ភាគទី ៣៣

1K 88 30
                                    

បន្ទាប់ពីស្រស់ស្រូបអាហារពេលព្រឹករួចរាល់អស់ហើយ ជុងគុកបានធ្វើដំណើរទៅហាងស្រារបស់នាយ បន្សល់ទុកជីមីននៅផ្ទះម្នាក់ឯងដោយគិតថានាយមិនចង់ឃុំឃាំងអីទៀតទេ បើគេចង់រត់គេចក៏តាមដំណើរ

ព្រោះមិនចង់មានកម្មដោយសារធ្វើបាបមនុស្សខុស !!

ឆ្លៀតពេលជុងគុកមិននៅជីមីនក៏ខលទៅមីនជី ទើបគេទទួលដំណឹងមកថាកាលពីល្ងាចមិញនេះគឺមានអ្នកលើកទូរស័ព្ទហើយបាននិយាយជាមួយមីនជីមិនទាន់ដឹងអីផងក៏ចុចបិទបាត់ ប៉ុន្តែដំណឹងនេះវាមិនបានធ្វើឲ្យកាយល្អិតភ្ញាក់ផ្អើកព្រួយបារម្មណ៍អីទេ ផ្ទុយទៅវិញគឺគេសប្បាយចិត្តវិញទេម្យ៉ាងគេធ្វើនេះដើម្បីឲ្យជុងគុកដឹងនិងហើយ បើមិនមែនចឹង គេបបួលថេយ៉ុងទៅនិយាយឯណាឆ្ងាយបាត់ហើយ ។

ហាងស្រា ~
បើនិយាយអំពីអ្នកមាននាមជាថៅកែហាងស្រាឯនេះ តាំងពីដល់នាយត្រូវដើរមើល clear ស្តុកខ្លះនាំថ្មីចូលខ្លះ វាឈានចូលប៉ុន្មានអាទិត្យហើយដែលនាយមិនដែលមកអឺតហាងស្រា ក៏ដឹងថារវល់ជាមួយក្មេងឆ្កួតនោះមួយថ្ងៃៗប៉ុណ្ណា ទុកហាងចោលប្រើប្អូនមកមើលជំនួសម្ដងម្កាលវាមិនដូចចិត្តដូចពេលមកខ្លួនឯងទេ ណាមួយថេយ៉ុងរវល់ការងារដូចគ្នា ។

« បងប្រុស » កំពុងដើរកត់ឈ្មោះស្រាចូលក្នុងបញ្ជីសុខៗសម្លេងថេយ៉ុងបានបន្លឺពីក្រោយខ្នងអមមានជាមួយម្ហូបនៅក្នុងដៃផងដែរ

« ខ្ញុំជិះកាត់នេះទើបឈាងចូលទិញអ្វីឲ្យបងញាំ បងញាំអីពេលព្រឹកហើយឬនៅ ? »

« ខ្យល់ព្យុះប៉ើងហាងហើយ ចន ថេយ៉ុងទិញអាហារឲ្យបង » នាយអស់សំណើចដោយមិនភ្លេចលើកដៃទទួលយកម្ហូបពីប្អូន ។ មិនសើចយ៉ាងមិចបើមួយឆ្នាំ 365 ថ្ងៃកំពូលប្អូនទិញស្អីឲ្យបង 2 ដងគត់បើឃើញថ្ងៃណាយកនេះយកនោះមកមានន័យថាថ្ងៃនេះថ្ងៃជោគថ្ងៃជ័យ ដូចត្រូវឆ្នោតអា 3 លេខអញ្ចឹង

« ហើយនេះទៅណា ? មិនទៅធ្វើការទេឬ ? » ដោយឃើញការតុបតែងខ្លួនជាមួយសម្លៀកបំពាក់ស្រស់ស្អាតនៅលើដងខ្លួនថេយ៉ុងជុងគុកក៏បោះសំណួរសួរ

« អត់ទេថ្ងៃនេះខ្ញុំមាន date »

« អីយ៉ាប្អូនយើងចេះមានស្នេហាហើយ នែ៎ប្អូនប្រុសបើថាច្បាស់លាស់ថ្ងៃណាផ្ដល់ដំណឹងប្រាប់បងផង បងនិងហោះទៅប្រាប់ប៉ាម៉ាក់ភ្លាម » វាយូរណាស់ទៅហើយដែលថេយ៉ុងមិនខ្វាយខ្វល់រឿងស្នេហាតាំងពីគេបើកក្រុមហ៊ុនអីមក មួយថ្ងៃៗឈ្ងោកមុខតែនិងឯកសារ កែវភ្នែកជាប់ជាមួយកុំព្យូទ័រ.រហូតអញ្ចឹងហើយទើបពេលនេះលឺប្អូនមានស្នេហាសប្បាយអរសឹងតែប្រកាច់

Mystery Love Where stories live. Discover now