ជីមីននិងថេយ៉ុងអង្គុយជជែកគ្នាតាំងពីមេឃភ្លឺរហូតដល់មេឃងងឹត អ្វីៗគ្រប់យ៉ាងជីមីនព្យាយាមប្រាប់គ្រប់សព្វទៅកាន់ថេយ៉ុង គេមិនដឹងថាថេយ៉ុងអាចនិងជឿគេឬក៏អត់ទេប៉ុន្តែគេព្យាយាមពន្យល់ពេញទំហឹងហើយតាំងពីដើមហេតុមកថាយ៉ាងមិចខ្លះ
« បើលោកនៅតែមិនជឿទេ ថ្ងៃណាមួយខ្ញុំនិងនាំលោកទៅជួបមីនជីតែម្ដងដើម្បីប្រាកដថាខ្ញុំនិងគេគឺជាបងប្អូនភ្លោះ » ដោយឃើញទឹកមុខថេយ៉ុងដូចជាមិនសូវមានជំនឿចិត្តលើខ្លួន គេនេះក៏និយាយដាច់ផឹងតែម្ដងថាថ្ងៃណាមួយគេនិងនាំទៅជួបមីនជីទល់មុខផ្ទាល់ៗ
« ខ្ញុំមិនដែរឃើញបងប្អូនភ្លោះឯណាមុខដូចគ្នាដល់ថ្នាក់នេះទេ »
« លោកល្ងង់មិនចេះសង្កេតមើលខ្លួនឯង ដើរលេងជាមួយប្អូនខ្ញុំរាល់ថ្ងៃគួរណាតែចាំលក្ខណៈរបស់ប្អូនខ្ញុំហើយ »
« ម្យ៉ាងទៀតលោកគួរតែស្ដាប់ការនិយាយស្ដីរបស់ខ្ញុំនិងមីនជីទៅថាវាខុសគ្នាយ៉ាងមិច? »
« ហើយបើលោកនៅតែគិតថាខ្ញុំកុហកខ្ញុំក៏មិនដឹងពន្យល់ប្រាប់លោកអ្វីទៀតដែរ » ជីមីនបញ្ចប់ប្រយោគរបស់ខ្លួនមុននិងងើបដើរចេញបន្សល់ទុកថេយ៉ុងនៅអង្គុយម្នាក់ឯង ដោយសារតែទឹកមុខថេយ៉ុងបានបញ្ជាក់ច្បាស់មកថាគេនៅតែមិនចង់ទុកចិត្តខ្លួន នេះមិនមែនតិចម៉ោងទេដែលមកអង្គុយពន្យល់ប្រាប់
បើនៅមិនជឿទៀត មិនដឹងថាយកអីមកស្បថទេ
ក្រឡេកទៅមើលជុងគុកដែលកំពុងបោះជំហានចូលទៅខាងក្នុងផ្ទះក្រោយពីសង្ងំឈរស្ដាប់ការសន្ទនារបស់ជីមីនរវាងថេយ៉ុងឯនេះវិញ។ នាយសឹងតែមិនជឿនិងត្រជៀកពីអ្វីដែលបានលឺបានដឹង ពាក្យទាំងប៉ុន្មានជ្រាបចូលខួរក្បាលរបស់នាយបណ្ដាលឲ្យនាយគិតហើយគិតទៀតថា
ហេតុអ្វីខ្លួនឯងល្ងង់ម្ល៉េះ ?
« នេះគេចូលមកតាំងពីពេលណាហេតុអីយើងមិនចាប់អារម្មណ៍កន្លែងណាសោះអញ្ចឹង ? » នាយអង្គុយក្នុងបន្ទប់សញ្ជឹងគិតម្នាក់ឯង ឆ្ងល់ត្រង់ជីមីនចូលមកដោយរបៀបណា តាំងពីពេលណា យូរឬនៅ ? នេះបើគេឆាប់ចាប់អារម្មណ៍ជាងនិងក៏មិនជ្រុលខ្លួនបានរួមរក្សជាមួយគ្នាសម្រេចច្រើនលើកអញ្ចឹងដែរ
YOU ARE READING
Mystery Love
Acciónទំនាក់ទំនងរវាងមនុស្សពីរនាក់ដែលគេត្រឹមជាបងប្រុសចង់ចូលទៅសងសឹកឲ្យប្អូនរហូតអាថ៌កំបាំងត្រូវបានស៉ើបម្ដងបន្តិចៗទាល់តែការពិតលាតត្រដាង..តើនាយនិងមានអារម្មណ៍បែបណានៅពេលដែរដឹងថាមនុស្សនៅក្បែរខ្លួនជាមនុស្សផ្សេងមិនមែនជាមនុស្សដែលខ្លួនធ្លាប់ស្គាល់ ? ផាកជីមីន x ចនជុង...