ចំណាយពេលជិតកន្លះម៉ោងទម្រាំតែរកតាក់សុីជិះឃើញជីមីនសឹងតែរីងខ្លួនជាមួយទឹកភ្លៀង អីឡូវក៏កំពុងនៅតាមផ្លូវឡើងទៅលើខុនដូរវិញក្រោយតាក់សុីដឹកគេមកដល់ ។
« អ្ហាយយ..ចង្រៃយ៍ » ដៃចុចលេខកូដសម្ងាត់បន្ទប់តែផ្គរបែរលឺត្រហឹងធ្វើឲ្យជីមីនភ្ញាក់ខ្លួនច្រង៉ាង
អ្នកណាមិនខ្លាចមួយអគារស្ងាត់អស់ហើយ មកលឺអញ្ចឹងៗទៀត
« មីនជី » ចូលមកដល់ខាងក្នុងភ្លាមអ្វីដែរខ្លួនឃើញនិងស្រែករកមុនគេគឺមីនជីដែលអង្គុយរួចខ្លួននៅលើសាឡុងអណ្ដឺតអណ្ដក់ម្នាក់ឯង
« ហ្ហឹកៗ..បងប្រុស.. » មីនជីក្រោយលឺសម្លេងបងប្រុសស្រែកហៅឈ្មោះ គេងើបមុខឡើងសម្លឹងមើលអ្នកជាបង មុននិងជីមីនស្ទុះមកអោបកាយកំពុងតែញ័រញាក់ដោយសារភាពភ័យខ្លាច
« បងសុំទោសណា បងសុំទោស » ជីមីនអង្អែលក្បាលមីនជីថើបផងលួងលោមផង កាលបើដឹងដល់សម្លេងប្អូនយំកាន់តែខ្លាំង
« ហ្ហឹកៗ...មីនខ្លាច..អ្ហឹក..ប-បងហ្ហឹកហេតុអីបងមិនរកខ្ញុំវិញអញ្ចឹង ? ហ្ហឹកៗ »
« បងរវល់ ថៅកែរបស់ឯងតម្រូវឲ្យបងធ្វើការដល់យប់ៗជ្រៅបងក៏ជួលសណ្ធាគារគេងនៅក្បែរនោះទៅ អីឡូវបងមកវិញហើយណាឈប់យំទៅ » ជីមីនជ្រើសយក.ការកុហកមកប្រាប់មីនជីទាំងដែរការពិតជីវិតគេ 1 យប់ 1 ថ្ងៃសឹងក្លាយជាចំណីរបស់មនុស្សល្មោភកាម ខឹងខ្លួនឯងដែរចាញ់បោកទៅលេបស្ករគ្រាប់នោះ ល្ងង់មើលមិនដឹងស្ករសម្រើបឲ្យគេបោកទាល់តែបាន
សម្លេងកាន់តែស្ងាត់ទៅៗទើបជីមីនអោនទៅមើលឃើញថាមីនជីគេងលក់នៅក្នុងដៃខ្លួនបាត់ទៅហើយ មិនចាំយូរគេក៏អៀវមីនជីទៅរកបន្ទប់វិញដើម្បីដាក់ឲ្យប្អូនគេងបានត្រឹមត្រូវ ។
_____________
3 ថ្ងៃក្រោយមក ~
រយះពេល 3 ថ្ងៃជីវិតរបស់កាយល្អិតកាន់តែស្រស់ស្រាយពេលមិនបានទៅធ្វើការនៅកន្លែងហាងស្រានោះទៀត ប៉ុន្តែមិនមែនមានន័យថាគេនិងឈប់រហូតទេស្អែកគេនិងត្រឡប់ទៅវិញហើយ !
« បងប្រុសថ្ងៃនេះខ្ញុំសុំចេញទៅដើរលេងនៅខាងក្រៅណា ខ្ញុំស្គាល់មិត្តភក្តិថ្មីច្រើនណាស់ពួកគេបបួលខ្ញុំទៅញាំការ៉េម » ស្ថានភាពក្នុងបន្ទប់ស្ងប់ស្ងាត់មិនយូរប៉ុន្មានមីនជីស្រាប់តែបញ្ចេញសំនៀងសុំបងប្រុសទៅដើរលេងនៅខាងក្រៅព្រោះថ្ងៃនេះគេបានណាត់មិត្តភក្តិតាមទូរស័ព្ទថានិងទៅដើរលេងជុំគ្នា
YOU ARE READING
Mystery Love
Actionទំនាក់ទំនងរវាងមនុស្សពីរនាក់ដែលគេត្រឹមជាបងប្រុសចង់ចូលទៅសងសឹកឲ្យប្អូនរហូតអាថ៌កំបាំងត្រូវបានស៉ើបម្ដងបន្តិចៗទាល់តែការពិតលាតត្រដាង..តើនាយនិងមានអារម្មណ៍បែបណានៅពេលដែរដឹងថាមនុស្សនៅក្បែរខ្លួនជាមនុស្សផ្សេងមិនមែនជាមនុស្សដែលខ្លួនធ្លាប់ស្គាល់ ? ផាកជីមីន x ចនជុង...