ភាគទី ១៧

952 82 13
                                    

« ហុឹស...និយាយមិនឈ្នះយកកាំភ្លើងមកគម្រាម ? បើក្លាហានណាស់ក៏ធ្វើអីលូវមក ? » មិននិយាយតែមាត់ជីមីនអង្គុយចំហរមាត់រង់ចាំឲ្យជុងគុកធ្វើតាមពាក្យសម្ដីពិតមែន ចង់ដឹងថាជុងគុកហ៊ានធ្វើអញ្ចឹងមែនឬក៏អត់បើថាមិនហ៊ានទេមនុស្សជុងគុកគឺអន់ខ្លាំងណាស់

បានតែសម្ដីតែមិនហ៊ានធ្វើ !!

« ប្រយ័ត្នយើងធ្វើមែនថាយើងអាក្រក់ »

« ... » ជីមីនមិនតបតអ្វីទេគេគ្រាន់អង្គុយស្ងៀមរង់ចាំជុងគុកធ្វើតាមសម្ដីប៉ុណ្ណោះ ប៉ុន្តែភ្លាមៗខ្លួនក៏ត្រូវជុងគុកអូសទៅបន្ទប់ទឹកទាំងមិនដឹងដំណឹងមុន សំខាន់នោះគេនាំខ្លួនចូលបន្ទប់ទឹកតែមួយទៀត !!

ក្រឹប !

« ហេតុអីលោកនាំខ្ញុំមកទីនេះ ? » ជីមីនប្រឹងរើចេញពីជុងគុកតែរើយ៉ាងណាក៏ជុងគុកមិនប្រលែងដៃ នាយអោបជីមីនជាប់ដូចខ្លាចអ្នកណាមកដណ្ដើមអញ្ចឹង

« កុំរើបានទេ ? ឯងខ្លាចយើងចាប់ឯងទៅលក់ឬយ៉ាងមិច ? »

« អាឆ្កួត...ប្រាប់ថាឲ្យលែង »

« ហ៊ានជេរយើង ? បានសម្ដីណាស់តើអាល្អិតយ៉ាងមិចរាល់ថ្ងៃខំប្រឹងសម្ដែងធ្វើឲ្យគេឃើញថាឯងជាមនុស្សល្អទាំងដែរធាតុពិតរលួយក្នុងដូចយើងនិយាយមិនខុស »

« ឯងចង់រើទៅណា មិនចេះនៅស្ងៀមទេហេស៎ ? » ចុងក្រោយជុងគុកបានដាក់គូទអង្គុយនៅលើចានង្គងន់លើកកាយដូចសំឡីមកដាក់នៅលើកំភ្លៅអោបរិតជាប់មិនឲ្យរើទៅបានទៀតថាអំបាញ់មិញគេគ្រាន់តែអោបតិចៗអញ្ចឹងងាយស្រួលរើ ប៉ុន្តែនេះនៅលើកំភ្លៅហ៊ានតែរើទម្លាក់ដីតែម្ដង

« ហើយលោកឆ្កួតឬបានយកខ្ញុំមកអង្គុយត្រង់នេះ ? »

« ឆ្កួតមិនឆ្កួតជារឿងរបស់យើង »

« រើមិនរើជារឿងរបស់ខ្ញុំដូចគ្នា...អ្ហា...អឹមម » បបូរមាត់ក្រាស់ត្រូវបិទជិតដោយសារតែមាត់ជុងគុកងើយទៅបឺតជញ្ជក់ នាយខំប្រឹងរុលអណ្ដាតចូលប៉ុន្តែក្មេងឆ្កួតម្នាក់នេះហាក់មិនបើកមាត់ទាល់តែសោះ វាធ្វើឲ្យគេសម្រេចចិត្តដកមាត់ចេញទាល់តែបាន

« រោគចិត្តបំផុត » ជីមីនជូតមាត់ចេញខំប្រឹងប្រមូលកម្លាំងចេញពីកំភ្លៅជុងគុករហូតដល់ជោគជ័យទើបគេបើកគន្លឹះចេញពីបន្ទប់ទឹក បន្សល់ទុកជុងគុកឲ្យអង្គុយញញឹមញញែមអង្អែលមាត់ខ្លួនឯងដូចមនុស្សសតិមិនគ្រប់

Mystery Love Where stories live. Discover now