ភាគទី ៤២

1K 91 32
                                    

>>>>>>>>>>>

ក្រោយអង្គុយសញ្ជឹងគិតមួយ.យប់ចុងក្រោយជីមីនក៏សម្រេចចិត្តចេញមកជួបជុងគុកដើម្បីនិយាយរឿងនេះប្រាប់ទៅកាន់នាយ យ៉ាងមិចយ៉ាងម៉ាគេមិនដឹងដូចគ្នាគ្រាន់តែអារម្មណ៍មិនសូវជាស្រួលខ្លាចបានចម្លើយមកមិនដូចចិត្ត !!

ហាងកាហ្វេ ~

ពួកគេទាំងពីរណាត់គ្នានៅហាងកាហ្វេរមួយកន្លែងដែលជាកន្លែងស្ងាត់ស្ងៀមល្អ បរិយាកាសក៏សមល្មមអាចពិភាក្សារឿងសម្ងាត់បាន

« ណាត់យើងមកមានការអីមែនទេ ? ហេតុអីទឹកមុខមិនស្រស់បស់អញ្ចឹង ? » កាលបើសង្កេតឃើញទឹកមុខមិនអំណោយផលរបស់ជីមីន ជុងគុកក៏បោះជាសំណួរសួរ ព្រោះឃើញគេអញ្ចឹងតាំងពីនៅកោះម្ល៉េះ

« ខ្ញុំសុំសួរលោកមួយបានទេ ? »

« ហឹមនិយាយមក »

« លោកដែលមានចិត្តមកលើខ្ញុំខ្លះទេ ? » សុខៗកាយល្អិតបែរជាមកសួរបែបនេះជាមួយទឹកមុខរាបស្មើ បេះដូងលោតកន្ត្រាក់ពេលឃើញជុងគុកបាត់បង់ស្នាមញញឹម ហាក់ដូចមិនសប្បាយចិត្តដែលលឺគេសួរអញ្ចឹង

« ហេតុអីសួរយើងបែបនេះ ? »

« ឆ្លើយនិងសំណួររបស់ខ្ញុំសិនមក »

« ទេ !! រិតតែមិនដែលគិតព្រោះពួកយើងត្រឹមជាអ្មកស្គាល់គ្នាហើយឯងក៏ដឹងថាយើងមិនមែន gay !! » ក្តុក !! ឃើញទេ ? បានឃើញបានលឺទេ ? ចម្លើយដែលបានមកគឺវាមិនសមបំណងពិតមែន គេនិយាយថាមិនដែលសូម្បីតែគិត គេនៅតែអះអាងថាខ្លួនឯងមិនមែនជា gay ថ្វីបើធ្លាប់មានសម្ពន្ធភាពនៅលើគ្រែរាប់មិនអស់ក្ដី ប៉ុន្តែគេនៅមិនផ្លាស់ប្ដូរពាក្យសម្ដីថា

គេមិនមែន gay !!

« លោកនៅតែអះអាងថាខ្លួនមិនមែន gay ទាំងដែលលោកកំពុងធ្វើឲ្យខ្ញុំមានដុំឈាមដែលវាជាឈាមរបស់លោកនៅក្នុងខ្លួនរបស់ខ្ញុំ ? »

« ឯងកំពុងនិយាយពីអ្វី ? » ជុងគុកហាក់មិនសូវយល់ជាមួយពាក្យសម្ដីរបស់ជីមីន ដែលនិយាយថាមានដុំឈាមនៅក្នុងខ្លួនរបស់គេ ? ដុំឈាមអ្វី ?

ពាក្យនេះ layla ដែលជាកូនអភិជននាយធ្លាប់ធ្លោយមានកូនជាមួយក៏និយាយអញ្ចឹងដែរ !!

Mystery Love Where stories live. Discover now