នារពេលយប់បានមកដល់ ដែលជាពេលវេលាអ្នកទាំងពីរត្រូវឡើងយន្តហោះចេញដំណើរទៅសហរដ្ឋអាមេរិចព្រោះសុវត្តិភាពជីមីនកាន់តែថយចុះព្រោះម៉ាក់របស់គេកាន់តែពង្រាយកូនចៅច្រើនទៅៗ ។ ពួកគេត្រូវចេញដំណើរតាំងពីព្រឹកមិញម្ល៉េះប៉ុន្តែដោយសារមានរឿងឈ្លោះប្រកែកគ្នាក៏សម្រេចចិត្តប្ដូរជើងហោះហើរមកយប់វិញ
ភ្នែកសម្លឹងទៅបង្អួចដែលមានភ្លៀងកំពុងធ្លាក់ធ្វើឲ្យជីមីននៅតែគិតវិលវុលមិនស្កប់ក្នុងអារម្មណ៍ខ្លាចណាស់ ខ្លាចម៉ាក់ទៅរកគេដល់ទីនោះទៅតាមគេដល់ទីនោះ
« មីន »
« ហឹម ? »
« អូនកើតអី? »
« អូនខ្លាច »
« ខ្លាច ? »
« ខ្លាចម៉ាក់តាមរកអូន តាមបំបែកពួកយើង » ឲ្យតែនិយាយអំពីរឿងនេះមិនដឹងយ៉ាងមិចទឹកភ្នែកចង់តែស្រក់ បង្ខំខ្លួនឯងថាឈប់គិត.តទៅទៀតប៉ុន្តែធ្វើមិនបានមួយថ្ងៃៗគិតតែរឿងអវិជ្ជមានមិនឈប់
ពួកគេអាចនិងឈានដល់ការបែកបាក់គ្នាប្រសិនម៉ាក់របស់ជីមីនចាប់គេបាន ក៏ដឹងហើយថាប៉ាម៉ាក់ជីមីនមិនចូលចិត្តជុងគុកត្រង់ណាទេ មិនថាជុងគុកមិនថាថេយ៉ុងនិយាយរួមគឺស្អប់មួយពូជ ។
« ឧបសគ្គតែងតែមានជានិច្ច ប៉ុន្តែបងនិងកាន់ដៃអូនប្រយុទ្ធជាមួយវាមិនថាមានរឿងអ្វីកើតឡើងក៏ដោយ » នាយចាប់ដៃជីមីនយកមកអង្អែល កែវភ្នែកសម្លឹងចំគ្នាដូចកំពុងប្រាប់គ្នាថា ទោះជាមានរឿងអី អ្នកណាមកបំបែក អ្នកណាមកព្រាត់ក៏ពួកគេមិនចុះចាញ់មានតែពាក្យកាន់ដៃប្រឈមមុខជាមួយគ្នា ។
លេខនៅក្នុងអេក្រង់ទូរទស្សន៍បានលោតឡើងបញ្ជាក់ពីជើងហោះហើរដែលក្នុងនោះជើងហោះហើរ.របស់ពួកគេក៏បានលោតដូចគ្នាទើបគេអូសវ៉ាលីចូលទៅឆែកសំបុត្រនិង passport ។
_______________
វីឡាផាក~
« យ៉ាងមិចហើយបានតម្រុយអីខ្លះទេ ? » សម្លេងស្រ្តីវ័យចំណាស់បន្លឺសួរកូនចៅនៅឈរក្បែរខ្លួនទាក់ទងនិងរឿងគាត់បញ្ជាពួកគេឲ្យតាមដានកូនប្រុសរបស់ខ្លួន
YOU ARE READING
Mystery Love
Açãoទំនាក់ទំនងរវាងមនុស្សពីរនាក់ដែលគេត្រឹមជាបងប្រុសចង់ចូលទៅសងសឹកឲ្យប្អូនរហូតអាថ៌កំបាំងត្រូវបានស៉ើបម្ដងបន្តិចៗទាល់តែការពិតលាតត្រដាង..តើនាយនិងមានអារម្មណ៍បែបណានៅពេលដែរដឹងថាមនុស្សនៅក្បែរខ្លួនជាមនុស្សផ្សេងមិនមែនជាមនុស្សដែលខ្លួនធ្លាប់ស្គាល់ ? ផាកជីមីន x ចនជុង...