ភាគទី ២៤

1K 86 6
                                    

រយះពេល 2-3 ម៉ៅងក្នុងការដើរ shopping ជាមួយមិត្តភក្តិត្រូវបានបញ្ចប់ មីនជីត្រឡប់ទៅខុនដូរវិញរួមជាមួយនិងអីវ៉ាន់ជាច្រើននៅក្នុងដៃ ។

មកដល់ខុនដូរវិញអ្វីដែរមីនជីឃើញមុនគេគឺជីមីនកំពុងតែរៀបចំខ្លួនយ៉ាងស្អាតបាតជាមួយនិងអាវសរលុងខោខ្លី ពាក់ក្រវិលបាញ់ពន្លឺមកឆ្វាចៗ

« បងកំពុងរៀបចំខ្លួនទៅណាមែនទេ ? »

« អឹមប៉ាហៅបងទៅមានការបន្តិច » តាមការពិតគ្មានប៉ាឯណាហៅទេ គេគ្រាន់តែចង់ទៅរាំលេងនៅឯក្លឹបផឹកស្រាជាមួយ Kai លំហែរអារម្មណ៍ប៉ុណ្ណោះ ដោយសារតែមិនចង់ប្រាប់ការពិតទៅមីនជីព្រោះតែហ៊ានប្រាប់មីនជីនិងទារទៅដែរមិនខាន

« ហើយនេះមកវិញលឿនម្ល៉េះ ? » ម៉ោងទើបតែ 5 ល្ងាចមីនជីបែរជាត្រឡប់មកផ្ទះវិញបាត់ទៅហើយជាហេតុជីមីនឆ្ងល់ចង់ដឹងចម្លើយ

« គឺខ្ញុំអស់កន្លែងត្រូវទៅ ម្យ៉ាងបងក៏ប្រាប់ខ្ញុំថាឲ្យប្រញាប់មកខុនដូរវិញទើបខ្ញុំមិនហ៊ាននៅយូរ »

« ស្ដាប់បង្គាប់អញ្ចឹងល្អហើយ អីឡូវបងទៅសិនហើយណាមិនបាច់ចាំផ្លូវបងទេ ជុប៎ » ថើបក្បាលប្អូនរួចហើយជីមីនក៏ដើរចេញពីបន្ទប់សម្ដៅទៅរកទ្វារមុននិងចាកចេញបន្សល់ទុកមីនជីនៅម្នាក់ឯង ។

>>>>>>>>

Back to Jungkook~

ជុងគុកកាលបើបានមកដល់ផ្ទះភ្លាមនាយរត់ឡើងទៅរកថេយ៉ុងភ្លាមព្រោះតែចម្ងល់នៅក្នុងខួរក្បាលចេះតែផុសឡើងនិងស្រពិចស្រពិលមិនច្បាស់ទាល់តែសោះ...

តុក~តុក

សម្លេងគោះទ្វារបន្លឺឡើងដាស់អារម្មណ៍អ្នកដែរកំពុងអង្គុយបាញ់ហ្គេមឲ្យបោះឧបករណ៍បញ្ជាទៅលើតុរមួយទំហឹងដោយភាពរំខានជាខ្លាំង

កំពុងតែចាញ់ផងមិនដឹងអ្នកណាទំនេរមកគោះទ្វារនៀក

ក្រាក !!

« បងមានរឿងចង់សួរឯងបន្តិច » ទ្វារបើករកតែម្ចាស់បន្ទប់សួរមិនទាន់ ជុងគុកបែរជាប្រាប់មុនទៅហើយថាខ្លួនមកនេះដោយសារអ្វីមុននិងនាយដើរចូលទៅអង្គុយនៅលើគ្រែរបស់ប្អូន

Mystery Love Where stories live. Discover now