« ហ្ហឹកៗ...បងខ្ញុំនៅឯណា ? » ពេលនេះមេឃស្រាប់តែមានភ្លៀងធ្លាក់ចុះមកយ៉ាងសន្ធឹក មីនជីក៏នៅតែបន្តរត់ហាលភ្លៀងហាលខ្យល់ជាមួយនិងផ្គរ.រន្ទះ
វាជាអ្វីដែរគេខ្លាចបំផុត
« អ្ហា...ហ្ហឹកៗ... » ផ្គរបានលាន់មួយគ្រាំងធ្វើឲ្យមីនជីត្រូវដាក់គូទអង្គុយចុះយកដៃមកខ្ទប់ត្រជៀកដើម្បីការពារពីការលឺសម្លេងទាំងអស់នេះ ។ គេមិនយល់ទេថាហេតុអីគេជាមនុស្សទន់ខ្សោយដល់ថ្នាក់នេះ ឆាប់ភ័យខ្លាចឆាប់យំគ្រាន់តែរឿងតូចតាចកុំថាតែរឿង តែផ្គរនិងគេខ្លាចពេកទៅហើយ
មីនជីនៅតែអង្គុយខ្ទប់ត្រជៀកមិនឈប់ មិនហ៊ានសូម្បីកម្រើកខ្លួនរហូតដឹងដល់អាវធំមួយបានមកគ្របពីលើខ្លួន ក្លិនទឹកអប់ក្រអូបចម្លែកបានជះចូលក្នុងច្រមុះរបស់មីនជីជំរុញឲ្យគេសម្រេចចិត្តងើបមុខឡើងសម្លឹងមើលបុរសមុុខចម្លែក បបូរមាត់បេះដូង ទម្រង់មុខស្អាត មើលទៅសុភាពបុរសតែម្ដង ។
« ហេតុអីឯងមកអង្គុយនៅទីនេះ មិនឃើញមេឃកំពុងមានភ្លៀងទេឬ ? » នាយបញ្ចេញសំនៀងដ៏ពិរោះរបស់ខ្លនសួរទៅកាន់មីនជីដែរកំពុងធ្វើមុខងឿងឆ្ងល់មកកាន់នាយ
« ហ្ហឹកៗ...លោកជាអ្នកណា ? » មីនជីហើបមាត់ញ័រតតាត់សួរបកទៅបុរសចម្លែកនោះវិញមុននិងបន្តសម្ដី...
« ហើយហេតុអីលោកយកវាមកគ្របពីលើខ្ញុំ...ហ្ហឹកៗលោកជាជនចាប់ជំរិតមែនទេ ? ហ្ហឹក...ហ្ហឹក »
« ខ្ញុំឃើញឯងអង្គុយហាលភ្លៀហទើបមានចិត្តចង់យកវាមកឲ្យឯង កុំគិតថាខ្ញុំមនុស្សអាក្រក់អី »
« បើមិនប្រកាន់ទេតើខ្ញុំអាចជូនឯងទៅផ្ទះបានទេ ? ពេលនេះមេឃភ្លៀងខ្លាំងណាស់ » ដោយគិតថាអាណិតក្មេងម្នាក់នេះនាយក៏ចង់ជូនមីនជីទៅផ្ទះព្រោះមើលទៅមីនជីដូចជាស្លេកស្លាំងកាន់តែខ្លាំងវាប្រហែលជាបណ្ដាលមកពីការនៅហាលភ្លៀងយូរពេក
« អត់ទេខ្ញុំរង់ចាំបងប្រុសរបស់ខ្ញុំមកទទួល » មីនជីគ្រវីក្បាលបដិសេធភ្លាមៗកាលបើលឺបុរសមុខចម្លែកម្នាក់នេះចង់ជូនគេទៅផ្ទះទាំងដែរទើបតែជួបគ្នាប៉ុន្មាននាទីមុននេះចុះបើបងប្រុសគេដឹងថាគេហ៊ានទៅជាមួយមនុស្សមិនដែរស្គាល់មុខនោះគិតយ៉ាងមិច ?
YOU ARE READING
Mystery Love
Açãoទំនាក់ទំនងរវាងមនុស្សពីរនាក់ដែលគេត្រឹមជាបងប្រុសចង់ចូលទៅសងសឹកឲ្យប្អូនរហូតអាថ៌កំបាំងត្រូវបានស៉ើបម្ដងបន្តិចៗទាល់តែការពិតលាតត្រដាង..តើនាយនិងមានអារម្មណ៍បែបណានៅពេលដែរដឹងថាមនុស្សនៅក្បែរខ្លួនជាមនុស្សផ្សេងមិនមែនជាមនុស្សដែលខ្លួនធ្លាប់ស្គាល់ ? ផាកជីមីន x ចនជុង...