ភាគទី ៨

785 66 7
                                    

Min Jii's Pov
ការងារថ្ងៃដំបូងវាក៏បានកន្លងផុតទៅត្រឹមប៉ុន្មានម៉ោង ។ ខ្ញុំមានអារម្មណ៍ថាប្លែកព្រោះតែវាជាលើកទៅមួយហើយដែរខ្ញុំមកធ្វើការបែបនេះគឺខ្ញុំទទួលបានអារម្មណ៍ថ្មីមែនទែន ។

ថ្ងៃនេះមនុស្សចូលទិញច្រើនខ្លាំងណាស់ជើងខ្ញុំសឹងតែរលេះចេញពីខ្លួនហើយដោយសារតែដើរទៅជួបភ្ញៀវមួយនេះមួយនោះមិនឈប់ ។ ជួបភ្ញៀវដំបូងខ្ញុំរៀងអៀនបន្តិចព្រោះខ្ញុំត្រូវនិយាយផងធ្វើកាយវិការវាពិតជាគួរឲ្យខ្មាស់ខ្លាំងណាស់នេះបើប្រុសម្នាក់នោះដឹងគេប្រាកដជាអាកខ្ញុំមិនខានបើគ្រាន់តែព្រឹកមិញគេបង្រៀនខ្ញុំពីរបៀបលក់ខ្ញុំនិយាយខុសតែបន្តិចគេសម្លុតខ្ញុំសឹងស្លាប់ទៅហើយ ។

កុំនិយាយរឿងគេអត់ប្រយោន៍អីមកនិយាយពីក្នុងហាងវិញ !! ខ្ញុំចូលចិត្តទីនេះ វាស្រស់ស្អាតខ្ញុំពេញចិត្តនិងការតុបតែងរបស់ហាង ប៉ុន្តែខ្ញុំមិនចូលចិត្តបុគ្គលិកនៅទីនេះទេ ។ ពួកគេសម្លឹងមើលខ្ញុំចម្លែកៗពេលខ្លះសម្លឹងហើយក៏សង្ងំនិយាយខ្សឹបខ្សាវៗ វាជាទម្លាប់របស់ពួកគេមែនទេដែរឲ្យតែមានបុគ្គលិកថ្មីចូលគេធ្វើចរិកបែបនេះ ?

តែ !!! មានបងប្រុសមួយ គាត់រួសរាយជាមួយខ្ញុំខ្លាំងណាស់ពេលដែរគ្មានភ្ញៀវគាត់នាំខ្ញុំដើរនិយាយអំពីប្រភេទស្រា ជួយណែនាំឲ្យខ្ញុំស្គាល់ព្រោះថៅកែហាងនេះមិនបានប្រាប់ខ្ញុំគ្រប់ជ្រុងជ្រោយទេប៉ុន្តែបន្ទោសគេមិនត្រូវទេព្រោះស្រាក្នុងហាងនេះមិនមែនមានតិចឯណា ។

អីឡូវវាម៉ោង 9 យប់ហើយខ្ញុំវិញកំពុងតែដើររកតាក់សុីជិះទៅផ្ទះ ។ បងខ្ញុំមានការងារនៅឯខេត្តជាង 2 ថ្ងៃតាំងពីពេលពួកយើងដើរលេងជាមួយគ្នាម្ល៉េះ ពេលនេះខ្ញុំនឹកបងខ្ញុំ បើមានគាត់ខ្ញុំមិនបាច់មកហត់ដើរ.រកតាក់សុីអញ្ចឹងទេ !។

End Min Jii's Pov
មីនជីនៅតែបន្តដើរពីមួយជំហានទៅមួយជំហានភ្នែករេ.រកមើលក្រែងមានតាក់សុីជិះកាត់ព្រោះតំបន់នេះមិនសូវជាសម្បូរតាក់សុីជិះប៉ុន្មានទេដោយហេតុវាពិតជាពិបាកខ្លាំងក្នុងការធ្វើដំណើរទៅផ្ទះ ចំណែកឯទូរស័ព្ទវិញរលត់តាំងពីក្បាលល្ងាចម្ល៉េះ ។

Mystery Love Where stories live. Discover now