ℰ𝓅𝒾𝓈ℴ𝒹ℯ 46

1K 62 0
                                    

- ព្រឹកថ្ងៃថ្មី

   Haneul បានក្រោកពីគេងនៅពេលព្រះអាទិត្យរះថ្ងៃណាស់ទៅហើយមុននឹងចេញពីបន្ទប់មកក៏មិនបានឃើញមនុស្សម្នាក់ទៀតដែលរាល់ដងពេលនេះគួរតែ Hojun កំពុងធ្វើអាហារពេលព្រឹកហើយតែបែរជាមិនឃើញទៅវិញ ។

« នេះទៅធ្វើការបាត់ហើយមែនទេ? រួចចុះរឿងទៅកូរ៉េវិញនោះ កុំថាដែលខំធ្វើយប់មិញនេះគ្មានបានផលឲ្យសោះណា៎ ហូ៎យ... » រាងតូចឈរច្រត់ចង្កេះធ្វើមុខអស់សង្ឃឹម នឹកស្មានថា Hojun លែងស្រឡាញ់ខ្លួនហើយទើបមិននៅនិយាយគ្នាបែបនេះ ក៏ស្រាប់តែភ្លាមៗទ្វារផ្ទះបើកឡើងដោយមានវត្តមានរបស់នាយភ្លាម ។

« Hojun? បងមកវិញធ្វើអី មិនធ្វើការទេមែនទេ? » Haneul សួរទាំងឆ្ងល់ទាំងអន់ចិត្តមុននឹងដើរទៅចាក់ទឹកផឹកធ្វើឬកងក់ងរដាក់នាយ ។

« អ្ហឹម? » រាងតូចបើកភ្នែកធំៗពេល Hojun ស្រាប់តែបង្ហាញក្រដាសមួយពីខាងក្រោយមក ច្បាស់ណាស់ថាជាសំបុត្រយន្តហោះនោះអីទើបគេបែរមករកនាយភ្លាមតែម្ដង ។

« ជាអ្វីហ្នឹង? »

« សំបុត្រយន្តហោះទៅកូរ៉េចេញដំណើរម៉ោង10 យប់នេះ តែអូនត្រូវទៅម្នាក់ឯងប៉ុណ្ណោះ បងរវល់ការ ងារនៅមន្ទីរពេទ្យមិនអាចទៅជាមួយបានទេ ពេលទៅដល់នឹងមានអ្នកចាំទទួលអូនហើយត្រូវមើលថែខ្លួនឯងឲ្យបានល្អ កុំរពឹសទៅណាឆ្ងាយពីមិត្តភក្តិបងឲ្យសោះ យល់ដែរទេ? » Hojun ផ្ដែផ្ដាំសព្វគ្រប់ទាំងកង្វល់ក្នុងចិត្តជាខ្លាំង ខ្លាចពេលរាងតូចទៅដល់ទីនោះបានជួបអ្នកចាស់ហើយត្រូវគ្នាវិញ គេអាចនឹងឈឺចាប់ប៉ុន្តែរយៈពេលជិត4ឆ្នាំហើយដែលរាងតូចមកដល់ទីនេះ សូម្បីសំបុត្រក៏គ្មានអ្នកណាផ្ញើមកក៏បានន័យថាគ្មានអ្នកណាបារម្ភត្រូវការ Haneul របស់គេដូចគ្នា ដូច្នេះគេក៏មានកូនចិត្តមួយជឿទៅលើវាសនា បើគេនិងរាងតូចជាគូនឹងគ្នាពិតមែន ទោះបីយ៉ាងណាក៏មិនអាចបែកគ្នាបានដែរទើបសុខចិត្តចេញពីផ្ទះបើកឡានទៅទិញសំបុត្រយន្តហោះឲ្យគេតាំងពីព្រលឹមតែម្ដង ។

« បងពិតជាឲ្យអូនទៅមែន លែងឃាត់អូនហើយហ្អ៎? » Haneul មើលមុខគេទាំងរលីងរលោងរំភើបចិត្តដែលគេយល់ព្រម ស្របនឹងអារម្មណ៍ខ្លាចគេធុញនឹងខ្លួនទើបដោះលែងឲ្យទៅទីនោះ ។

♡︎ជំនះស្នេហ៍អ្នកអង្គម្ចាស់♡︎Opowieści tętniące życiem. Odkryj je teraz