« មីនជីមាត់ទៅត្រូវនិងអីមក ? » ចុះមកដល់ក្រោមមិនបានប៉ុន្មានផងយ៉ុនចាប់បានថាបែកមាត់បាត់ទៅហើយ មុនដំបូងថាចុះទៅតម្រង់ទៅរកបន្ទប់ទឹកដើម្បីលាងមាត់ចេញតែមានបានទៅលាងអីយ៉ុនឃើញមុនទៅហើយ
« ... » ភ្នែកសម្លឹងមើលយ៉ុនដោយការមិនពេញចិត្តទាំងគ្មានចម្លើយតបមកកាន់គេវិញ ដៃលើកទៅជូតមាត់ចេញឃើញថាវានៅតែមានឈាមទើបជីមីនសម្រេចចិត្តដើរចេញដោយមិននិយាយស្ដីអ្វីទាំងអស់
មកដល់បន្ទប់ទឹកភ្លាមជីមីនចាប់ផ្ដើមបើកទឹកលាងមាត់ខ្លាំងៗសឹងតែរយះម្ដងទៀត ដោយសារតែខឹងនិងជុងគុកហ៊ានមកខាំមាត់គេអ្វីដែរសំខាន់គេខំប្រើកម្លាំងអីផងចុងក្រោយនៅតែចាញ់ស្នៀតទាល់តែបាន
« ហើមមាត់បាត់ទៅហើយ » ដៃតូចៗលើកទៅអង្អែលកន្លែងហើម សឹងថាបើអាចគេចង់រត់ទៅខាងលើវិញដើម្បីដាល់កណ្ដាលមាត់ប្រុសម្នាក់នោះឲ្យយល់អារម្មណ៍ថាបែកមាត់វាឈឺយ៉ាងមិច
ខឹងនិងខ្លួនឯងទៀតដែរទៅទោរទន់មួយភ្លែតវិះនិងជ្រុលធ្វើលើសជាងនិង បើសិនជាអញ្ចឹងមែនគេច្បាស់ជាស្អប់ខ្លួនឯងមិនខានហ៊ានទៅដេកជាមួយមនុស្សខ្លួនស្អប់
« បើមីនជីសួរគិតយ៉ាងមិចទៅ ? » ខណៈនេះជីមីនទាល់តំរិះខ្លាំងមិនដឹងថារកលេះឯណាទៅប្រាប់មីនជី ប៉ះមីនជីពូកែសួរនាំផងឲ្យគេទៅឆ្លើយយ៉ាងមិច ?
ឆ្លើយថាថៅកែហាងស្រាខាំ ?
អត់ទេស្ដាប់ទៅវាពិតជាអាក្រក់ណាស់ !!
« តាមដំណើរទៅ » កំពុងតែឈរលុបមុខលាងមាត់ ទ្វារស្រាប់តែបន្លឺឡើងបញ្ជាក់ថាមានអ្នកណាកំពុងតែគោះវាហើយ
« ចាំមួយភ្លែត » ជីមីនស្រែកប្រាប់អ្នកខាងក្រៅ ទាំងភ្នែកកំពុងសម្លក់ទៅកាន់ទ្វារ មនុស្សម៉ួម៉ៅសឹងព្រួសភ្លើងចេញមកក្រៅមិនទាន់ទាំងបាននោមផងមកគោះទ្វារ.រកស្អី ?
បន្ទាប់ពីលាងរួចរាល់អស់ហើយជីមីនក៏ជូតដៃឲ្យស្អាតសឹមគេដើរទៅបើកទ្វារ ខណៈទ្វារកំពុងតែបើកជីមីនស្រាប់តែឃើញបុរសដែរបានខាំមាត់ខ្លួនប៉ុន្មាននាទីមុនកំពុងឈរច្រត់ចង្កេះជាមួយដៃម្ខាងនិងម្ខាងទៀតដាក់លើជញ្ជាំងយ៉ាងសង្ហារ...
YOU ARE READING
Mystery Love
Azioneទំនាក់ទំនងរវាងមនុស្សពីរនាក់ដែលគេត្រឹមជាបងប្រុសចង់ចូលទៅសងសឹកឲ្យប្អូនរហូតអាថ៌កំបាំងត្រូវបានស៉ើបម្ដងបន្តិចៗទាល់តែការពិតលាតត្រដាង..តើនាយនិងមានអារម្មណ៍បែបណានៅពេលដែរដឹងថាមនុស្សនៅក្បែរខ្លួនជាមនុស្សផ្សេងមិនមែនជាមនុស្សដែលខ្លួនធ្លាប់ស្គាល់ ? ផាកជីមីន x ចនជុង...