ℰ𝓅𝒾𝓈ℴ𝒹ℯ 44

1K 71 0
                                    

- សហរដ្ឋអាមេរិក

នៅពេលនេះ Taehyung កំពុងតែអង្គុយនិពន្ធរឿងក្នុងសៀវភៅរបស់គេដែលមិនចេះចប់ទាល់តែសោះ ព្រោះកំពុងមានផ្ទៃពោះអង្គុយឈ្ងោកយូរមិនបាន ឈឺខ្នងចុកចង្កេះ ណាមួយកូនក្នុងផ្ទៃក៏ឧស្សាហ៍ធាក់ ពោះរករឿងគេទៅទៀត ។

< Ring!! > សុខៗទូរស័ព្ទក៏រោទិ៍ឡើងទើបរាងតូចទុកសៀវភៅសិនហើយយកមកទទួល ។

« អាឡូ Hojun »

"Tae!! គឺថាយប់នេះបងមានការវះកាត់ឲ្យអ្នកជំងឺពោះវៀនដុះខ្នែងម្នាក់ប្រហែលជាយប់ជ្រៅបន្តិចទើបបានទៅផ្ទះវិញចឹង Tae ខលកម្ម៉ង់ឲ្យគេដឹកអាហារទៅឲ្យតែម្ដងទៅណា៎រួចហើយចូលគេងមុនចុះ"

« ខ្ញុំដឹងហើយ ប៉ុន្តែបងវិញមុនចូលវះកាត់កុំភ្លេចញ៉ំាបាយផងប្រយ័ត្នអស់កម្លាំង »

"Okay បាទអ្នកម៉ាក់ ByeBye" និយាយគ្នាចប់ក៏បិទទូរស័ព្ទរៀងខ្លួនមុននឹង Taehyung ទប់ពោះដើរចុះពីលើសាឡុងហើយទៅបើកទូទឹកកកមើល មានបន្លែផ្លែឈើច្រើនគួរសមដែល Hojun បានទិញទុកប៉ុន្តែសុខៗក៏មានអារម្មណ៍ថាឃ្លានម្ហូបកូរ៉េ ចង់ផ្ញើ Hojun ទិញឲ្យក៏មិនកើតព្រោះទម្រាំនាយមកវិញ គេគេងលក់បាត់ទៅហើយ ។

« នៅជិតនេះដូចជាមានហាងមួយដែរ សាកទៅមើលសិន » ថាហើយ គេក៏ប្រញាប់ទៅប្ដូរសម្លៀកបំពាក់ហើយស៊កអាវធំពីខាងក្រៅផងដែរដើម្បីកុំឲ្យមើលទៅពោះគេធំពេកនាំឲ្យអ្នកដទៃឆ្ងល់សួរនាំច្រើន ណាមួយ Hojun មិនចង់ឲ្យគេដើរចេញក្រៅតែម្នាក់ឯងទេដោយសារបារម្ភតែម្ដងនេះTaehyung លួចចេញដោយមិនប្រាប់ហើយជាពេលយប់ទៀត ចាំមើលបើនាយដឹងនឹងខឹងមិនខានទេ ។

រាងតូចចុះពីខុនដូមកក៏ឡើងតាក់ស៊ីហើយជិះបានមួយភ្លែតក៏បានឃើញហាងលក់ម្ហូបកូរ៉េទើបគេចុះទៅទិញតែម្ដង សំណាងល្អថែមទៀតព្រោះអ្នកលក់ជាជនជាតិកូរ៉េស្រាប់ ។

« សួស្ដី ចង់ទិញអ្វីដែរ? »

« ខ្ញុំចង់បាន Teokbokki 2ចាន...... » គេរៀបរាប់ប្រាប់ពីរបស់ដែលខ្លួនឯងចង់ញ៉ំាជាច្រើនទើបអ្នកលក់ប្រាប់ឲ្យអង្គុយចាំសិន ចៃដន្យអីមានទូរទស្សន៍មួយនៅទីនោះដែលចាក់ផ្សាយចំកម្មវិធីដើរម៉ូដដែលមាន Jimin ចូលរួមដែរធ្វើឲ្យ Taehyung ឃើញហើយញញឹមរីករាយចំពោះគេ ។ បន្ទាប់ពីទិញអាហារបានរួច រាងតូចក៏ឡើងតាក់ស៊ីត្រឡប់មកខុនដូវិញតែស្របពេលនោះផ្លូវក៏ស្ទះបណ្ដាលឲ្យគេត្រូវចាំយ៉ាងយូរ ។

♡︎ជំនះស្នេហ៍អ្នកអង្គម្ចាស់♡︎Where stories live. Discover now