2 ថ្ងៃកន្លងផុតទៅ
ថ្ងៃនេះថេយ៉ុងត្រូវចេញដំណើរទៅយកមីនជីមកឲ្យជុងគុកដោយសារតែពីរថ្ងៃមុនមីនជីបានទាក់ទងមកថាបងគេអនុញ្ញាតឲ្យធ្វើការហើយទើបថេយ៉ុងត្រូវទៅយកមីនជីទៅជួបជុងគុកនៅនៅឯហាងស្រា ។
ទីត~ទីត
កង់ឡានបានបង្វិលមកឈប់ចំពីមុខមីនជីមុននិងថេយ៉ុងចុចកញ្ចក់ឲ្យមីនជីមើលខ្លួនស្គាល់សឹមមីនជីដើរចូលទៅអង្គុយក្នុងឡាន
« អរុណសួស្ដី » ចូលមកដល់ក្នុងឡានដាក់ខ្សែរក្រវ៉ាត់ឲ្យបានត្រឹមត្រូវជាមុនទើបថេយ៉ុងចាប់ផ្ដើមការសន្ទនា
« បាទអរុណសួស្ដី » មីនជីតបទៅវិញជាមួយនិងសម្លេងស្រទន់មិនផ្លាស់ប្ដូរ
« ញាំអីឬនៅ ? បើមិនទាន់ទេចូលញាំអីសិនក៏បានដែរបងខ្ញុំចាំបានគាត់មិនស្លាប់ទេ » លឺថេយ៉ុងនិយាយហើយមីនជីហាក់គាំងថ្មឹង មិនដឹងថានិយាយឌឺខ្លួនឬវាទម្លាប់ដែរថេយ៉ុងនិយាយជាមួបងប្រុសបែបនេះ ? ប្រសិនជាគេវិញកុំសូម្បីតែនិយាយពាក្យអាក្រក់តែខឹងគេមិនហ៊ានខឹងផង
« មិនអីទេណាខ្ញុំញាំអីពីផ្ទះមករួចហើយ »
មីនជីប្រមូលអារម្មណ៍មកឆ្លើយតបនិងថេយ៉ុងវិញ ក្រោយពីនោះក្នុងឡានចាប់ផ្ដើមស្ងប់ស្ងាត់មិនមានអ្នកណានិយាយអីបន្តទៀត ថេយ៉ុងផ្ដោតអារម្មណ៍ទៅលើការបើកឡាន ឯមីនជីសម្លឹងមើលទេសភាពខាងក្រៅយ៉ាងស្ងៀមស្ងាត់បំផុត ។>>>>>>>>
ចំណាយពេលប្រហែលជាងមួយម៉ោងថេយ៉ុងបើកឡានមកដល់ហាងលក់ស្រាដ៏ធំរបស់ជុងគុក មីនជីត្រូវភ្លឹកមើលមិនដកភ្នែកពេលឃើញហាងនេះធំជាងហាងដទៃខាងក្រៅមើលទៅស្អាតខុសប្លែកតែម្ដង ចូលទៅដល់ក្នុងក៏មិនខុសពីខាងក្រៅប៉ុន្មានតែការតុបតែងវាស្រស់ស្អាតខ្លាំងមែនទែនអំពូលភ្លើង.ងងឹតស្រឹមៗសមនិងរូបរាងដបស្រាដែររៀបជាជួរភាគច្រើនសុទ្ធសឹងតែជាប្រភេទស្រាក្រហម ។
< ស្អាតខ្លាំងណាស់លោកអើយ > នេះជាពាក្យសម្ដីមីនជីស្ងើចសរសើរក្នុងចិត្តមិនដាច់ ភ្នែកនៅតែរ៉េមើលជុំវិញទីធ្លាហាងតែក៏ប្រទាក់ភ្នែកនិងបុគ្គលិកស្រីម្នាក់កំពុងឈរសម្លឹងមីនជីលើក្រោមហាក់ដូចមិនពេញចិត្តនិងការឃើញវត្តមានរបស់មីនជីនៅទីនេះ ថ្វីត្បិតមីនជីស្លៀកពាក់សមរម្យល្មមទទួលយកបានប៉ុន្តែកែវភ្នែកនាងបញ្ជាក់ប្រាប់ច្បាស់ណាស់ថានាងមិនពេញចិត្តមីនជីទេ
YOU ARE READING
Mystery Love
Akčníទំនាក់ទំនងរវាងមនុស្សពីរនាក់ដែលគេត្រឹមជាបងប្រុសចង់ចូលទៅសងសឹកឲ្យប្អូនរហូតអាថ៌កំបាំងត្រូវបានស៉ើបម្ដងបន្តិចៗទាល់តែការពិតលាតត្រដាង..តើនាយនិងមានអារម្មណ៍បែបណានៅពេលដែរដឹងថាមនុស្សនៅក្បែរខ្លួនជាមនុស្សផ្សេងមិនមែនជាមនុស្សដែលខ្លួនធ្លាប់ស្គាល់ ? ផាកជីមីន x ចនជុង...