ភាគទី ៤

967 80 8
                                    

ជាចុងក្រោយថេយ៉ុងបានបើកឡានមកដល់ផ្ទះដោយសុវត្តិភាពភ្នែកទាំងគូរក៏បោះទៅឃើញឡានរបស់ជុងគុកកំពុងចត អារម្មណ៍ធុញថប់ទាំងប៉ុន្មានវារសាត់ចូលមកក្នុងខ្លួនម្ដងទៀតព្រោះតែចូលទៅដល់ក្នុងគេនិងទទួលបានពាក្យសួរនាំដ៏គួរឲ្យធុញរបស់បងគេហើយ ។

« ទើបមកពីណាបានជាទៅត្រូវភ្លៀងឲ្យជោគខ្លួនបែបនេះ ? » និយាយអីចេះខុសចូលមកដល់មិនទាំងទាន់ឈានចូលក្នុងស្រួលបួលជុងគុកក៏សួរបាត់ទៅហើយ នេះជាមូលហេតុដែរថេយ៉ុងចេញក្រៅបាត់ៗមិនសូវចូលផ្ទះក្បាលល្ងាចបែបនេះ

«បងកុំសួរខ្ញុំមួយថ្ងៃបានទេ ? »

« ឆ្លើយនិងសំណួរបងសិនមក »

« មកពីណាជារឿងរបស់ខ្ញុំ » ថេយ៉ុងរៀបនិងឡើងទៅខាងលើបន្ទប់ហើយតែត្រូវអាក់ដំណើរពេលលឺសម្លេងជុងគុកហៅខ្លួនឲ្យទៅជួបគេ !!!

« បងមានរឿងចង់ពឹងឯង »

« និយាយមក »

« ហាង wine របស់បងកំពុងខ្វះបុគ្គលិកឯងមានស្គាល់អ្នកណាដែរអាចធ្វើការបានទេ ? » សួរនេះព្រោះតែថេយ៉ុងជាមនុស្សរាប់ញាតិស្គាល់និងរាប់អានគេច្រើន ចៃដន្យហាងលក់ស្រារបស់គេកំពុងខ្វះបុគ្គលិកដូច្នេះនាយចង់ឲ្យថេយ៍ជួយដើរ.រកឲ្យក្រែងបាន

« ហាងរបស់បងបុគ្គលិកមិនចេះគ្រប់គ្រាន់លឺទើបតែរើសប៉ុន្មានខែមុនអីឡូវក៏ចង់រើសទៀតហើយ យកទៅធ្វើការឬយកទៅសុី ? » នេះជាចម្ងល់ដែរថេយ៉ុងលាក់ទុកក្នុងចិត្តមិនដែរហ៊ានសួរបងប្រុសរបស់គេជាយូរមកហើយ ។

ហាងស្រានោះតាំងពីបើកដំបូងៗមកគឺជុងគុកតែងតែត្រូវការបុគ្គលិកជារឿយៗពេលខ្លះសឹងតែ 2 ខែរកម្ដងមិនថាស្រីមិនថាប្រុសគេឆ្ងល់ត្រង់ថាយកទៅធ្វើការឬក៏សុីឲ្យប្រាកដ ?

« ពួកគេធ្វើការមិនបានល្អឯងចង់ឲ្យបងទុកពួកគេនាំតែអស់លុយទទេរៗនិងហេស៎ ? »

« ប្រាប់មកពួកគេត្រូវមានអ្វីខ្លះដើម្បីចូលធ្វើការបាន ? »

« cv ភេទប្រុស »

« ប្រុសទៀតហើយ ? » ថេយ៉ុងងឿងឆ្ងល់ម្ដងទៀតពេលលឺដំណឹងថាជុងគុកត្រូវការបុគ្គលិកភេទប្រុសទៀត វាជាលើកទីប៉ុន្មានហើយក៏មិនដឹងដែរជុងគុកត្រូវការតែមនុស្ស រួចចុះមនុស្សស្រីមានដៃមានជើងធ្វើការបានដូចតែគ្នានិង ?

Mystery Love Where stories live. Discover now