- Restaurant -
« ណេះញ៉ំាទៅ » Jungkook ហាន់សាច់ដាក់ចានឲ្យរាងតូចក្រោយនាំគេមកញ៉ំាអាហារពេលល្ងាចនៅ ភោជនីយដ្ឋានអឺរ៉ុបមួយតែពីរនាក់ក្រោមពន្លឺភ្លើងទៀននៅលើដំបូលយ៉ាងរ៉ូមែនទិច ។
« អរគុណ » Taehyung ញញឹមអៀនប្រៀនចាប់សាច់ដាក់ចូលក្នុងមាត់ ឯរាងក្រាស់ស្រាប់តែលូកដៃមកចាប់ដៃឆ្វេងរបស់គេទាំងដែលអង្គុយក្បែរគ្នាស្រាប់ទៅហើយ ។
« អូនមកដល់សេអ៊ូលភ្លាមៗបែបនេះ មានការអីចង់និយាយជាមួយបងមែនទេ? » នាយសួរយ៉ាងទន់ភ្លន់ជាមួយសំណព្វចិត្តទើបរាងតូចទាញទឹកក្រូចមកផឹកបន្តិចសឹមងាកមុខមកនិយាយ ។
« គឺកាលពីយប់មិញ ខ្ញុំនិយាយស្ដីមិនល្អជាមួយឯង ឲ្យខ្ញុំសូមទោសផង » Taehyung
« តែប៉ុណ្ណឹង? » Jungkook សួរបកទើបរាងតូចបង្ហាញទឹកមុខទទួលកំហុស ។
« ក៏ខ្ញុំស្ដាប់គេនិយាយហើយក៏ខឹងឯងទាំងមិនបានគិត ណាមួយឯងជាមនុស្សប្រុស នៅទីនេះក៏ល្បីឈ្មោះហើយ មានស្រីៗតាមស្រឡាញ់ឯងច្រើន ឯងក៏តបស្នងទៅពួកនាងវិញក៏មិនចម្លែកដែរ តែ... »
« តែ? » Jungkook
« តែខ្ញុំក៏នៅតែគិតថាមិនសម ព្រោះឯងនៅមិនទាន់កាត់ផ្ដាច់ជាមួយពួកនាងផងក៏ទៅតាមស្រឡាញ់ខ្ញុំហើយនៅជាមួយខ្ញុំ ដឹងឬអត់ថាវាមិនល្អ? » សុំទោស សុខៗបែរជា Taehyung ស្ដីបន្ទោសនាយទៅវិញធ្វើឲ្យរាងក្រាស់លួចសើចក្នុងចិត្តតែព្យាយាមធ្វើមុខស្មើឲ្យគេមើល ។
« មិនល្អត្រង់ណា? » Jungkook
« មិនល្អត្រង់ថាឯងនិយាយផ្ទាល់មាត់ថាស្រឡាញ់ខ្ញុំ រួចចុះបើខ្ញុំស្រាប់តែមានចិត្តស្រឡាញ់ឯងវិញ តែក្រោយមកពួកស្រីៗរបស់ឯងទៅរករឿងខ្ញុំនោះ ឲ្យខ្ញុំគិតយ៉ាងម៉េច? » គេនិយាយញាប់ស្អេកមុននឹងឃើញរាងក្រាស់ទប់មិនជាប់ញញឹមចេញមក Taehyung ក៏ជ្រួញចិញ្ចើម ។
« ញញឹមធ្វើអី? » រាងតូចសួរទើប Jungkook ញញឹមលោរមុខមកក្បែរ ។
« អូនកំពុងតែសារភាពថាអូនស្រឡាញ់បងហើយអង្គម្ចាស់តូច » នាយអាចមើលឃើញច្បាស់តាមរយៈពាក្យសម្ដីរបស់គេឯរាងតូចក៏ប្រិចភ្នែកស្អាតញាប់ ស្អេក ។
VOUS LISEZ
♡︎ជំនះស្នេហ៍អ្នកអង្គម្ចាស់♡︎
Roman d'amourស្នេហាដែលស្ថិតនៅចំកណ្ដាលរវាងសែស្រឡាយនិងសម្ពាធជាច្រើន... 🝮 𝐉𝐞𝐨𝐧 𝐉𝐮𝐧𝐠𝐤𝐨𝐨𝐤 𝐱 𝐊𝐢𝐦 𝐓𝐚𝐞𝐡𝐲𝐮𝐧𝐠 🝮