« អូនចង់ទៅណា? » Hojun សួរឡើងពេលគេលេបថ្នាំហើយរៀបនឹងដេកលក់ក៏ឃើញរាងតូចចូលមកយកអាវក្រៅពាក់ ។
« អូនឃ្លានមីចង់ចុះទៅទិញនៅម៉ាតខាងក្រោម បងចង់ផ្ញើទិញអីឬអត់? »
« អត់ទេ តែអូនប្រញាប់មកវិញផង បងបារម្ភណា៎ »
« ដឹងហើយ ByeBye » Taehyung ញញឹមបក់ដៃលាសឹមចាកចេញទៅបន្សល់តែរាងសង្ហារដែលមានអារម្មណ៍មិនស្រួលបារម្ភខ្លាចគេមានរឿងអ្វីទៀត ។
« អរគុណ » រាងតូចនិយាយទៅកាន់អ្នកគិតលុយសឹមទទួលរបស់ដែលទិញរួចហើយដើរត្រឡប់ទៅបន្ទប់វិញ ។
< ទីង!! > សុខៗក៏មានអ្នកផ្ញើសារមកទើប Taehyung បើកទូរស័ព្ទមើលក៏ឃើញថាជា Jungkook នោះឯង ។
" មកបន្ទប់បងឥឡូវនេះ " រាងតូចអានហើយគ្រវីក្បាលនឹកឃើញគេនិយាយមិនគោរព Hojun ដែលមានអាយុច្រើនជាងក៏បិទទូរស័ព្ទមិនខ្វល់ហើយចូលជណ្ដើរយន្តវិញ ។
< ទឹង!! > ទ្វារជណ្ដើរយន្តបើកពេលមកដល់ជាន់ខ្លួនឯងមុននឹង Taehyung ដើរសំដៅទៅបន្ទប់ក៏ស្រាប់តែ Jungkook បើកទ្វារហើយខ្ទប់មាត់គេរួចទាញចូលបន្ទប់ខ្លួនឯងភ្លាមតែម្ដង ។
< ក្រឹប >
« អួ៎យ!! ឈឺណា៎ » នាយស្រែកបន្តិចឡើងពេលបិទទ្វារហើយរាងតូចខាំដៃគេមួយទំហឹង ។
« លោកលេងឆ្កួតស្អីបានជាចាប់ខ្ញុំមកចឹង? នេះធំហើយមិនមែនកូនក្មេងទេ Jeon Jungkook!! » Taehyung គំហកទាំងខឹង មុននេះបើមិនមែនជានាយទេ គេស្មានតែមានចោរចាប់ជម្រិតទៅហើយ ។
« ចុះបងផ្ញើសារទៅអូនចូលមើលហើយមិនឆ្លើយធ្វើអី? » Jungkook
« ហើយមានការអី? »
« មានការអី? នេះបងត្រូវគេដាល់ឡើងខ្ទេចមុខមាត់អស់ហើយអូនមិនខ្វល់ពីបងទេហ្អេ៎? » រាងក្រាស់ធ្វើមុខហួសចិត្តនិងមួរម៉ៅស្របពេលជាមួយគ្នា ។
« អ្នកណាឲ្យលោកនិយាយស្ដីមិនល្អដាក់ Hojun ធ្វើអី បើជាខ្ញុំក៏ដាល់លោកដែរ » រាងតូចមិនលួងនៅឌឺឲ្យថែមទៀតទើប Jungkook ទាញដៃគេឲ្យអង្គុយលើសាឡុងហើយរុញប្រអប់ថ្នាំទៅឲ្យ ។
« លាបរបួសឲ្យបង »
« លោកមានដៃដូចគ្នា លាបខ្លួនឯងទៅ »

YOU ARE READING
♡︎ជំនះស្នេហ៍អ្នកអង្គម្ចាស់♡︎
Romanceស្នេហាដែលស្ថិតនៅចំកណ្ដាលរវាងសែស្រឡាយនិងសម្ពាធជាច្រើន... 🝮 𝐉𝐞𝐨𝐧 𝐉𝐮𝐧𝐠𝐤𝐨𝐨𝐤 𝐱 𝐊𝐢𝐦 𝐓𝐚𝐞𝐡𝐲𝐮𝐧𝐠 🝮