« ខ្ញុំប្រាប់លោកថាមិនឃ្លានហើយមិនអញ្ចឹង ? លោករឹងទទឹងដាក់ខ្ញុំមុនទេ » ជីមីនប្រាស់ខ្លួនទៅគេងវិញទាញភួយមកគ្របធ្វើមិនដឹងហាក់ដូចគេមិនបានអីខុសទាល់តែសោះ !! ចំណែកជុងគុកលឺហើយរិតតែម៉ួម៉ៅក្ដៅក្រហាយលើកជាការ៉េ
« ចុះមកនេះភ្លាម » ជុងគុកស្ទុះទៅទាញភួយចេញពីកាយជីមីន កន្ត្រាក់ដៃតូចឲ្យចុះពីលើពូកមុននិងច្រានគេឲ្យដួលទៅលើឥដ្ឋទាំងននោលគោក
« អួយឈឺណាស់..យ៉ាងមិចលោកទៀតហើយរករឿងខ្ញុំមិនចេះចប់សោះអញ្ចឹង ? » ជីមីនអង្គុយត្បៀតជើងលាក់បាំងភាពអៀនខ្មាស់របស់ខ្លួន មុខងើយទៅសួរ.រកមូលហេតុភ្លាមៗ
« ឯងមិនបើកភ្នែកមើលទង្វើរបស់ឯងទៅ ឯងបានធ្វើស្អីខ្លះយើងខំងើបទៅទិញយកមកចម្អិនឲ្យឯង ឯងមកជះចោលទទេរៗអញ្ចឹង ? យើងយកលុយទៅទិញមិនមែនយកក្រដាសទៅទិញទេ » សម្លេងលឺខ្ទរពេញបន្ទប់មិនខ្វាយខ្វល់ពីអ្នកណា សរៃកប៉ោងសឹងតែចេញមកក្រៅព្រោះអី ?
ព្រោះក្មេងមិនដឹងខ្យល់នៅនិងមុខនេះហើយ !!
« អ្នកណាប្រើលោកឲ្យចម្អិន ? »
« សម្អាតវាឲ្យស្អាត យើងចូលមកវិញមិនឃើញស្អាតឯងត្រូវមិនខាន » ជុងគុកអើពើមិនឆ្លើយជាមួយសំណួរ.របស់ជីមីនសឹមនាយងើបដើរចេញពីបន្ទប់ដោយមិនភ្លេចបិទទ្វារមួយទំហឹងតាមអារម្មណ៍ខឹង
« ខ្ញំអ្នកបម្រើរបស់លោកឬបានត្រូវឲ្យមកសម្អាតរឿងអស់ទាំងនេះ?..ឆើស » គេមិនបានខ្វាយខ្វល់ថាជុងគុកនិងធ្វើអីគេទេ សំខាន់គេមិនមែនទុកសម្រាប់ឲ្យជុងគុកប្រើបានតាមចិត្តឯណា ចំណែករឿងគេបោកចាននេះក៏មិនមែនជាកំហុសរបស់គេ មុននិងបោកប្រាប់ហើយមិនអញ្ចឹងថាមិនឃ្លាន ? អ្នកណានៅរឹងបញ្ចុកគេទាល់តែកើតឡើងអាលមកធ្វើដូចជាធំដុំណាស់គ្រាន់តែចាន 1
មិននៅអង្គុយយូរជីមីនក៏ប្រឹងងើបឈរមួយៗយឺតៗតាមតែអាចធ្វើបានដើម្បីទៅចូលសម្អាតខ្លួននៅបន្ទប់ទឹក។
បើទៅមើលជុងគុកពេលនេះសឹងតែថាបើអាចគេចង់តែយកកាំភ្លើងទៅបាញ់បំបែកក្បាលក្មេងនៅបន្ទប់នោះឲ្យស្លាប់បាត់ ។ មិនដឹងជាមនុស្សស្អីពិបាកនិយាយគ្នាដល់ថ្នាក់និងទេ ចុះមកនេះសង្ឃឹមថាពេលដែរឡើងទៅវិញបន្ទប់និងស្អាតបាតរៀបរយផងទៅចុះ ។
YOU ARE READING
Mystery Love
Aksiទំនាក់ទំនងរវាងមនុស្សពីរនាក់ដែលគេត្រឹមជាបងប្រុសចង់ចូលទៅសងសឹកឲ្យប្អូនរហូតអាថ៌កំបាំងត្រូវបានស៉ើបម្ដងបន្តិចៗទាល់តែការពិតលាតត្រដាង..តើនាយនិងមានអារម្មណ៍បែបណានៅពេលដែរដឹងថាមនុស្សនៅក្បែរខ្លួនជាមនុស្សផ្សេងមិនមែនជាមនុស្សដែលខ្លួនធ្លាប់ស្គាល់ ? ផាកជីមីន x ចនជុង...