ភាគទី ២៧

1K 80 19
                                    

បន្ទាប់ពីរកអស់រយះពេលជាយូរមកហើយនៅតែមិនឃើញគេក៏ប្រហែលក្នុងចិត្តថាវាប្រហែលជានៅជាមួយជុងគុកហើយព្រោះកាលពីយប់គេមិនបានទៅណានោះទេ ចេញពីក្លឹបនៅជាមួយជុងគុកពេញមួយយប់តែម្ដង

« បងចង់ទៅណា ? » ឃើញជីមីនទាញទូរស័ព្ទនិងសោរមីនជីមិនឆ្ងល់មិនបាន ទើបប្រញាប់សួរភ្លាមៗ

« បងទៅក្រៅ នេះកាតបើចង់ចេញទៅណាប្រើកាតរបស់បងទៅ » ជីមីនទម្លាក់កាតធនាគារទុកនៅលើតុរសឹមរួសរាន់ចេញទៅឲ្យទាន់ថ្ងៃ ខ្លាចថាល្ងាចបន្តិចជុងគុកអាចនិងចាកចេញពីខុនដូរបាត់គេទៅរកផ្ទះឯណាបើថ្ងៃមុនលួចចេញមកទាំងកណ្ដាលអាធ្រាត្រងងឹតស្លុបគ្មានចាំផ្លូវអីបន្តិចផង ។

                     _____________

ខណៈផ្ឦូវកាន់តែស្ទះពីវិនាទីទៅមួយវិនាទីជីមីនក៏កាន់តែមិនអាចរង់ចាំបានទើបគេប្រាប់តាក់សុីឲ្យបើកទ្វារឡានសឹមគេចុះដើររព្រោះខុនដូរ.របស់ជុងគុកនៅមិនឆ្ងាយប៉ុន្មានទៀតនោះទេ ។

ចំណាយពេល 10 នាទីជាងក្នុងការធ្វើដំណើរដោយថ្មើរជើងចុងក្រោយជីមីនបានមកដល់ខុនដូរ.របស់ជុងគុកបានសម្រេចមុននិងបោះជំឈានទៅរកជណ្ដើរយន្ត

« នេះបន្ទប់គេនៅជាន់ទីប៉ុន្មានទៅ ? » ភ្លេចទៅហើយថាយប់មិញភ្នែកមិនបានរេមើលអ្វីផ្សេងក្រៅពីមុខជុងគុកទេ ជាហេតុមិនដឹងថាជុងគុកនៅជាន់ទីប៉ុន្មាន

ជីមីនដើរចុះដើរឡើងពេញខុនដូរជាន់ខាងក្រោមដើម្បីសម្លឹងរកមើលអ្នកណាដែរគេអាចសួរបាន

« អត់ទោសបងប្រុស...តើបងស្គាល់មនុស្សប្រុសឈ្មោះជុងគុកទេ ? គឺខ្ញុំចង់សួរថាបន្ទប់គេនៅជាន់ទីប៉ុន្មានហើយបន្ទប់លេខប៉ុន្មានទៅបង ? » ក្រោយដើរ.រកមួយហត់ហើយជីមីនប្រទះឃើញបុរសវ័យស្រករគេកំពុងតែជូតសម្អាតទីធ្លារ ខ្លួននេះរត់ត្រុកៗទៅសួរ.ភ្លាម

« បាទគាត់នៅជាន់ទី 20 បន្ទប់លេខ 213 » អ្នកជូតសម្អាត.តបសំណួរ.របស់ជីមីនវិញអមជាមួយស្នាមញញឹមតាមទម្លាប់គោរពអ្នកដទៃ ( សុំកាត់បន្តិច កន្លែងនេះខ្ញុំមិនដឹងថាខុនដូរជាន់ទី 20 មានបន្ទប់ដល់លេខ 200 ជាងឬក៏លើសឬតិចជាងនិងមិនដឹងទេដូច្នេះសុំអធ្យាស្រ័យ )

Mystery Love Where stories live. Discover now