បន្ទាប់ពីពួកគេញ៉ំាបាយរួច ក៏មានមនុស្សពីរបីនាក់យកទូរស័ព្ទម៉ូដថ្មីបង្អស់គ្រប់ម៉ូដែលមកឲ្យTaehyung រើសយកតាមការបញ្ជារបស់ Jungkook ។
« អូនមើលទៅ ពេញចិត្តមួយណា? » នាយសួរឡើងខណៈដែលរាងតូចសម្លឹងមើលទូរស័ព្ទរៀបត្រៀបត្រាពេញលើតុទាំងហួសចិត្តខ្លាំងណាស់ នេះឬជាជីវិតរបស់អ្នកអង្គម្ចាស់ម្នាក់ត្រូវគេផ្គាប់ផ្គុនដល់ម្លឹងនោះ?
« លោកចាំបាច់ឲ្យគេយកមកច្រើនចឹងធ្វើអី? ខ្ញុំប្រើមួយណាក៏ដូចតែគ្នាហ្នឹង » Taehyung ខ្សឹបៗប្រាប់ទើបរាងក្រាស់សម្លឹងមុខគេមួយសន្ទុះមុននឹងចង្អុលទៅទូរស័ព្ទម៉ាក Samsung ស៊េរីថ្មីចុងក្រោយអាចបត់បានឲ្យរាងតូច ។
« អ៊ីចឹងយកមួយនេះតែម្ដងទៅ លោកជួយមើលតម្លើងកម្មវិធីហើយពិនិត្យស៊ីមទូរស័ព្ទឲ្យហើយផង »
« បាទអ្នកអង្គម្ចាស់ »
« តោះTae ពួកយើងទៅកន្លែងមួយ » Jungkook ចាប់ដៃរាងតូចនាំគេដើរចេញមកដល់ខាងក្រៅ ។
« ទៅណាទៀតហើយ? »
« ផ្ទះរបស់បង » នាយឆ្លើយដោយមិនងាកក្រោយព្រមទាំងកាន់ដៃរាងតូចដើរទៅជាមួយគ្នាទៅផ្ទះដែលគេខានមកអស់ជាច្រើនឆ្នាំទៅហើយ ។ ដើរអស់មួយសន្ទុះពួកគេក៏បានមកដល់ទើប Taehyung សម្លឹងមើលទៅទីនេះក៏ធំដែរគ្រាន់តែមិនស្កឹមស្កៃដូចវិមានត្រកូល Kim ប៉ុណ្ណោះ ។
« នេះហ្អេ៎ផ្ទះលោក? » រាងតូចស្រដីសួរឡើងទើប Jungkook ងក់ក្បាលហើយចុចកណ្ដឹង ។
< Ding Dong!! > សម្លេងកណ្ដឹងស្រួយស្រឹបហៅឲ្យអ្នកបម្រើក្នុងផ្ទះដើរចេញមកមើលឃើញថាជាអ្នកអង្គម្ចាស់របស់ពួកគេក៏ម្នាក់ប្រញាប់រត់ទៅបើកទ្វារ ឯម្នាក់ទៀតរត់ទៅហៅអ្នកស្រីម្ចាស់ឯខាងក្នុងវិញ ។
« អ្នកអង្គម្ចាស់!! នេះអ្នកអង្គម្ចាស់ត្រឡប់មកវិញហើយឬ? បើអ្នកស្រីម្ចាស់បានឃើញមុខជាសប្បាយចិត្តខ្លាំងមិនខានទេ »
« ម៉ាក់ខ្ញុំនៅឯណា? » Jungkook រក្សាទឹកមុខស្មើសួរទៅនាង មុននឹងស្ត្រីចំណាស់ជាម្ដាយដើរចេញមកបានឃើញកូនប្រុស គាត់ក៏ដើរយ៉ាងលឿនមកអោបគេភ្លាម ។

ŞİMDİ OKUDUĞUN
♡︎ជំនះស្នេហ៍អ្នកអង្គម្ចាស់♡︎
Romantizmស្នេហាដែលស្ថិតនៅចំកណ្ដាលរវាងសែស្រឡាយនិងសម្ពាធជាច្រើន... 🝮 𝐉𝐞𝐨𝐧 𝐉𝐮𝐧𝐠𝐤𝐨𝐨𝐤 𝐱 𝐊𝐢𝐦 𝐓𝐚𝐞𝐡𝐲𝐮𝐧𝐠 🝮