ភាគទី ៤១

967 94 27
                                    

រសៀលថ្ងៃថ្មី ( មន្ទីពេទ្យ )

មីនជីរួមទាំងជុងគុកថេយ៉ុងបានអង្គុយច្រត់ដៃសម្លឹងមើលរាងកាយដែលគេងស្ដូកស្ដឹងតាំងពីយប់មកទល់រសៀលស្មើនេះនៅតែមិនមានកាយវិការឬកំរើកអ្វីសោះ ។

« បងប្រុសនៅមើលជីមីនសិនទៅណា ខ្ញុំជូនមីនជីទៅក្រៅមួយភ្លែត » បោះប្រយោគហើយថេយ៉ុងក៏នាំមីនជីដើរចេញទៅក្រៅបន្សល់ទុកជីមីននិងជុងគុកដែលកំពុងអង្គុយក្បែរគ្រែអង្អែលសក់អ្នកម្ខាងទៀតជាមួយនិងទឹកមុខមិនសូវជាស្រស់បស់ប៉ុន្មាន

នាយបារម្មណ៍ខ្លាំងណាស់តាំងពីយប់មកទល់ថ្មើនេះគ្មានគេងអីបន្តិចទេ គិតតែពីអង្គុយអោបប្រអប់ដៃអ្នកម្ខាងទៀត ទោះមីនជីនិងថេយ៉ុងលួងលោមប្រាប់ថាជីមីនផុតពីគ្រោះថ្នាក់ក៏ដោយ

« ពេលណាទើបឯងងើបមកតមាត់ជាមួយយើងទៀត ? គេងយូរបែបនេះមិនល្អទេ » ទោះដឹងថានិយាយទៅជីមីនស្ដាប់មិនបានប៉ុន្តែក៏តែងតែនិយាយវាជារឿយៗបន់ស្រន់ឲ្យគេឆាប់ដឹងខ្លួន

« ជុង...ហ្ហឹក..ជុងពួកយើងឆាប់ចេញពីទីនេះទៅ..ហ្ហឹក » បាត់សម្ដីមិនទាន់បានប៉ុន្មាននាទីផងជីមីនស្រាប់តែបញ្ចេញសម្លេងដង្ហើយហៅជុងគុកជាមួយសម្លេងអណ្ដឺតអណ្ដក់អមនិងទឹកភ្នែកហូរមករហាម

« ជីមីន ? យើងនៅទីនេះ ពួកយើងអស់អីហើយ »

« ជុងគុកហ្ហឹកៗ » កែវភ្នែកបើកព្រឹមៗសម្លឹងមើលពិដានព្រិលៗមុននិងសម្លឹងទៅរកជុងគុកស្ទុះងើបអោបនាយវិះនិងដាច់សេរ៉ូមចេញពីដៃ ភាពភ័យខ្លាចនៅតែមានជាប់ខ្លួន ខ្លាចថាគេនិងមិនអាចចេញពីព្រៃបាន និងរស់នៅទីនោះស្លាប់រស់ក្នុងព្រៃនោះជាហេតុដែលបណ្ដាលឲ្យគេយំបែបនេះ

« ឈប់យំទៅណា យើងនៅទីនេះហើយ »

« អ្ហឹក..ហ្ហឹក »

« ឃ្លានឬអត់ហឹម ? »

« ... » ជីមីនមិនបានឆ្លើយតបអ្វីទេផ្ទុយទៅវិញគឺគេផ្ដល់សញ្ញាដោយការងក់ក្បាលបញ្ជាក់ថាគេកំពុងឃ្លានមែន

« អង្គុយទីនេះហើយ យើងដាក់បបរឲ្យញាំ »

« ល-លោកឈប់ !! នេះខ្ញុំនៅឯណា ? »

Mystery Love Where stories live. Discover now