ភាគទី ១៦

966 71 8
                                    

ចំណាយពេលជិតមួយម៉ោង kai បានជូនជីមីនមកដល់ខុនដូរវិញដោយសុវត្តិភាព ។ លាគ្នារួចរាល់សឹមជីមីនឡើងទៅបន្ទប់របស់ខ្លួន...

ចូលមកដល់ក្នុងបន្ទប់ អាហារផ្លែឈើស្រស់ៗបានជិតរួចជាស្រេចដាក់នៅលើតុរ ប៉ុន្តែជីមីនមិនបានប្រទះឃើញមីនជីទេក្នុងបន្ទប់ទទួលភ្ញៀវក៏មិនឃើញ តែមិនជាថ្វីព្រោះជីមីនបានឃើញមីនជីកំពុងគេងនៅបន្ទប់របស់ខ្លួន គេនេះក៏រាងស្បើយអារម្មណ៍បន្តិច ។

ក្រោយសម្អាតកាយហើយរួចរាល់ជីមីនត្រឡប់ទៅតុរបាយអង្គុយញាំអាហារដែរប្អូនបានរៀបចំឲ្យ៉ាងស្ងប់ស្ងាត់អមជាមួយនិងសម្លេងទឹកភ្លៀងនៅខាងក្រៅធ្វើឲ្យបរិយាកាសល្អមួយបែប ។

SKIP ~

______________
ស្អែកឡើងទាំងពីរនាក់បងប្អូនបានបណ្ដើរគ្នាចូលផ្សារនៅក្បែរនេះដើម្បីទិញម្ហូបអាហារជាច្រើនមកទុកដោយសារជីមីនត្រូវសម្រាករង់ចាំថ្ងៃបន្តិចទើបថេយ៉ុងឆ្លៀតមកយកទៅកម្មវិធី ។

« ខ្ញុំភ្លេចសួរបងថាការងារម្សិលមិញយ៉ាងមិចដែរបងចេះធ្វើឬអត់ ? » អង្គុយញាំអាហារនៅក្នុងហាងមួយកន្លែង មីនជីចាប់ផ្ដើមនឹកឃើញរឿងអំពិម្សិលមិញក៏សួរជីមីនតែម្ដង

« បងប្រាកដជាមិនចេះធ្វើនិងហើយ កុំថាតែកាន់ស្រាណាតែយកក្រណាត់មកជូតបងមិនហ៊ានផងបងខ្លាចបែកណាស់ » វាក៏ពិតដែរជីមីនដើរទៅវិញទៅមកមិនធ្វើអ្វីសោះ ទីមួយគេមិនកាន់ទេខ្លាចជ្រុះបែកស្ដាយរបស់ខ្លាំងណាស់ ទីពីរគេមានបំណងមិនចង់ធ្វើតែម្ដងចង់ឌឺនិងជុងគុក និងស៊ូអានោះថាតើក្ដៅក្រហាយយ៉ាងមិចពេលឃើញខ្លួនមិនធ្វើអីសោះអញ្ចឹងហើយស៊ូអានាងពិតជាក្ដៅមែន ប៉ុន្តែបែរជានាងអ្នកឈឺសាច់ទៅវិញ

« ពួកគេមានឆ្ងល់អីខ្លះទេបង ? »

« ធម្មតាទេរឿងនិង តែថៅកែរបស់ឯងនិងណាគេប្រហែលជាចម្លែកណាស់ហើយដែរបងហ៊ានតមាត់ជាមួយគេ »

« ប៉ុន្តែបងសួរឯងមួយបានទេ ? គឺម្សិលមិញមានបុរសម្នាក់សង្ហារ មុខស្រដៀងនិងថៅកែរបស់
ឯងមកបបួលឯងទៅសម្ភោធក្រុមហ៊ុនគេនៅថ្ងៃនេះ »

« លោកប្រុសតូចថេយ៉ុងបងគាត់គឺជាប្អូនប្រុសថៅកែរបស់ខ្ញុំ » មីនជីនិយាយបែបនេះទើបជីមីនដឹងថាពាក្យសម្ដីជុងគុកនិយាយយប់មិញនោះចង់សម្ដៅទៅលើថេយ៉ុង

Mystery Love Where stories live. Discover now