ភាគទី ៥១

771 80 18
                                    

!!!

គ្រែមួយដែលមានអ្នកជម្ងឺស្រោចទៅដោយឈាមនៅដើមទ្រូងខាងឆ្វេង មុខមាត់ស្លេកស្លាំងហាក់ដូចគ្មានឈាមនៅក្នុងខ្លួន កំពុងត្រូវខាងសង្គ្រោះបន្ទាន់រុញចូលទៅក្នុងបន្ទប់វះកាត់ក្រោយនាយបានរងគ្រាប់កាំភ្លើងអស់ចំនួន 2 គ្រាប់ ។

« កុំកើតអីណាកូន..ហ្ហឹក » អ្នកស្រីចនគ្រាន់តែលឺដំណឹងពីខាងប៉ូលីស បេះដូងក៏ធ្លាក់ក្ដុកការងារសំខាន់អ្វីត្រូវរំសាយចោលទាំងអស់ ប្រញាប់ប្រញាលខលប្រាប់ថេយ៉ុងនិងលោកចនរួមទាំងជីមីន ប៉ុន្តែទូរស័ព្ទអ្នករាល់គ្នាសុទ្ធតែទាក់ទងបានលើកលែងតែទូរស័ព្ទជីមីនតែប៉ុណ្ណោះ

« ក្រុមគ្រួសារសូមរង់ចាំនៅទីនេះ » មកដល់ហើយគ្រូពេទ្យក៏ជ្រាបប្រាប់អ្នកទាំងបីឲ្យរង់ចាំនៅខាងក្រៅ មុននិងជុងគុកត្រូវរុញចូលទៅក្នុងបាត់ស្រមោលតែម្ដង

« ជីមីន ? ហើយជីមីននិងជុងវ៉ុននៅឯណា ? ហេតុអីបានជាគេមិនមកមើលជុងសោះអញ្ចឹង ? » សម្លេងលោកចនបន្លឺដាស់អារម្មណ៍អ្នករាល់គ្នាឲ្យសម្លឹងទៅមើល ជាមួយនិងចម្ងល់ដូចគ្នាប៉ុន្តែថេយ៉ុងគេមិនអាចចោទទៅលើជីមីនទាំងស្រុងបានទេ គេដឹងថាច្បាស់ជាមានរឿងអ្វីកើតឡើងហើយបានដល់ថ្នាក់នេះ

« ហ្ហឹក..ខ្ញុំមិនដឹងទេបង...ខ្ញុំទាក់ទងគេមិនបានទេ »

« ពួកគាត់មិនដែលបែកគ្នាសូម្បីមួយវិនាទី ប៉ាម៉ាក់គិតថាគាត់និងរត់ចោលបងប្រុសក្នុងសភាពបែបនេះមែនទេ ? គ្មានថ្ងៃនោះទេប៉ាក៏ដឹងហើយថា... »

« បានហើយ !! ប៉ាដឹងថាឯងចង់មានន័យយ៉ាងមិច » គាត់លើកដៃហាមថេយ៉ុងមិនឲ្យបន្ដសម្ដីទៀតព្រោះគាត់អាចដៅដឹងថាថេយ៉ុងកំពុងចង់សម្ដៅទៅលើអ្វី ប៉ុន្តែអ្វីដែលជារឿងធំ...

« គឺគេបាញ់ជុងគុក ដូច្នេះប៉ានិងមិនលើកលែងឲ្យគេជាដាច់ខាត ចំណែកជីមីនទុកឲ្យម៉ាក់របស់ឯងចុះ » លោកប្រុសចនដើរចេញទៅបន្សល់ទុកម៉ែកូននៅតែពីរនាក់ ដោយគាត់ចេញពីមន្ទីពេទ្យគាត់និងទៅភោជនីយដ្ឋាននោះសុំមើលកាមេរ៉ាតែម្ដងដើម្បីជាក់លាក់យកជាភុស្តតាងព្រោះមិនចង់នៅសាំញាំច្រើនតែប៉ុណ្ណឹង

Mystery Love Where stories live. Discover now