មន្ទីពេទ្យ
លុះដល់ព្រឹកឡើងខាងគ្រូពេទ្យរួមទាំងជុងគុកក៏បាននាំជុងវ៉ុនទៅហាលថ្ងៃនៅបន្ទប់កូនក្មេងដោយគេសម្អាត គេថ្លឹង គីឡូអីជាដើម ចំណែកជីមីននៅអង្គុយញាំអាហារពេលព្រឹកដែលខាងគ្រូពេទ្យបានរៀបចំជូននៅបន្ទប់សម្រាក ។
« ខ្ញុំសុំឈ្មោះទារកម្ដងទៀតចា៎ »
« ចន ជុងវ៉ុន »
« អរគុណ លោកអាចយកគេទៅបន្ទប់សម្រាកវិញបានហើយ » បន្ទាប់ពីកត់ឈ្មោះកត់ទម្ងន់រួចរាល់អស់ហើយជុងគុកបានបីជុងវ៉ុនទៅបន្ទប់សម្រាកវិញ ដោយដើរបណ្ដើរអោនទៅថើបថ្ពាល់កូនបណ្ដើរហាក់ដូចជាគ្រឺតខ្នាញ់គេណាស់អញ្ចឹង
« មើល Appa របស់កូនចុះ ញាំមិនឈប់ទាល់តែសោះហើយ » ចូលមកដល់ក្នុងបន្ទប់ឃើញប្ដីរបស់ខ្លួននៅមិនទាន់ញាំអាហារហើយនាយក៏បោះពាក្យលេងសើចទៅតែភ្លាមៗនាយបែរជាទទួលបានកែវភ្នែកសម្លក់មកថ្លែ
« យប់មិញនរណាមើលកូន ? កូនស្រែកយំចង់ែបកមន្ទីពេទ្យនរណាលួង ? កូនឃ្លាននរណាឆុងទឹកដោះគោ ? គ្រប់យ៉ាងគឺអូនទាំងអស់ចំណែកតួនាទីបងគឺដេកមិនខ្វល់ពីអ្នកណា ព្រឹកឡើងយកកូនទៅសម្អាតបន្តិចបន្តួច មកវិញក៏រអ៊ូហើយ ? ចំមែន » មាត់នៅទំពារអាហារតែសម្ដីនៅតបានធម្មតា អីឡូវនិយាយត្រូវឬអត់កាលពីយប់កូនយំរហូត គេនេះឈឺរបួសផងអីផង ស្ទុះទៅមើលកូនសឹងបាក់ក ប្រឹងស្រែកប្ដី ប្ដីបែរជាដេកស្រមុក ទាល់តែព្រឹកឡើងទើបបានញាំអីសោះក៏មករអ៊ូរទាំ
« បងនិយាយលេងទេតើ ទោះអូនចង់ញាំច្រើនប៉ុណ្ណាក៏បងមិនថាអីដែរ » នាយដាក់ជុងវ៉ូនគេងឲ្យបានត្រឹមត្រូវសឹមដើរទៅអង្អែលក្បាលជីមីនរហូតដល់អាហារអស់ពីចានទើបគេលើកទៅដាក់នៅលើតុរ
បន្ទាប់ពីនេះគ្រូពេទ្យក៏ចូលមកសម្អាតមុខរបួសក្រោយអាហារ 30 នាទី ឆ្លៀតឱកាសជុងគុកបានចុះទៅទទួលប្អូនប្រុសនិងមីនជីនៅខាងក្រោម។ ដូចដែលដឹងហើយថាពីរនាក់គេមកអាមេរិកគោលបំណងគឺមកមើលក្មួយនិងហើយ
« ថេយ៍ ទីនេះ » កាលណាបានឃើញវត្តមានប្អូនហើយគេបានលើកដៃផ្ដល់ជាសញ្ញា ទើបពួកគេទាំងពីបោះជំហានមក
YOU ARE READING
Mystery Love
Actionទំនាក់ទំនងរវាងមនុស្សពីរនាក់ដែលគេត្រឹមជាបងប្រុសចង់ចូលទៅសងសឹកឲ្យប្អូនរហូតអាថ៌កំបាំងត្រូវបានស៉ើបម្ដងបន្តិចៗទាល់តែការពិតលាតត្រដាង..តើនាយនិងមានអារម្មណ៍បែបណានៅពេលដែរដឹងថាមនុស្សនៅក្បែរខ្លួនជាមនុស្សផ្សេងមិនមែនជាមនុស្សដែលខ្លួនធ្លាប់ស្គាល់ ? ផាកជីមីន x ចនជុង...