ភាគទី ៤៨

862 67 15
                                    

បន្ទាប់ពីសម្អាតទារកនិងជីមីនរួចរាល់អស់ហើយខាងគ្រូពេទ្យក៏បានបញ្ជូនពួកគេទៅបន្ទប់សម្រាកក្រោយកត់ឈ្មោះទារកនិងអ្នកជម្ងឺហើយរួចរាល់ដូចគ្នា ។

« ហេតុអីកូនគេងរហូតអញ្ចឹង ? នេះមិនបើកភ្នែកមើលប៉ាខ្លះទេឬ ? » អ្នកមាននាមជាឪពុកថ្មីថ្មោងកំពុងតែអង្គុយជិតគ្រែកូន ភ្នែកសម្លឹងមើលមុខតូចច្រមិចដូច Appa របស់គេ មាត់ឧទានសួរកូនថាហេតុអីបានជាមិនបើកភ្នែកសោះ? មិនដឹងទេថាក្មេងទើបតែកើតវាចេះតែបិទភ្នែកគេងនិងស្រែកយំមួយមុខគត់

« បងឆ្កួតឬ? កូនទើបតែកើតបងចង់ឲ្យគេងើបមកអង្គុយនិយាយលេងជាមួយបងហេស៎ ? »

« Ahh បងគ្រាន់តែញ៉ោះកូនតែប៉ុណ្ណោះ » កាយមាំមួនងើបចេញដើរមករកជីមីន ដៃចាប់ក្រសោបប្រអប់ដៃអ្នកម្ខាងទៀតមុននិងអោនទៅថើបថ្ងាសតូច រួចក៏បន្តសម្ដី...

« បងមិននឹកស្មានថាពួកយើងបានមកដល់ថ្ងៃនេះទេ មនុស្សធ្លាប់តែស្អប់គ្នា មិនដែលចេះត្រូវគ្នាសម្បីតែមួយវិនាទីបែរជាមករៀបការជាមួយគ្នាមានកូនជាមួយគ្នាវាហាក់ដូចជាសុបិន្តដែលបងតែងតែស្រមៃរហូតមកអញ្ចឹង »

« ហុឹស...អូនក៏មិនចង់ជឿដូចគ្នា..អូនគិតថាបងនិងមិនទទួលស្គាល់អូនពេលអូនប្រាប់បងថា អូនមានផ្ទៃពោះអូនគិតថាបងនិងដោះដៃអូនដូច layla...អ៊ុប » មាត់ត្រូវបានបិទភ្លាមៗខណៈមានដៃលើកមកខ្ទប់មាត់ខ្លួនពេលនិយាយដល់ឈ្មោះ Layla ទឹកមុខនាយក៏ប្រែប្រួលហាក់មិនដូចពេលមិនទាន់លើកឈ្មោះនាងឡើងមក

« ឈប់រំលឹកពីឈ្មោះនាងបានទេ ? »

« ហឹម ? »

« បងមិនចង់ឲ្យរឿងអស់ទាំងនោះតាមលងបន្លាចបងម្ដងហើយម្ដងទៀតនោះទេ ជ្រុលជាហួសហើយឲ្យវាហួសចុះ ពេលនេះបងរកមនុស្សដែលបងត្រូវការ មនុស្សដែលស្រឡាញ់បងពិតប្រាកដហើយដូច្នេះឈប់រំលឹកពីនាងតទៅទៀត » មិនមែនស្អប់ មិនមែនស្រឡាញ់ គ្រាន់តែមិនចង់លឺឈ្មោះមនុស្សដែលធ្វើឲ្យខ្លួនខូចកេរ្ត៍ឈ្មោះ សំខាន់អីឡូវរឿងវាចប់ដាច់ស្រេចអស់ទៅហើយ ក៏ចាត់ទុកថាអតីតកាលគឺជាបទពិសោធន៍និងមេរៀនមួយទៅចុះ ។

Mystery Love Where stories live. Discover now