ដំណើរដែលដូចដំណើរផ្សងព្រេងបានកន្លងផុតទៅប្រហែលជាង 1 ម៉ោងទៅហើយពួកគេក៏នៅតែមិនប្រទះអ្វីក្រៅពីដើមឈើក្នុងព្រៃនិងសម្លេងសត្វធាតុ មិនមែនកាន់តែយូរកាន់តែផុតព្រៃទេកាន់តែយូរកាន់តែចូលព្រៃជ្រៅ
« លោកឈប់អង្គុយសិនទៅខ្ញុំហត់ណាស់ » ដើរសុខៗជីមីនស្រាប់តែរអ៊ូថាចុកជើង ព្រោះតែគេត្រូវដើរផ្លូវឡើងគ្រលាក់ច្រើនតង់និងពិបាកក្នុងការដើរទៀត នេះព្រៃណាមិនមែនផ្លូវរៀបស្មើរដូចក្រុងទេ !
« មិនបាច់ទេ ឡើងមកខ្ញុំអៀវបើរវល់តែអង្គុយពេលណាទើបដើរផុត ? » ឯនាយលឺហើយចាប់ផ្ដើមបន្ទន់ជង្គង់ចុះងាយស្រួលដើម្បីកាយតូចឡើងជិះពីលើខ្នងគេ ។ ដឹងថាហត់ ហើយគេក៏ហត់ដូចគ្នាប៉ុន្តែយ៉ាងណាគេអាចដឹងថាខ្លួននៅមានកម្លាំងជាងជីមីនឆ្ងាយ
ជីមីនមិនប្រកែកច្រើន សម្លឹងមើលផែនខ្នងនាយរួចក៏សម្រេចចិត្តឡើងលើខ្នងមុននិងជុងគុកងើបសន្សឹមៗអៀវកាយតូចដើរទៅមុខបន្តទៀត
« ខ្ញុំលឺសម្លេងទឹកហូរ លោកលឺទេដូចខ្ញុំទេ?» សម្លេងចេញពីក្រោយខ្នងបានបន្លឺឡើងខណៈគេលឺទឹកហូរមិនដាច់កាន់តែដើរកាន់គឺកាន់តែលឺ
« ទឹកហូរមកពីណា ? សម្លេងរលកទឹកសមុទ្រសោះ »
« តែពួកយើងដើរមកយូរហើយគួរណាតែឆ្ងាយពីសមុទ្រ វាមិនមែនសម្លេងរលកទេ គឺសម្លេងទឹកធ្លាក់ ទឹកជ្រោះណា » ជីមីននៅតែប្រកែកមិនដាច់ពីមាត់ថាវាមិនមែនសម្លេងទឹករលក ព្រោះបើគិតចាប់ពីគេដើរចូលព្រៃមកគឺវាយូរណាស់មកហើយអាចនិងឆ្ងាយពីសមុទ្រមិនដឹងប៉ុន្មានគីឡូម៉ែត្រផង មកនិយាយថាសម្លេងទឹករលកគិតថាគេភ្លើមែនទេ ?
« អឺៗ..ជ្រោះក៏ជ្រោះទៅអញ្ចឹង » អ្នកទាំងពីរស្ងាត់ការសន្ទនារដោយមិនមាន.នរណានិយាយអ្វីទៀតឡើយក្រៅពីខំប្រឹងដើរទាំងមានក្មេងនៅពីលើខ្នងពាត់ដៃនៅកគេស្អិតដូចស្ករអញ្ចឹង !!
បើនិយាយអំពីអ្នកនៅកោះត្រើយម្ខាងនេះវិញ បន្ទាប់ពីញាំអាហារសម្អាតខ្លួនរួចហើយនៅមិនឃើញបងៗមកវិញម្នាក់ៗចាប់ផ្ដើមព្រួយបារម្មណ៍ក្រៃលែង ។ ពេលនេះវាចូលម៉ោង 7-8 យប់ហើយគួរណាត្រឡប់មកវិញ ក្រុមម៉ូតូទឹកក៏គេបិទលែងឲ្យបង់លុយជិះទៀតដែរ ចុះហេតុអីជុងគុកមិនត្រឡប់មក ?
YOU ARE READING
Mystery Love
Actionទំនាក់ទំនងរវាងមនុស្សពីរនាក់ដែលគេត្រឹមជាបងប្រុសចង់ចូលទៅសងសឹកឲ្យប្អូនរហូតអាថ៌កំបាំងត្រូវបានស៉ើបម្ដងបន្តិចៗទាល់តែការពិតលាតត្រដាង..តើនាយនិងមានអារម្មណ៍បែបណានៅពេលដែរដឹងថាមនុស្សនៅក្បែរខ្លួនជាមនុស្សផ្សេងមិនមែនជាមនុស្សដែលខ្លួនធ្លាប់ស្គាល់ ? ផាកជីមីន x ចនជុង...