ភាគទី ២

1.1K 90 8
                                    

ថ្ងៃថ្មីចូលមកដល់វាក៏មិនខុសពីរាល់ដង មីនជីត្រូវងើបពីព្រលឹមចូលទៅសម្អាតខ្លួនដើម្បីចេញទៅបន្តរកសុីដូចសព្វមួយដង ។ ព្រឹកម៉ោងប្រហែលជា 8 ជីមីននិងមកដល់បន្ទប់មីនជីដូចគ្នាព្រោះផ្លូវផ្ទះរបស់មីនជីនិងផ្លូវទៅកន្លែងធ្វើការ.របស់ជីមីនវាតែមួយដូច្នេះព្រឹកឡើងគេក៏ឆ្លៀតចូលទិញអាហារមកឲ្យប្អូន ។

តុក~តុក

« ខ្ញុំទៅហើយ » ក្រោយពីលឺសម្លេងគោះទ្វារ មីនជីក៏រត់ទៅបើកទ្វារ វាបង្ហាញឲ្យឃើញមុខបងប្រុសដ៏សែនស្រស់ស្អាតរបស់ញេកំពុងឈរកាន់នំបុ័ងនិងភេសជ្ជៈមួយចំនួន មុននិងគេហៅជីមីនចូលទៅខាងក្នុង

« បងមិនទាន់ទៅធ្វើការទៀតឬ ? » នាំបងមកអង្គុយឲ្យស្រួលបួលហើយមីនជីចាប់ផ្ដើមសួរនាំភ្លាមព្រោះតែម៉ោង 8 កន្លះហើយពេលនេះ រាល់ដងម៉ោង 8 ជីមីនគ្រាន់តែយកអាហារមកឲ្យគេរួចក៏ចេញទៅធ្វើការបាត់ តែចម្លែកអីថ្ងៃនេះមកអង្គុយលេងជាមួយខ្លួនធ្វើមិនដឹង

« អឹមថ្ងៃនេះម៉ោង 10 ទើបបងទៅនិយាយអញ្ចឹងបងសួរមួយបានទេ ? »

« បាទបង »

« ទៅធ្វើការជាមួយបងទេ ? មុខរបរឯងរាល់ថ្ងៃវាមិនមែនងាយស្រួលទេណាដើរកាត់កម្ដៅថ្ងៃព្យុះភ្លៀង ភ្ញៀវខ្លះមិនឲ្យតម្លៃនិយាយឌឺដងឯងមិនឈឺទេឬ ? »

« អត់ទេបងខ្ញុំទម្លាប់ទៅហើយ ម្យ៉ាងខ្ញុំចង់ចេះរកលុយដោយខ្លួនឯងខ្ញុំចង់ប្រឹងប្រែងដោយកម្លាំងញើសឈាមរបស់ខ្ញុំ ហើយមនុស្សអត់ប្រាជ្ញាដូចជាខ្ញុំរកសុីមុខរបរបែបនេះវាសមហើយ »

« ទៅធ្វើជាមួយបងក៏ប្រឹងប្រែងដូចតែគ្នា ? »

« ប៉ុន្តែកន្លែងរបស់បងយកគំនិតយកប្រាជ្ញាមកប្រើប្រាស់ដូចជាបងអញ្ចឹងបងឆ្លាតបងរៀនចេះពូកែហេតុនេះហើយទើបបងអាចក្លាយជាម្ចាស់ក្រុមហ៊ុនចំណែកខ្ញុំត្រឹមមុខរបរប៉ុណ្ណឹងខ្ញុំក្ដីសុខហើយបងកុំបារម្មណ៍ពេកអី »

« ហ្ហឹមមិនអីទេតាមតែឯងទៅ ប៉ុន្តែកុំភ្លេចថាបងរង់ចាំស្វាគមន៍ឯងជានិច្ច » បញ្ចប់ប្រយោគអ្នកទាំងពីរក៏ចាប់ផ្ដើមញាំអាហារពេលព្រឹក និយាយពីនេះពីនោះមិនឈប់រហូតដល់ម៉ោងដែរជីមីនទៅធ្វើការទើបជីមីនជួយដឹកប្អូនទៅកន្លែងដែរគេចង់ទៅមុននិងបន្តដំណើរទៅក្រុមហ៊ុនរបស់ខ្លួន ។

Mystery Love Where stories live. Discover now