ℰ𝓅𝒾𝓈ℴ𝒹ℯ 30

1.3K 78 0
                                    

« អូនធ្វើអីហ្នឹង? » Jungkook សួរឡើងបន្ទាប់ពីមកដល់ខុនដូហើយគេក៏ចូលងូតទឹកមុន ចេញមកវិញក៏បែរជាឃើញរាងតូចអង្គុយមើលសៀវភៅទៅវិញ ។

« អូនកំពុងរកគំនិតតែងរឿងបន្តហ្នឹងណា៎តែរកមិនចេញសោះ » គេឆ្លើយទាំងទឹកមុខតឹងតែងព្រោះសៀវភៅនេះនិពន្ធយូរណាស់ហើយនៅមិនទាន់ចប់ទៀតដោយសារចំណុចខ្លះគេស្រម៉ៃមិនចេញសោះ។

« ឲ្យបងជួយឬអត់? នេះណា៎បងក៏ធ្លាប់ហាត់សម្ដែងដែរ សូម្បីរឿងគេសម្ដែងក៏បងមើលអស់ច្រើនរាប់មិនអស់ ប្រហែលជាអាចរកសាច់រឿងឲ្យអូនបាន » នាយនិយាយយ៉ាងជឿជាក់មុននឹងសសៀរៗមកក្បែររាងតូចទាំងខ្លួនឯងពាក់តែខោជាប់ខ្លួនមួយឲ្យគត់ ។

« អូនថាកុំអីល្អជាង រឿងសម័យឥឡូវសម្ដែងឈុតឆាកតាមគ្នាគ្មានអីពិសេសផង បើអូនសរសេរដាក់ចូលសៀវភៅទៀត អ្នកផ្សេងអានហើយច្បាស់ជាធុញមិនខាន អូនទៅងូតទឹកវិញល្អជាង » ថាហើយគេក៏ប្រញាប់បិទសៀវភៅទុកក្នុងថតតុវិញសឹមទាញ កន្សែងចូលទៅងូតទឹក មួយសន្ទុះក្រោយក៏ចេញមកវិញតែអ្វីដែលធ្វើឲ្យគេភ្ញាក់ផ្អើលនោះគឺ Jungkook កំពុងដេកច្រត់ដៃទប់ក្បាលលើគ្រែ មាត់ខាំផ្កាកុឡាបមួយទងយ៉ាងស៊ិចស៊ីតែម្ដង ។

« នេះបងចង់ធ្វើអី? » Taehyung សួរទាំងចម្លែកចិត្តទើបរាងក្រាស់ញញឹមមុននឹងចុះពីលើគ្រែហើយដើរទៅទាញដៃគេឲ្យមកអង្គុយលើពូកសឹមនាយវារគើមៗរុញឲ្យរាងតូចផ្អៀងទៅខាងក្រោយទាំងឆ្ងល់មិនទាន់បាត់ តែបេះដូងក៏លោតញាប់ព្រោះមិននឹកស្មានទេថាJungkook ធ្វើបែបនេះ Hotគួរឲ្យទាក់ទាញណាស់ ។

« បងកំពុងបង្កើតឈុតឆាកប្លែកៗដើម្បីអូនយកទៅ សរសេរដាក់ក្នុងសៀវភៅនោះអី » នាយនិយាយដោយញញឹមចុងមាត់ស្របពេលទាញផ្កាកុឡាបពីមាត់យកទៅបបោសអង្អែលលើមុខរាងតូចថ្នមៗធ្វើឲ្យ Taehyung ព្រឺសម្បុរ នេះនាយធ្វើដើម្បីគេក៏ល្អដែរតែដូចជាលើសហើយទេដឹង?

« អូនអរគុណតែថាបង..បងមិនបាច់ធ្វើដល់ម្លឹងក៏បានដែរណា៎ » គេហាមនាយឲ្យហើយតែ Jungkook បែរជាអោនថើបមាត់គេ ខណៈដៃលូក យកឧបករណ៍ដែល Jimin លួចដាក់ក្នុងថង់រាងតូចឡើងមកធ្វើឲ្យរាងតូចឃើញហើយបើកភ្នែកធំៗតែម្ដង ។

♡︎ជំនះស្នេហ៍អ្នកអង្គម្ចាស់♡︎Where stories live. Discover now