ភាគទី ១១

912 74 12
                                    

« យ៉ាងមិចហើយសុំថៅកែបានទេ ? » ចុះមកដល់ក្រោមអ្នកដែរមកសួរនាំមុនគេគឺយ៉ុនតែម្ដង សួរនេះសួរទាំងដឹងចម្លើយហើយថាយ៉ាងមិច

« គាត់មិនអនុញ្ញាតទេបង » នេះជាចម្លើយរបស់មីនជីបន្ទាប់ពីជួបជុងគុករួច សម្លេងមីនជីស្ដាប់មើលទៅវាក៏អាចដឹងបានដែរថាគេកំពុងមិនស្រួលខ្លួនមែនប៉ុន្តែធ្វើយ៉ាងមិចបើជុងគុកមិនជឿហើយ ?

ដូចនិយាយអញ្ចឹងទោះឈរៗនិយាយដួលស្លាប់នៅនិងមុខក៏គេមិនជឿដែរព្រោះមនុស្សកំពុងអាក្រក់ក្នុងភ្នែកគេស្រាប់ !!!

« អឹមអញ្ចឹងឯងមិនបាច់ខំធ្វើការពេកទេ អ្វីដែរអាចធ្វើបានចាំធ្វើលឺទេ ? ទ្រាំទៅនៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ » យ៉ុនអោបកាយដែរឈរថ្មឹងដូចមនុស្សគ្មានព្រលឹងដើម្បីផ្ដល់ភាពកក់ក្ដៅទៅឲ្យមីនជីព្រមទាំងអង្អែលខ្នងតូចទៅវិញទៅមក

មិនដែរស្គាល់គ្នាពីមុននោះទេប៉ុន្តែក្រោយឃើញមីនជីចូលមកធ្វើការនៅទីនេះ យ៉ុនមានអារម្មណ៍ថាមីនជីជាមនុស្សគួរឲ្យស្រឡាញ់សម្ដីសម្ដៅមិនឈ្លើយ មិនអំនួតសុភាពរាបសារ សុភាពដល់ថ្នាក់ស៊ូអាច្រមុជក្បាលនៅនិងម្ហូបហើយមិនហ៊ានតដៃជាមួយគេទៀតមិនដឹងថាគុំគ្នាអីម្លឹងបានជាដល់ថ្នាក់នេះ !

>>>>>>>>>>>>

ប្រហែលជាម៉ោង 8 ជិតចូល 9 យប់ជីមីនបានបើកឡានមកដល់ពីមុខហាងរបស់ជុងគុកតាមទីតាំងដែរមីនជីផ្ញើមក។ អង្គុយលេងក្នុងឡានលេងទូរស័ព្ទសុខៗជីមីនលឺសម្រឹបជើងនរណាមិនដឹងទើបក្រឡេកមើលឃើញថាមនុស្សប្រុសពាក់ឈុតខ្មៅម្នាក់ដើរចេញពីហាងស្រា ទាញបារីមួយបង្ហុយបណ្ដើរដើរសម្ដៅទៅឡានបណ្ដើរដែរបណ្ដាលឲ្យខ្យល់បក់មកហុយផ្សែងបារីចូលមកក្នុងឡានជីមីនព្រោះជីមីនមិនបានបិទកញ្ចក់

« អត់មាយាទ » ជីមីនបិទកញ្ចក់ឡានកាលដែរផ្សែងហុយចូលមកកាន់តែខ្លាំងដោយមិនភ្លេចអង្គុយរអ៊ូរទាំងម្នាក់

ផ្សែងបារីមួយជាក្លិនគេស្អប់បំផុត វាគ្មានមូលហេតុអ្វីពីមុនទេតែឲ្យតែហិតហើយចេះតែវិលមុខគឺចាញ់តែម្ដង !!!

ជីមីនបន្តអង្គុយរង់ចាំដល់ឃើញអ្នកខាងក្នុងនាំគ្នាចេញទៅផ្ទះបណ្ដើរៗរហូតដល់ចុងក្រោយប្អូនរបស់ខ្លួនបានបង្ហាញកាយចេញមកពីក្នុងហាងសឹមមីនជីងាកឃើញឡានរបស់ខ្លួនទើបគេតម្រង់ផ្លូវមក ។

Mystery Love Where stories live. Discover now