ភាគទី ៥០

894 78 19
                                    

5 ឆ្នាំក្រោយមក...

ពេលវេលារំកិលអើយសែនរំកិល រំកិលមិនដកថយ មនុស្សម្នាក់ៗក៏កាន់តែតម្លើងអាយុពីមួយឆ្នាំទៅមួយឆ្នាំឥតឈប់ឈរ រឿងរ៉ាវទាំងប៉ុន្មានក៏នាំគ្នាលែងគិតលែងខ្វល់អស់រួមទាំងជុងគុក ជីមីន និងជុងវ៉ុនដែលទើបនិងប្រសូតថ្ងៃមុនអីឡូវក៏ចេះដើរចេះនិយាយវាហាក់ជាលឿនខ្លាំងពិតមែន ។

ពួកគេទាំងអស់គ្នាបានត្រឡប់មកកូរ៉េវិញកាលពីជុងវ៉ុនមានអាយុ 2 ឆ្នាំ ដោយហេតុជុងនោះគឺជុងគុកចង់នាំពួកគេមកជួបប៉ាម៉ាក់ និង នាំជីមីនមករស់នៅប្រទេសកំណើតវិញផង

កាលដែលខ្លួនមកនៅប្រទេសកូរ៉េវិញនេះមិនមានបំណងអីណាស់ណា គ្រាន់តែចង់ឲ្យកូនខ្លួនមកឃើញមកស្គាល់ទឹកដីឯង និងយាយតារបស់គេប៉ុន្តែមិនមែនយាយតាខាង appa គេឡើយ គឺយាយតាខាងជុងគុក ។

បើនិយាយអំពីរឿងជុងគុកទៅនិយាយជាមួយម៉ាក់ជីមីននោះ គេមិនដែលទៅទេចាប់តាំងពីមករស់នៅកូរ៉េវិញមកព្រោះដឹងចម្លើយហើយស្រាប់ថាម៉ាក់ជីមីនគ្មានថ្ងៃនិងទទួលយកគេឡើយអញ្ចឹងទើបសុខចិត្តរស់នៅស្ងៀមស្ងាត់ផ្ទះប៉ាម៉ាក់ប្រសើរជាងទៅឈឺក្បាលជាមួយរឿងនោះ ។

« ពួកកូននាំគ្នាទៅណាហឹម ? » ភ្នែកវាសវៃបោះទៅរកកូនៗរួមទាំងចៅដែលបានតុបតែងខ្លួនស្អាតបាត ទឹកអប់ឈ្ងុយឈ្ងប់ហាក់កំពុងបណ្ដើរគ្នាទៅណាអញ្ចឹង

« លោកយាយគឺ Appa របស់ចៅនាំចៅទៅទិញរបស់លេង ពួកយើងនិងទៅកន្លែងសប្បាយៗលោកយាយទៅជាមួយពួកយើងទេ ? » សម្លេងក្មេងនិយាយមិនទាន់ច្បាស់បានបញ្ចេញសួរនាំលោកយាយថែមទាំងរត់ទៅក្បែរលោកយាយរបស់គេជាមួយនិងបបូរមាត់ plum plum វាធ្វើឲ្យយាយឯនេះសឹងតែក្ដិចឲ្យដាច់

« ចៅទៅចុះណា លោកយាយមានការសំខាន់មិនអាចទៅជាមួយចៅបានទេ »

« ហឹក...លោកយាយតែងតែបែបនេះ ចាំមើលណាវ៉ុននិងឈប់និយាយរកលោកយាយ 2 ថ្ងៃ តោះ appa » អាល្អិតរត់ចុះពីសាឡុងទៅកាន់ដៃជីមីនវិញព្រោះតែខឹង ខឹងនិងលោកយាយដែលខ្លួនខំបបួលមិនដែរចេះទៅជាមួយយ៉ាងមិច ម្ដងណាក៏ដូចម្ដងណាដែរ

អន់ចិត្តណាស់

« ម៉ាក់អញ្ចឹងពួកខ្ញុំទៅសិនហើយ » ជុងគុកបានលាអ្នកស្រីចនជាមុន សឹមបណ្ដើរកូននិងប្រពន្ធចូលទៅក្នុងឡានដើម្បីចេញដំណើរទៅរកភោជនីយដ្ឋាន ។

Mystery Love Where stories live. Discover now