ភាគទី ៣៧

1.1K 88 18
                                    

មួយសប្តាហ៍ក្រោយមកដំណើរកំសាន្តទៅលេងកោះក៏ឈានចូលមកដល់ ។ ពួកគេទាំងបួនអ្នកត្រូវចំណាយពេលជិះយន្តហោះ 2-3 ម៉ោងទម្រាំមកដល់កោះមួយនេះអីឡូវក៏កំពុងនាំគ្នាឈរ check in ក្រោយចុះពីយន្តហោះផងដែរ ។

« នេះកាតបន្ទប់ចា៎ » ក្រោយ check មើលក្នុងកុំព្យូទ័រអស់រួចរាល់បុគ្គលិកបានហុចកាតបន្ទប់មកឲ្យថេយ៉ុងពីរអមជាមួយស្នាមញញឹមនៅជាប់ផ្ទៃមុខ

« អរគុណច្រើន » គេទទួលកាតនោះពីដៃរបស់បុគ្គលិកមុននិងអូសវ៉ាលីដើរតម្រង់ទៅរកជណ្ដើរយន្តពីរនាក់មីនជីបាត់ មិនសូម្បីតែក្រឡេកមើលពីរនាក់ទៀតដែលកំពុងឈរចងចញ្ចើមសម្លឹងមុខគ្នាកាលបើបានឃើញគេហុចកាតមកតែពីរ

ចុះគេពីរនាក់នេះគេងឯណា ? ក្រៅសណ្ឋាគារ ? ឆ្នេរ ? ព្រៃ ?

« អេ៎ឈប់ !! » ជុងគុកនិងជីមីនអូសវ៉ាលីទៅតាមថេយ៉ុងទើបជុងគុកអាក់ដំណើរពួកគេឲ្យឈរថ្មឹងមួយកន្លែងសឹមបោះពាក្យទៅបន្តទៀត...

« ហេតុអីមានកាតតែពីរ ? ចុះបងដេកឯណា ? »

« អ៉ាវ...បងគេងជាមួយជីមីន ខ្ញុំគេងជាមួយមីនជីនិងហើយ !! »

« .... » លឺបែបនេះជុងគុកប្រែជាចំហរមាត់ធ្លុងធ្វើមុខងឿងឆ្ងល់ជាមួយជីមីនភ្លាមៗ... ហេតុអីក៏លេងខូចម្ល៉េះឲ្យដេកជាមួយអ្នកណាមិនដេក មកដេកជាមួយក្មេងនេះ ?

« តោះឆាប់ឡើងទៅប្រញាប់សម្អាតខ្លួនអាលចុះមកញាំអាហារវិញខ្ញុំឃ្លានណាស់ » ឃើញបងមិនតបតអ្វីទៀតថេយ៉ុងសម្រេចចិត្តចុចជណ្ដើរយន្តឡើងទៅខាងលើ ព្រោះតែការចំណាយពេលជិះយន្តហោះវាធ្វើឲ្យគេអស់កម្លាំង ស្អុះស្អាប់ចង់ងូតជម្រះកាយចេញតែម្ដង ឃ្លានក៏ឃ្លានទៀត ។

ជណ្ដើរយន្តបានឈប់នៅជាន់ដែលគេបានចុច ម្នាក់ៗនាំគ្នាចេញមកជាមួយវ៉ាលីរៀងៗខ្លួន ភ្នែកដើរសម្លឹងមើលឆ្វេងស្ដាំឃើញថាកន្លែងល្អ ថែមទាំងស្អាតទៀតផង

« នេះបន្ទប់របស់បង » ចំណាយពេលមិនយូរប៉ុន្មានទីបំផុតគេបានរកឃើញលេខបន្ទប់របស់ជុងមុននិងហុចកាតទៅឲ្យបងប្រុស តែជុងគុកហាក់មិនទទួលវាទាល់តែសោះ

« ខ្វះមិនបន្ទប់ណាស់ឬ ? បានជាកក់តែពីរ ? »

« ត្រូវហើយ សល់តែពីរខ្ញុំក៏.កក់បង្ហើយយ៉ាងមិចបងមិនសុខចិត្តមែនទេ ? »

Mystery Love Where stories live. Discover now