- Airport
បន្ទាប់ពីបើកឡានចតទុកនៅអាកាសយានដ្ឋានរួចរាល់ភ្លាម Jungkook ក៏ប្រញាប់រត់ចូលទៅកន្លែងលក់សំបុត្រតែម្ដងទាំងដែលខោអាវស្លៀកទាំងស្រវឹងយប់មិញនៅជាប់ខ្លួននៅឡើយ សក់វិញរញ៉េរញ៉ៃដូចសំបុកមាន់ចឹង ។
« សួស្ដីលោក ត្រូវការទិញសំបុត្រមែនទេ? » បុគ្គលិកសួរទៅកាន់នាយ ។
« ខ្ញុំចង់ដឹងថាយន្តហោះទៅអាមេរិកព្រឹកនេះចេញទៅបាត់ហើយឬនៅ? » លឺគេសួរ នាងក៏ឆែកក្នុងកុំព្យូទ័រមុននឹងប្រាប់ទៅវិញ ។
« អ៎យន្តហោះទើបតែហោះឡើងមុននេះ10នាទីហើយលោកបើចាំជើងក្រោយទាល់តែម៉ោង12យប់នេះទើបមានមួយជើងទៀត លោកចង់ទិញសំបុត្រអាចទិញទុកឥឡូវនេះបានណា៎ » កាលបើលឺដូច្នោះ ទឹកមុខនាយក៏ប្ដូរទៅជាក្រៀមក្រំមួយរំពេចព្រោះខ្វះតែបន្តិចអាចឃាត់ Taehyung បានទៅហើយ ឬមួយពួកគេគ្មានវាសនាបាននៅជាមួយគ្នាពិតមែន?
« លោក!! នៅសល់កៅអីជើងក្រោយទៅអាមេរិកដែរ បើលោកចង់ទៅអាចទិញសំបុត្របាន » បុគ្គលិកខំប្រាប់ម្ដងទៀតតែ Jungkook ដូចលែងស្ដាប់លឺអ្វីទៀតហើយស្របពេលបោះជំហានជើងយឺតៗដើរ ចេញមកខាងក្រៅរួចក៏ទៅពួននៅក្បែរដើមឈើមួយហើយទម្លាក់ខ្លួនអង្គុយចុះយំយកៗតែម្ដងលែងមានភាពអៀនខ្មាសជាមនុស្សប្រុសទៀតហើយ បើសូម្បីតែអ្នកដែលខ្លួនឯងស្រឡាញ់ក៏ទៅចោលគេម្ដងហើយម្ដងទៀត ជីវិតគេដូចជាទទេរស្អាតទាំងស្រុងអស់យ៉ាងចឹង ។
« ហ្ហឹកៗ អូនដាច់ចិត្តពេកហើយ Kim Taehyung ឬមួយក្នុងចិត្តអូន សូម្បីតែការចងចាំពីបងបន្តិចក៏គ្មានដែរ? ហ៉ឺ... » នាយកម្លោះយំបង្ហូរទឹកភ្នែកដោយមិនខ្វល់ពីមនុស្សដើរកាត់ជាច្រើននាំគ្នាសម្លឹងមកខ្លួន គេដឹងត្រឹមថាសោកស្ដាយដែលមិនរក្សាពេលវេលា មុននេះឲ្យល្អ គិតតែពីរឿងសងសឹក បើគេយកពេលអស់នោះមករំលឹកក្ដីស្រឡាញ់ជាមួយរាងតូចវិញប្រាកដជាប្រសើរគ្រប់យ៉ាងច្បាស់ជាផ្ទុយនឹងឥឡូវនេះជាមិនខាន ប៉ុន្តែហួសពេលអស់ទៅហើយ ។
« លោកធ្វើអីនៅទីនេះ? » សម្លេងសួរនាំដែលនាយចងចាំបានជាប់ខួរក្បាល ជាសម្លេងរបស់អ្នកដែលខ្លួនទើបតែហៅឈ្មោះមុននេះធ្វើឲ្យ Jungkook បានលឺ ហើយក៏ងាកមកមើលមុននឹងភ្នែកទាំងគូបើកធំៗព្រោះ Taehyung កំពុងឈរនៅចំពោះមុខគេទៅវិញ ។
![](https://img.wattpad.com/cover/334338686-288-k417517.jpg)
ESTÁS LEYENDO
♡︎ជំនះស្នេហ៍អ្នកអង្គម្ចាស់♡︎
Romanceស្នេហាដែលស្ថិតនៅចំកណ្ដាលរវាងសែស្រឡាយនិងសម្ពាធជាច្រើន... 🝮 𝐉𝐞𝐨𝐧 𝐉𝐮𝐧𝐠𝐤𝐨𝐨𝐤 𝐱 𝐊𝐢𝐦 𝐓𝐚𝐞𝐡𝐲𝐮𝐧𝐠 🝮