« អ្ហាសៗៗៗ » សម្លេងថ្ងូររហឹងលាន់សូរពេញបន្ទប់របស់ខុនដូដែលធ្វើឲ្យលឺល្វើយៗទៅដល់អ្នកនៅក្បែរបន្ទប់ដែលមាន Haneul កំពុងគេងក្នុងនោះពេលសម្លេងចូលដល់ត្រចៀកធ្វើឲ្យគេត្រូវភ្ញាក់ឡើងឲ្យទាល់តែបាន ។
« សម្លេងស្អីគេហ្នឹង? ថ្លង់ដល់ហើយ » រាងតូចរអ៊ូម្នាក់ឯងមុននឹងដើរចេញមកបើកទ្វាផ្ទៀងសម្លេងស្ដាប់ក៏ដឹងបាត់ហើយថាជារបស់អ្នកនៅជាប់បន្ទប់គ្នានោះឯង ។
« ចង់ធ្វើក៏មិនធ្វើឲ្យស្ងាត់ដែរ យ៉ាប់មែនទែន » គេមិនចម្លែកចិត្តទេដែលលឺសម្លេងមនុស្សថ្ងូរបែបនេះ ព្រោះនៅអាមេរិកដើរតាមផ្លូវតូចៗហើយស្ងាត់ ពេលខ្លះក៏លឺសម្លេងបែបនេះហើយជួនកាលធ្លាប់ឃើញទៀតផង ម្យ៉ាងគេអាយុ30តិចតួចដែរ គ្មានអ្វីគួរឲ្យចម្លែកទេ ។
< គ្រូក... > គ្រាន់តែបិទទ្វាភ្លាម ក្រពះតូចរបស់គេក៏ស្រែកឡើងព្រោះតាំងពីចុះពីយន្តហោះមកនៅមិនទាន់បានញ៉ំាអ្វីនៅឡើយក៏សម្រេចចិត្តដើរទៅផ្ទះបាយរកមើលមីញ៉ំាតែ Yumi មិនបានទិញទុកទេដោយសារ Hojun ផ្ដាំមករួចហើយថាកុំឲ្យទិញ ខ្លាច Haneul ញ៉ំាហើយឈឺ ។
« ប្រាកដជាគាត់ប្រាប់បង Yumi មិនខានទេ » រាងតូចពេបមាត់ឃ្លានមីខ្លាំងណាស់មុននឹងនឹកឃើញដល់ Yumi ប្រាប់ថាមានម៉ាតនៅក្បែរនេះទើបរហ័សទៅយកអាវក្រៅមានមួកស្រាប់មកពាក់ព្រមទាំងកាបូបស្ពាយចំហៀងធំល្មមរបស់គេដែលមានកាបូបលុយ passport ទូរស័ព្ទនិងរបស់សំខាន់ៗទាំងអស់ស្រាប់សឹមចេញពីបន្ទប់ដែលនៅលឺសម្លេងថ្ងូររបស់មនុស្សប្រុសនិងស្រីបន្ទរគ្នាដូចច្រៀងចម្រៀងយ៉ាងចឹង ។
Skip៚
« អរគុណ » បុគ្គលិកគិតលុយនិយាយទៅកាន់ Haneul បន្ទាប់ពីហុចរបស់ដែលគេបានទិញរួចមានទាំងមីកញ្ចប់ មីកំប៉ុង នំនិងការ៉េមមួយចំនួនដែលគេមិនធ្លាប់បានញ៉ំា ។
« អរគុណ » រាងតូចញញឹមអរគុណទៅវិញសឹមយករបស់ទាំងអស់ឡើងទៅខុនដូវិញទាំងបកការ៉េមដើរញ៉ំាបណ្ដើរៗទៀតផង ។
« ឆ្ងាញ់ខ្លាំងណាស់ ចង់ថតរូបអួត Hojun តែបើគាត់ដឹងថាយើងញ៉ំាការ៉េមប្រាកដជាស្ដីឲ្យទៀតហើយ កុំអីល្អជាង » មាត់តូចរអ៊ូផងលិតការ៉េមញ៉ំាផងរហូតដើរចូលដល់ជណ្ដើរយន្តរបស់ខុនដូក៏ឈរចាំមួយសន្ទុះដើម្បីបានឡើងទៅបន្ទប់ ។
![](https://img.wattpad.com/cover/334338686-288-k417517.jpg)
KAMU SEDANG MEMBACA
♡︎ជំនះស្នេហ៍អ្នកអង្គម្ចាស់♡︎
Romansaស្នេហាដែលស្ថិតនៅចំកណ្ដាលរវាងសែស្រឡាយនិងសម្ពាធជាច្រើន... 🝮 𝐉𝐞𝐨𝐧 𝐉𝐮𝐧𝐠𝐤𝐨𝐨𝐤 𝐱 𝐊𝐢𝐦 𝐓𝐚𝐞𝐡𝐲𝐮𝐧𝐠 🝮