ℰ𝓅𝒾𝓈ℴ𝒹ℯ 5

1.7K 132 0
                                    

"5ឆ្នាំមុន"

« ខ្ញុំឲ្យបងប្រុស!! » ភ្ជាប់នឹងប្រយោគ Jungkook ដែលមានទើបតែមានវ័យអាយុ19ឆ្នាំក៏ហុចក្រដាស បត់ជាពីរមួយឲ្យទៅអ្នកអង្គម្ចាស់ Taehyung ដែលជាបងប្រុសអាយុ23ឆ្នាំទាំងមើលទៅឬកពារនាយដូចជាអឹមអៀនជាមួយបងប្រុសម្នាក់នេះទៀតផង ។

« សំបុត្រមែនទេនៀករួចឲ្យបងធ្វើអី? »Taehyung សួរទាំងញញឹមងឿងឆ្ងល់តែ Jungkook គិតតែពីខាំមាត់អៀនហើយក៏រត់ទៅបាត់ទើបរាងតូចអស់ សំណើចរួចបើកសំបុត្រនោះអាន ។

"ខ្ញុំស្រឡាញ់បងប្រុស ធ្វើជាសង្សារនឹងគ្នាបានទេ?"

« ហ្ហឹសស្អីគេអញ្ចេះ? » Taehyung អានហើយក៏ លាន់មាត់ទាំងដែលបេះដូងគេលោតឌុកដាក់បន្ទាប់ពីដឹងថា Jungkook ស្រឡាញ់គេមែន ព្រោះគេក៏មើលដឹងថាអាល្អិតនោះគិតបែបណាមកលើគេដូចគ្នា មានដែរឬ? ជាបងប្អូននឹងគ្នាសោះតែ Jungkook ហួងហែងគេគ្រប់សព្វ មិនឲ្យគេនិយាយជាមួយប្រុសផ្សេងតែពីរនាក់ដាច់ខាត ឲ្យតែឃើញភ្លាមគឺ Jungkook ចូលមកនៅកណ្ដាលកាត់សង្វាក់ហើយ លើសពីនេះទៅទៀតនាយឧស្សាហ៍ទិញរបស់ញ៉ំាឲ្យ Taehyung ណាស់ជាពិសេសសូកូឡាដែលបញ្ជាក់ពីក្ដីស្រឡាញ់របស់គេមានប៉ុណ្ណា គឺបងប្រុសម្នាក់នេះដឹងទាំងអស់ ។

   ថ្ងៃស្អែកចូលមកដល់បន្ទាប់ពីចេញពីរៀននៅសាកលវិទ្យាល័យឆ្នាំទីមួយហើយ Jungkook ក៏ឲ្យអ្នកបើកឡានជូនគេទៅហាងនំដើម្បីទិញសូកូឡាដូច រាល់ដងយកទៅផ្ញើបងប្រុសសំណព្វចិត្តនៅឯវិមានត្រកូលKim ទាំងរំពឹងថានឹងទទួលបានពាក្យយល់ព្រមពីគេទៀតផង ។

« ម៉ែដោះ ឯណាបងប្រុស? » នាយសួរពេលដើរ ចូលដល់ក្នុងដំណាក់របស់ Taehyung ដែលមានទីតាំងនៅក្រោយវិមានស្រាប់ ។

« អូ៎អ្នកប្រុស!! អ្នកអង្គម្ចាស់កំពុងនិយាយគ្នាជាមួយលោកJohn អ្នកនិពន្ធរឿងជនជាតិបារាំងនៅឯបន្ទប់សៀវភៅឯណោះ » លឺម៉ែដោះMison ប្រាប់ភ្លាម Jungkook ក៏រហ័សកាន់ប្រអប់សូកូឡាឡើងទៅរកភ្លាម តែអ្នកណាទៅដឹងថាពេលទៅដល់បែរជាឃើញ Taehyung កំពុងថើបគ្នាជាមួយជនជាតិបារាំងនោះទៅវិញ ។

< ក្ដុក!! > ប្រអប់សូកូឡារបូតចេញពីដៃនាយទៅលើឥដ្ឋលឺសម្លេងធ្វើឲ្យរាងតូចភ្ញាក់ព្រើតឯJohnម្នាក់នោះ ក៏បែរខ្លួនមករកអ្នកដែលកំពុងឈរសម្លក់គេពីមាត់ទ្វាមក ។

♡︎ជំនះស្នេហ៍អ្នកអង្គម្ចាស់♡︎Tahanan ng mga kuwento. Tumuklas ngayon