ℰ𝓅𝒾𝓈ℴ𝒹ℯ 35

1K 64 1
                                    

   នៅពេលយប់ស្ងាត់ដែលអ្នកនៅក្នុងវិមានចូលដំណេកអស់ហើយ Jungkook មិនអស់ចិត្តបារម្ភរាងតូចខ្លាំងក៏ដាច់ចិត្តលួចផ្លោះរបងរបស់វិមានហើយលបទៅក្នុងដំណាក់ Taehyung ដែលជាធម្មតាមិនបានចាក់សោរស្រាប់ហើយ បន្ទាប់មកក៏លបៗឡើងទៅបន្ទប់អ្នកដែលខ្លួនចង់ជួប ពេលបើកទ្វារចូលទៅ ដល់គេស្ទើរតែធ្លាក់ថ្លើមក្ដុកព្រោះរាងតូចមិនទាន់គេង នៅសម្ងំយំតែម្នាក់ឯងនៅឡើយ មិនដឹងជាខ្សោះទឹកភ្នែកអស់ប៉ុន្មានទៅហើយទេ ។

« Tae... » កាលបើលឺសម្លេងហៅដែលខ្លួនចងចាំបំផុត រាងតូចក៏បែរខ្នងមកបានឃើញមនុស្សជាទីស្រឡាញ់កំពុងឈរមើលមកធ្វើឲ្យគេក្រោកងើប អង្គុយ ថាគេរំភើបចិត្តក៏បានដែលពេលកំពុងយំ នាយក៏បង្ហាញខ្លួនឲ្យឃើញស្របពេល Jungkook អង្គុយចុះមុននឹងទាញគេមកអោបហើយអង្អែលក្បាលតិចៗលួងលោម ។

« បងសូមទោសដែលមិនស្ដាប់សម្ដីអូនមុននឹងមកទីនេះ នៅរឹងទទឹងនិយាយរឿងនោះប្រាប់ម្ចាស់ប៉ាអូន ធ្វើឲ្យគាត់ខឹងហើយធ្វើបាបអូនបងសូមទោសពិតមែន ណា៎Tae អូនឈឺខ្លាំងដែរទេ? » នាយទាញគេថ្នមៗ ចេញដើម្បីមើលថ្ពាល់ត្រូវលោកម្ចាស់ទះឡើងក្រហមងាំងមិនទាន់បាត់នៅឡើយទើបរាងតូចគ្រវីក្បាលទាំងទឹកភ្នែក ។

« ចុះបងឈឺដែរទេ? មុននេះបងក៏ត្រូវរបស់ម្ចាស់ប៉ាដែរ » Tae ក្រសោបថ្ពាល់នាយវិញទើប Jungkook គ្រវីក្បាលញញឹមឲ្យគេឃើញបានធូរ ស្រាលចិត្តវិញ ។

« Tae...គិតយ៉ាងម៉េចដែរបើបងចង់នាំអូនរត់ទៅនៅអាមេរិកជាមួយគ្នា? »

« រត់ទៅអាមេរិក? » រាងតូចសួរផ្ទាន់ពេលលឺសំណួររបស់នាយ ។

« នៅទីនោះគេមិនប្រកាន់មនុស្សស្រឡាញ់គ្នាដូចពួកយើងទេ បើសិនអូនព្រមចាំបងសុំប្ដូរកន្លែងធ្វើការទៅថតនៅស្ទូឌីយ៉ោខាងនោះវិញ ចំណែកអូនក៏មានសេរីភាពអាចនិពន្ធសៀវភៅដែលអូនចង់បានដូចគ្នា សាកស្រម៉ៃជីវិតបែបនោះទៅមើល៎ បងយល់ថាល្អខ្លាំងណាស់ » Jungkook និយាយក៏សមហេតុផល ដែលរាងតូចស្ដាប់យ៉ាងយកចិត្តទុកដាក់តែនៅមានកូនចិត្តមួយគិតដល់អ្នកនៅវិមានដដែល ។

« ប៉ុន្តែម្ចាស់ប៉ា ម្ចាស់ម៉ាក់បងនិងអូនសុទ្ធតែនៅទីនេះ បងមិនបារម្ភទេហ្អេ៎? » គេសួរព្រមជាមួយទឹកមុខបារម្ភទើបរាងក្រាស់កាន់ដៃគេទាំងពីរ ។

♡︎ជំនះស្នេហ៍អ្នកអង្គម្ចាស់♡︎حيث تعيش القصص. اكتشف الآن