ℰ𝓅𝒾𝓈ℴ𝒹ℯ 10

1.6K 114 0
                                    

   ពន្លឺត្រចះត្រចង់បញ្ចេញពីភពព្រះអាទិត្យរះបំភ្លឺដល់ផែនដីទាំងមូលខណៈដែលពេលនេះម៉ោងជាង6កន្លះព្រឹកទៅហើយ អ្នកអង្គម្ចាស់ Taehyung នៅមិនទាន់ភ្ញាក់ពីដំណេកទៀតព្រោះជាថ្ងៃអាទិត្យមិនធ្វើការទើបគេចង់គេងយកកម្លាំងឲ្យបានយូរ ។

« ហ្ហឹម... » រាងតូចគ្រហឹមក្នុងបំពង់កពេលពន្លឺថ្ងៃចាំងប៉ះត្របកភ្នែកមុននឹងបម្រះខ្លួនបែរមកម្ខាងទៀត ដោយមិនបានដឹងថាមានមនុស្សកំពុងតែគេងនៅក្បែរខ្លួននោះទេ ។

« ភ្ញាក់ឡើងTaeTae...ទៅដើរលេងជាមួយគ្នាណា៎ » សម្លេងមួយនិយាយឡើងឲ្យរាងតូចលឺហើយជ្រួញចិញ្ចើមក៏បើកភ្នែកព្រឹមៗស្រាប់តែឃើញ Jungkook មកគេងមើលមុខគេតាំងពីពេលណាក៏មិនដឹងដែរ ។

« ឯងចូលបន្ទប់យើងបានយ៉ាងម៉េច? » Taehyung ស្ទុះក្រោកឡើងសួរទាំងភ្ញាក់ផ្អើលហើយក៏ទាញភួយមកបិទបាំងខ្លួនព្រោះគេពាក់អាវស្ដើងឃើញដល់សាច់ជាមួយខោខ្លីថែមទៀត ឯរាងក្រាស់ឃើញបែប នេះក៏ញញឹមក្នក់ក្នាញ់បងប្រុសខ្លួនពេញទ្រូងតែម្ដង ។

« ខ្ញុំចូលបានយ៉ាងម៉េច? អ្ហឹម...ប្រហែលជាផ្លោះបង្អួចចូលទេដឹង? » Jungkook ឆ្លើយទាំងទឹកមុខឌឺដងទាំងការពិតគេនិងម៉ែដោះស៊ីស៊ុះគ្នាចាក់សោរបន្ទប់ហើយលួចឲ្យនាយចូលមកសោះ ។

« ផ្ដេសផ្ដាស!! មុខក្រាស់!! អត់កេរ្តិ៍ខ្មាស!! ឆាប់ចុះពីលើគ្រែយើងភ្លាមទៅ » រាងតូចដេញនាយខ្លាំងៗ តែថាមុខគេពេលខឹងក៏គួរឲ្យស្រឡាញ់ណា៎ឡើង Jungkook មើលហើយស្ញេញម្នាក់ឯង ។

« តាមពិតខ្ញុំមិនចង់ចុះទេតែទុកពេលឲ្យបងងូតទឹករៀបចំខ្លួនសិនក៏បាន នឹងអាលពួកយើងទៅដើរលេងជាមួយគ្នានោះអី » Jungkook

« ឆ្កួតណាស់ អ្នកណាទៅចង់ដើរលេងជាមួយឯង នោះ? » នេះស្អប់មុខសឹងស្លាប់ បើឲ្យទៅដើរលេងជាមួយគ្នា គេមុខជាថប់ដង្ហើមមុនអាយុមិនខានទេ ។

< តុកតុក >

« អ្នកអង្គម្ចាស់ គឺម៉ែដោះណា៎ » សម្លេងគោះទ្វារនិងសម្លេងហៅធ្វើឲ្យរាងតូចលឺហើយសម្លក់រាងក្រាស់ ។

« បែរមុខឯងចេញទៅ!! » គេបញ្ជាទៅហើយទើប Jungkook ខ្ជិលប្រកែកច្រើនបែរមុខចេញដើម្បីឲ្យ Taehyung ទាញអាវក្រៅមកស៊កពីក្រៅរួចដើរទៅ បើកទ្វារ ។

♡︎ជំនះស្នេហ៍អ្នកអង្គម្ចាស់♡︎Où les histoires vivent. Découvrez maintenant