ភាគទី ៤៣

1K 88 11
                                    

ព្រះវិហារ~

បន្ទាប់ពីនាំគ្នាទៅរើសចញ្ចៀនរៀបការហើយ ពួកគេក៏មកព្រះវិហារដើម្បីឲ្យអាចារ្យរៀបអាពាណ៍ពិពារ៍បង្គ្រប់កិច្ចទាំងគ្មាននរណាម្នាក់បានដឹងអំពីរឿងនេះឡើយ

« តើផាកជីមីនព្រមទទួលស្គាល់ចនជុងគុកជាស្វាមីទេ ? »

« ខ្ញុំព្រម »

« តើចនជុងគុកព្រមទទួលស្គាល់ផាកជីមីនជាស្វាមីដែរទេ ? »

« ខ្ញុំព្រម » បញ្ចប់ប្រយោគពួកគេទាំងពីរនាក់បានបំពាក់ជញ្ចៀនគ្នាទៅវិញទៅមកនិងស្បថសញ្ចាថារស់នៅជាមួយគ្នាដល់ចាស់កោងខ្នងមិនបានថាមានឧបសគ្គយ៉ាងណាក៏ដោយ

« បងស្រឡាញ់អូន »

« អូនក៏ស្រឡាញ់បងដូចគ្នា » មាត់និងមាត់បានអោនទៅប្រថាប់គ្នាដៃអ្នកម្ខាងទៀតអោបចង្កេះមួយក្ដាប់ មុបនិងដកមាត់ចេញសម្លឹងមើលកែវភ្នែកដែលកំពុងជ្រាបទឹកនេត្រាមកផែនថ្ពាល់

« ហេតុអីអូនយំហឹម ? »

« ម-មកពីអូនសប្បាយចិត្តពេក..!! » កាលដែលមួយជីវិតមិនដែរបានជួបអ្នកណាស្មោះត្រង់ជាមួយខ្លួន រហូតដល់ថ្នាក់ខ្លាចនិងមានស្នេហតែបែរជាមកជួបជាមួយបុរសខ្លួនធ្លាប់ស្អប់សូម្បីឈ្មោះមិនចង់លឺឈានមកដល់ការរៀបការច្បាស់លាស់ជាមួយគ្នា ថែមទាំងមានកូនជាមួយគ្នាទៀតផង សួរថាតើអ្នកណាមិនរំភើបមិនសប្បាយចិត្ត ?

              _______________

Layla's house

រូបកាយសប្បុរសរជាមួយនិងសក់រលោងមាត់ក្រហមឆេះដែលមាននាមជាកូនរបស់អភិជនជាន់ខ្ពស់កំពុងតែអង្គុយរៀបចំខ្លួនជូនកូនប្រុសត្រៀមខ្លួនចូលកម្មវិធីរបស់លោកឪពុកនៅពេលបន្តិចទៀតនេះ ។

« កូនប្រុសរបស់ម៉ាក់ ពិតជាស្រស់ស្អាតណាស់ » សម្លេងស្រួយស្រឹប.បន្លឺប្រាប់កូនប្រុសជាទីស្រឡាញ់ ដៃស្រឡូនដូចបន្លាក្រូចចាប់បង្វិលកូនមួយជុំដើម្បីមើលបញ្ជាក់ថាកូនស្អាតបាតគ្មានកន្លែងទាស់ភ្នែក

« អ្នកនាង » ភ្លាមៗបុរសម្នាក់បានរត់ចូលមកបន្ទប់កូនប្រុសរបស់នាងទាំងប្រញេបប្រញាប់ហាក់កំពុងមានរឿងចង់ផ្ដល់ដំណឹងប្រាប់នាងអញ្ចឹង

Mystery Love Where stories live. Discover now