ឬអត់ថាធ្វើខ្លួនឯងបាន? » រាងក្រាស់សួរទាំងភ្នែកមើលជើងបងប្រុសហើយក៏សម្លឹងមុខគេឯ Taehyung ឃ្នើសចិត្តណាស់ ចុងក្រោយនៅតែចាញ់នាយដដែលទើបបោះថ្នាំរឹតឲ្យនាយយ៉ាងគំរោះគំរើយ Jungkook វិញលួចអស់សំណើចមុននឹងច្របាច់ថ្នាំហើយប៉ះលើស្បែករាងតូចដែលរលោងទន់មិនរឹងដូចជាគេទេ ។

« យ៉ាងម៉េចដែរ បានធូរទេ? » លាបច្របាច់បានមួយសន្ទុះ នាយក៏សួរឡើងតែ Taehyung មិនឆ្លើយសុខចិត្តសម្លឹងមើលអ្វីផ្សេងទាំងការពិតគេបានធូរហើយតែចង់ឲ្យនាយបម្រើគេសងនឹងការធ្វើឲ្យគេរបួសដូច្នេះ ចំណែកម៉ែដោះឈរមើលបណ្ដើរញញឹមបណ្ដើរ ឃើញច្បាស់ណាស់ថារាងតូចពេញចិត្តការមើលថែពីអ្នកប្រុសតូចរបស់គាត់តែនៅធ្វើចិត្តរឹងទៀត យ៉ាប់ណាស់!!

« មែនហើយអ្នកប្រុស ក្រែងម្សិលមិញអ្នកប្រុសទៅសេអ៊ូលវិញហើយមិនចឹងមែនទេ? » ម៉ែដោះ

« ដំបូងខ្ញុំថាទៅហើយ ប៉ុន្តែខ្លាចអ្នកនៅទីនេះនឹកខ្ញុំក៏សម្រេចចិត្តថានៅបន្តមួយសប្ដាហ៍ទៀតទៅ » ស្របសម្ដី Jungkook ក៏លួចដៀងភ្នែកមើលរាងតូចបានន័យថាសំដៅលើគេហ្នឹងឯង ។

♡︎ជំនះស្នេហ៍អ្នកអង្គម្ចាស់♡︎Donde viven las historias. Descúbrelo ahora