- Seoul
ក្រោយញ៉ំាអាហារថ្ងៃត្រង់នៅមាត់សមុទ្ររួច Jungkook ក៏បើកឡាននាំរាងតូចចូលទីក្រុងវិញ ហើយអ្វីដែលធ្វើមុនគេនោះគឺទៅខុនដូរបស់ពួកគេនោះហើយ ។
< ទីង!! > ទ្វារជណ្ដើរបើកឡានស្របពេលរាងក្រាស់អោបស្មារសំណព្វចិត្តដើចេញមកតែអ្នកណាទៅស្មានដឹងមុនថាបានឃើញ Sunny ស្រីស្នេហ៍ធ្លាប់កំដរ Jungkook បែរជាមកឈរអើតលើមនៅមុខបន្ទប់នាយទៅវិញ ។
« នាងមកធ្វើអីទីនេះ? » គ្រាន់តែលឺសម្លេង ស្រីស្រស់បបូរមាត់ក្រហមឆេះក្នុងឈុតរ៉ូបពណ៌ខ្មៅក៏ងាកមកភ្លាម ហើយបានឃើញនាយទៀតនាងកាន់តែត្រេកអរ ។
« Jungkook!! អេ៎នេះមិនឃើញលោកខលទៅរកខ្ញុំសោះទើបបានជានឹកហើយមកសួរសុខទុក្ខលោក នោះអី រួចចុះក្មេងនោះម៉េចនៅជាមួយលោកចឹង? » នាងចោលភ្នែកមើលទៅអ្នកដែលនាងធ្លាប់ហៅថាក្មេងតូចរហូតនោះឈរជាប់Jungkookទាំងច្រណែន ពេញទ្រូងព្រោះពេលនេះមនុស្សស្ទើរតែពញវិស័យថតម៉ូដហើយដែលបានដឹងថា Jungkook ស្រឡាញ់មនុស្សប្រុសថែមទាំងប្រកាសក្ដែងៗទៀតផង ។
« ខ្ញុំគ្មានការសំខាន់អីដែលត្រូវហៅនាងនោះទេ ទៅវិញទៅហើយថ្ងៃក្រោយក៏មិនចាំបាច់ជួបមុខគ្នាទៀតដែរ » រាងក្រាស់និយាយមុខស្មើដាក់នាងក្រោយសង្កេតឃើញ Taehyung បង្ហាញភាពអន់ចិត្តព្រោះចរិតធ្លាប់ជាព្រាននារីរបស់នាយ ។
« លោកនេះនៅតែកំណាញ់ដដែលតែខ្ញុំចូលចិត្តណា៎ » Sunny ញញឹមញញែមលើកដៃចុងទ្រូងនាយដោយមិនក្រែងចិត្តរាងតូចចំណែក Jungkook ក៏ខិតខ្លួនចេញធ្វើឲ្យស្រីស្រស់រៀងខឹងបន្តិចដែលត្រូវមកចាញ់មនុស្សប្រុសដូច្នេះតែព្យាយាមរក្សាស្នាមញញឹមកុំឲ្យចាញ់ប្រៀប ។
« និយាយចឹងថ្ងៃមុនខ្ញុំភ្លេចកន្សែងដៃមួយនៅផ្ទះលោក មិនដឹងថាលោកបានឃើញឬអត់ទេ? » នាងនិយាយបែបបញ្ឈឺរាងតូចបន្ថែមធ្វើឲ្យ Jungkook កាន់តែទ្រាំនឹងនាងលែងបានហើយ ។
« ខ្ញុំមិនដឹងទេ នាងឆាប់ទៅៗ » នាយកាន់តែដេញ Sunny កាន់តែពេញចិត្តព្រោះទឹកមុខរាងតូចបញ្ជាក់ ឲ្យឃើញច្បាស់ថាប្រចណ្ឌលាយឡំនឹងការអន់ចិត្តចំពោះរាងក្រាស់ទើបនាងរកអ្វីសប្បាយៗឌឺដងថែម ។

ВЫ ЧИТАЕТЕ
♡︎ជំនះស្នេហ៍អ្នកអង្គម្ចាស់♡︎
Любовные романыស្នេហាដែលស្ថិតនៅចំកណ្ដាលរវាងសែស្រឡាយនិងសម្ពាធជាច្រើន... 🝮 𝐉𝐞𝐨𝐧 𝐉𝐮𝐧𝐠𝐤𝐨𝐨𝐤 𝐱 𝐊𝐢𝐦 𝐓𝐚𝐞𝐡𝐲𝐮𝐧𝐠 🝮