ភាគទី ៤០

1.1K 90 27
                                    

លុះដល់រសៀលថ្ងៃត្រង់បន្តិចថេយ៉ុងនិងមីនជីចាប់ផ្ដើមចេញដំណើរទៅជាមួយក្រុមអ្នកជួយដើរ.រក ជិះរកពីកន្លែងមួយទៅកន្លែង គឺថាទីនេះមាន កោះជាប់ៗ គ្នា 3 ដោយ កោះទី 1 គឺកោះពួកគេស្នាក់នៅ ទី 2 និង 3 មិនដែលមាននរណាឆ្លងកាត់ឬទៅទីនោះឡើយព្រោះគេនិយាយថាទីនោះវាមានគ្រោះថ្នាក់ដូច្នេះហើយទើបគ្មាននរណាហ៊ានទៅ ។

កាប៉ាល់តូចល្មមបានជិះឆ្វែលមើលនៅកោះទី 2 និងបញ្ជាកូនក្រុមប្រហែលជាងដប់នាក់ដើរ.រកនៅក្នុងព្រៃនោះ តែហាក់គ្មានស្រមោលឬដានជើងបន្សល់ទុកអ្វីឡើយបញ្ជាក់ថាទីនេះគ្មាននរណាមកទេ ។

ឯជុងគុកឯនេះគិតតែពីដើរឈប់ៗ ពេលខ្លះក៏បានអៀវជីមីនពេលខ្លះក៏ឲ្យគេចុះដើរដោយខ្លួនឯងប៉ុន្តែដូចដែលដឹងហើយថាសុខភាពរបស់គេមិនសូវជាអំណោយផលប៉ុន្មានទេ កំពុងមិនស្រួលពីអើយមក ត្រូវហែលសមុទ្រយូរ មកអង្គុយត្រាំទឹកព្រឹកមិញទៀត...

« ខ្ញុំទៅមុខលែងរួចហើយ » កាយល្អិតឈប់ងក់មួយកន្លែងឧទានប្រាប់ជុងគុកថាគេទៅបន្តលែងរួច ការដែលដើរព្រៃវាមិនមែនងាយស្រួលទេ ម្យ៉ាងនេះក៏មិនមែនជាការដើរដោយរៀបចំកម្រោងឡើយ គឺវង្វេង ។

ពួកគេព្យាយាមដើររកច្រកផ្លូវណាមើលទៅទំនងអាចចេញផុតប៉ុន្តែចេញមិនផុតតែម្ដង មានតែចូលជ្រៅកាន់តែខ្លាំង

« ដើរបន្តិចទៀតសឹមសម្រាក » និយាយហើយជុងគុកក៏បន្តកាន់ដៃជីមីនដើរទៅមុខទាំងមិនដឹងទេថាពេលនេះអ្វីគ្រប់យ៉ាងប្រែជាងងឹតក្នុងកែវភ្នែករបស់ជីមីន សូម្បីតែសម្លឹងជុងគុកក៏គេមិនអាចសម្លឹងបានផង

ព្រូស~

« ជ-ជីមីន ? » គ្រាន់តែលឺសម្លេងដួលភ្លាមជុងគុកប្រញាប់បែរមកក្រោយភ្លែត តែអ្វីដែលបានឃើញគឺរាងកាយតូចកំពុងដួលទៅលើដី ភ្នែកបិទជិតឈឹងជាមួយនិងបបូរមាត់ស្លេកប៉ឹម

« នរណាក៏បានជួយផង..ជីមីនក្រោកឡើងកុំលេងសើចជាមួយយើងណា » ដៃមាំអង្រួនកាយមិនដឹងអីទៅវិញទៅមកជាមួយនិងសម្លេងស្រែកហៅជំនួយថ្វីបើដឹងគ្មាននរណាបានលឺក៏ដោយ

ជុងគុកលើកបីជីមីនរត់ត្រឡប់ថយក្រោយព្រោះបើគេទៅមុខគឺគ្មានអ្វីក្រៅពីដើរចូលព្រៃរិតតែជ្រៅទេដូច្នេះជំរើសល្អរត់ថយក្រោយទៅរកមាត់ជ្រោះវិញ

Mystery Love Where stories live. Discover now